នាពេលព្រឹកព្រលឹមព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីភ្លឺសញ្ចាចមកកាន់ផែនដី ដាស់អស់មនុស្សសត្វឲ្យក្រោកពីដំណេកនឹងចេញប្រកបមុខរបររាងៗខ្លួន។
យើងក្រលេកមកមើលកម្លោះតូចស្ដើងម្នាក់នេះវិញ គេមានឈ្មោះថាJung hoseokគេជានិសិត្សដែលទើបនឹងបញ្ចប់ថ្នាក់ត្រៀមដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងក្នុងថ្ងៃនេះ។
កម្លោះតូចភ្ញាក់ពីដំណេកពត់ពេនខ្លួនរួចរាលទើបនាំដំណើល្វតល្វន់របស់ខ្លួនចូលទៅក្នុងបន្ទប់ទឹក។ ហូប៊ីឆ្នាំនេះមានអាយុ20ឆ្នាំហើយគេរស់នៅតែ
ម្នាក់ឯងក្នុងខនដូព្រោះម៉ាក់របស់គេរស់នៅឯ
ប្រទេសបារាំងជាមួយនិងស្វាមីថ្មីរបស់គាត់មិនសូវជាមានពេលមកខ្វាយខ្វលជាមួយនិងហូប៊ីប៉ុន្មាននោះទេចំណែកប៉ាគេក៏ដូចគ្នា ពួកគាត់សុតតែចែកផ្លូវគ្នាហើយមានអ្នកថ្មីរាងៗខ្លួន។ បើនិយាយពីឆាកជីវិតរបស់គេវិញក៏រាងកំសត់បន្ដិចដែរ ហូប៊ីថ្វីថ្វិតតែគេមានឈ្មោះជាកូនអ្នកមានតែគេមិនដែលស្គាលនោះទេអ្វីទៅដែលហៅថាភាពកក់ក្ដៅពីគ្រួសារ គេរស់នៅម្នាក់ឯងតែលតោលគ្មានទីពឹងត្រូវឪពុកម្ដាយមិនរវីរវលជាមួយ ពួកគាត់បានត្រឹមតែផ្ញើលុយមកឲ្យគេចាយតែប៉ុណ្ណោះ18ឆ្នាំពេញហើយដែលហូប៊ីមិនដែលបានជួបរឺឮសម្លេងប៉ាម៉ាក់របស់គេ។យូៗក៏សឹងតែភ្លេចថាខ្លួនមានគ្រួសារមានប៉ាម៉ាក់។
នាយតូចចេញពីក្នុងបន្ទប់ទឹកដោយមានអារម្មណ៍ស្រស់ថ្លារស់នៅម្នាក់ឯងទោះវាឯកការក៏គេនៅតែអាចញញឹមបានរាលថ្ងៃ ទោះគេកើតទុក្ខតែគេក៏មិនដែលបង្ហាញ ព្រោះគេជាមនុស្សរឹងមាំគេចូលចិត្តនាំខ្លួនឯងទៅរកភាពសប្បាយគេអាចញញឹមបានគ្រប់ស្ថានការ។(ទោះបីវាជាការសម្ដែងក៏ដោយ)
ហូប៊ីដើរទៅបើកទូខោអាវយកខោអាវមួយឆុតមកស្លៀកពាក់ នៅពេលដែលរៀបចំខ្លួនរួចគេក៏ហួសទៅបើកថតតុយកសាមីឯកសារខ្លះៗសម្រាប់ត្រៀមទៅដាក់ពាក្យធ្វើការចេញមកមុននិងបើកទ្វាហើយចាកចេញទៅ។
ក្រុមហ៊ុន…..
" jung hoseok សូមអញ្ចើញ " អ្នកជាលេខាបានដើរមកហៅឈ្មោះរបស់hoseokឲ្យចូលទៅខាងក្នុង។