Without me

118 11 0
                                    

មនុស្សអរូប

#នៅលើដំបូលអគារដ៏ខ្ពស់កម្ពស់ជាង40ជាន់#
“ ស៊ុក!បងស្រឡាញ់អូន បងពិតជាស្រឡាញ់អូនពិតមេនបងសុំទោសសម្រាប់រឿងកន្លងដែលបងមានការយល់ច្រលំ!! ហូស៊ុកបងពិតជាសុំទោសពិតមេនកុំធ្វើបែបនេះអីចុះវិញមកបងអង្វរ!... “
“ ហូស៊ុកកូនម៉ាក់! ហឹកៗ ម៉ាក់សុំទោស ម៉ាកស្រឡាញ់កូនណា អ្ហឹក! កុំធ្វើបែបនេះអីម៉ាក់សុំទោស! “
“ មេនហើយហូស៊ុក! ត្រឡប់មកមុខមក ប៉ាម៉ាក់ដឹងខុសហើយ ឲ្យប៉ាសុំទោសដែលពេលកន្លងតែងតែមើលរំលងកូន មិនយកចិត្តទុកដាក់នឹងមិនខ្វាយខ្វល់ពីអារម្មណ៍របស់កូន តែពេលនេះប៉ាបានយល់ហើយ ប៉ាស្រឡាញ់កូនណា ណាស៊ុកមករកប៉ានិងម៉ាក់វិញណា!... “
“ ហូប៊ី!..បងស្រឡាញ់ឯងណាបងសុំទោស ឯងអាចដាក់ទោសរឺខឹងស្អប់បងយ៉ាងមិចក៏បាន តែសុំកុំធ្វើបែបនេះអី បងអង្វរ បងសំពះឯងក៏បានឈានមកមុខមកកន្លែងនោះវាគ្រោះថ្នាក់ណាស់! ហូប៊ី!! “
“ ! ស៊ុកចុះមកឯងកុំធ្វើបែបនេះអី ពួកយើងសុំទោស ពួកយើងស្រឡាញ់ឯងណាស៊ុក ចុះមកយើងនឹងដើរលេងជាមួយគ្នាធ្វើកិច្ចការជាមួយគ្នានឹងទៅញ៉ាំអីជាមួយគ្នាដូចកាលពីមុននោះអី ហូស៊ុកឆាប់ចុះមកណា!! “
អ្នកទាំងអស់គ្នាឃើញទេ ទីបំផុតខ្ញុំមានថ្ងៃនេះហើយ! ថ្ងៃដែលគ្រប់គ្នាមកអង្វរខ្ញុំ សុំទោសខ្ញុំហើយពោលពាក្យថាស្រឡាញ់ខ្ញុំ ហឹស! ហឹសៗហឹក!ខ្ញុំសប្បាយចិត្តណាស់ សប្បាយរហូតដល់ទឹកភ្នែកខ្ញុំកំពុងហូហើយ!...

“ 1…2…3… “
“ អត់ទេ!កុំ!!! ហឹកៗ ហូស៊ុកម៉ាក់អង្វរកុំធ្វើបែបនេះ!! ហ្អឺៗ “
ម៉ាក់ខ្ញុំស្រែកឡើងភ្លាត់សម្លេងពេលឃើញខ្ញុំឈរនៅចុងអគារដ៏ខ្ពស់ហើយត្រដាងដៃឡើងរាប់លេខដោយឈានជើងដើរទៅមុខជារើយៗវាគ្រោះថ្នាក់ណាស់បើខ្ញុំក្រឡាច់ជើងតែបន្ដិចខ្លួនខ្ញុំប្រកដជាធ្លាក់ចុះជាមិនខាន។ តែបែបនេះវាសប្បាយណាស់ ខ្ញុំមិនខ្លាចនៅតែបន្ដដើរដោយស្នាមញញឹមលាយលំជាមួយទឹកភ្នែក ម៉ាក់ខ្ញុំយំខ្លាំងណាស់ ប៉ាខ្ញុំ បងប្រុសខ្ញុំ មិត្តភក្តិខ្ញុំ អដិតមនុស្សដែលខ្ញុំលួចស្រឡាញ់ក៏កំពុងតែភ័យណាស់ដែល ពួកគេនឹងមកចាប់ខ្ញុំបើខ្ញុំមិនគម្រាមថានឹងលោតចុះទេនោះ!...
ប៉ុន្ដែឆ្ងល់ណាស់ហេតុអ្វីពេលដំបូងប៉ាម៉ាក់របស់ខ្ញុំមិនពោលពាក្យថាស្រឡាញ់ខ្ញុំបែបនេះផងទៅ?
______________
“ ម៉ាក់កូនមកពីសាលាហើយ!... ថ្ងៃនេះកូនមានដំណឹងល្អចង់ប្រាប់ម៉ាកណា “ ខ្ញុំដើរចូលផ្ទះដោយស្នាមញញឹមដៃខ្ញុំមានកាន់លីខិតសរសើរមួយដែលខ្ញុំទើបបានវាពីសាលា ខ្ញុំសប្បាយចិត្តណាស់ហើយក៏គិតថាយកវាទៅបង្ហាញប្រាប់ម៉ាក់ដើម្បីឲ្យគាត់រីករាយជាមួយខ្ញុំដែរ។
“ ស៊ុកមកល្អហើយ ចាំផ្ទះផងបាយមានហើយតែម្ហូបមិនទាន់មានទេបើឯងឃ្លានធ្វើញ៉ាំខ្លួនឯងទៅ “ ប៉ុន្ដែម៉ាក់ខ្ញុំមិនបានស្ដាប់និងមករីករាយជាមួយខ្ញុំនោះទេ គាត់និយាយមកខ្ញុំទាំងកំពុងទាញស្បែកជើងមកពាក់មើលទៅគាត់ដូចជាប្រញ៉ាប់ដល់ហើយបានជាសូម្បីតែមុខខ្ញុំក៏គាត់មិនមើលផង។
“ ម៉ាក់ទៅណា? “ ខ្ញុំទម្លាក់ទឹកមុខចុះភ្លាមព្រោះតែអន់ចិត្ត ខ្ញុំបោះសំណួទៅកាន់អ្នកម៉ាក់ដោយសម្លេងស្រាលបំផុត។
“ ថ្ងៃនេះខួបកំណើតបងឯង ប៉ាម៉ាក់នឹងនាំគេទៅជប់លាងនៅខាងក្រៅ! បានហើយជិតដល់ម៉ោងហើយម៉ាក់ទៅ!ហើយមើលៗផ្ទះផង “ គាត់និយាយចប់ក៏ដើរចេញទៅ ឯលីខិតនៅនឹងដៃខ្ញុំក៏គាត់មិនបានមើលគ្រប់ពេលគាត់ខ្វល់តែជាមួយបងប្រុសរហូតដល់មើលលេងឃើញកូនម្នាក់នេះទៅហើយ។
ដឹងទេ!?ពេលនោះខ្ញុំអន់ចិត្តណាស់តែខ្ញុំអាចធ្វើអ្វីបានទៅ? បើគ្រាន់តែនិយាយក៏ខ្ញុំគ្មានសិទ្ធនិយាយផងនោះ!។មិនមេនមានតែអ្នកម៉ាក់ទេដែលមិនខ្វល់ពីអារម្មណ៍របស់ខ្ញុំសូម្បីតែលោកប៉ាក៏ដូចគ្នាដែរ។
____________
“ ហូស៊ុក!មកនេះបន្ដិច “
“ បាទប៉ា “ ខ្ញុំឆ្លើយហើយក៏ដើរមកជិតលោកប៉ា។
ផឹប!
“ នេះជាស្អី?!! រាល់ថ្ងៃនឹងឯងធ្វើការយ៉ាងមិចទើបឲ្យទិន្នន័យក្រុមហ៊ុនធ្លាក់ចុះច្រើនយ៉ាងនេះ! ឯងមានបើកភ្នែកមើលគំរូបងប្រុសឯងដែលទេ?!គេធ្វើការល្អណាស់សូម្បីតែកំហុសតូចមួយក៏គ្មានផងតែចំណែកឯងវិញមើលចុះពិតជាធ្វើឲ្យយើងខកចិត្តខ្លាំងណាស់!! ធ្វើស្អីក៏មិនកើតយកទៅណារលាយទីនោះ!! “ គាត់គប់ឯកសារចំពីមុខរបស់ខ្ញុំនឹងស្ដីឲ្យខ្លាំងៗតាមតែចិត្តខឹងរបស់គាត់ ។ ពាក្យសម្ដីដែលគាត់ជេមកខ្ញុំវាឈឺមិនស្មើពេលគាត់យកខ្ញុំទៅប្រៀបធៀបជាមួយបងប្រុសនោះទេ គាត់មើលឃើញតែកំហុសរបស់ខ្ញុំតែគាត់ភ្លេចហើយថាខ្ញុំជាក្មេងទើបចូលហាត់ការងារមិនទាន់ទាំងបានមួយអាទិត្យផង ហើយការងារផ្នែកនេះមិនមេនជាខ្ញុំអ្នកធ្វើទេបងប្រុសគាត់ជាអ្នកធ្វើប៉ុន្ដែហេតុអ្វីបានជាខ្ញុំដែលត្រូវមករ៉ាប់រងកំហុសទៅវិញ? តើរាល់ថ្ងៃគ្រប់គ្នាមើលឃើញតែកំហុសរបស់ខ្ញុំទេរឺ? ចំណុចល្អរបស់ខ្ញុំមានច្រើនណាស់ហេតុអ្វីគ្មានអ្នកមើលឃើញ?
គ្រាប់គ្នាលំអៀងណាស់!
រឿងរ៉ាវមួយទៀតដែលខ្ញុំចាំមិនភ្លេច!
ពេលខ្ញុំរៀនថ្នាក់ទី12ខ្ញុំប្រឡងមិនជាប់នោះទេខ្ញុំខកចិត្តណាស់ហើយក៏បាក់ទឹកចិត្តខ្លាំងណាស់ដែល។ខ្ញុំអង្គុយក្រៀមក្រំម្នាក់ឯងនៅក្រោមដើមឈើក្នុងសាលា ពេលនោះខ្ញុំបានឃើញមិត្តរួមថ្នាក់ខ្ញុំម្នាក់គេក៏ប្រឡងមិនជាប់ដូចខ្ញុំអញ្ចឹងដែរ ប៉ុន្ដែគេមានម៉ាក់ប៉ានៅចាំលើកទឹកចិត្តនិយាយលួងលោមភ្លាមនោះខ្ញុំក៏ងើបឈរឡើងហើយត្រឡប់មកផ្ទះព្រោះចង់បានការលួងលោមពីប៉ាម៉ាក់ដូចមិត្តរួមថ្នាក់របស់ខ្ញុំដែរ។
“ ម៉ាក! *ផាច់!* “ ខ្ញុំឈានជើងចូលផ្ទះហៅអ្នកម៉ាក់មិនទាន់ទាំងរួចពីមាត់ស្រួលបួលផងគាត់ស្រាប់តែមកទះកំផ្លៀងខ្ញុំមួយទំហឹង។ខ្ញុំឈឺណាស់ហើយក៏ភ្ញាក់ផ្អើលណាស់ដែលព្រោះនេះជាលើកទីមួយដែលម៉ាក់លើកដៃវាយខ្ញុំ។
“ មួយឆ្នាំៗយើងចំណាយលុយលើក្បាលឯងច្រើនណាស់ ហេតុអ្វីក៏អត់ប្រយោជន៍ខ្លាំងយ៉ាងនេះ ត្រឹមបាក់ឌុបឯងប្រឡងមិនជាប់ផងចុះតទៅមុខទៀតឲ្យយើងសង្ឃឹមអី!! ហ្អឺយ!...យើងមិនគួបង្កើតក្បាលឯងមកទេ!!បើដឹងថាគ្មានបានការបែបនេះយើងនឹងមិនចិញ្ចឹមឯងឲ្យរស់បានប៉ុណ្ណេះឡើយ!! “ ខ្ញុំបានគិតខុសទាំងស្រុងអ្នកម៉ាក់មិនបានមកលួងលោមខ្ញុំនោះទេតែគាត់មានតែជេដៀលខ្ញុំបន្ថែម។
“ ហេតុអ្វីម៉ាក់ដឹង! “ ខ្ញុំលើកដៃក្ដោបមុខនិយាយដោយសម្លេងខ្សាវៗសួទៅកាន់អ្នកម៉ាក់។
“ បងឯងមកប្រាប់យើង គេពិតជាខ្មាស់គេណាស់ដែលមានប្អូនចោម្សៀតដូចជាឯងនេះ! មនុស្សដូចឯងសមតែរស់នៅតាមក្រោមស្ពានទើបសម!! បំបង់បាយណាស់!! “ គាត់ប្រហែលជាខឹងនឹងខ្មាស់គេខ្លាំងហើយទើបគាត់ដៀលខ្ញុំមិនឈប់។
ហឹស! តែក៏ត្រូវខ្ញុំគឺចោម្សៀតពិតមេន ខ្ញុំគ្មានអ្វីនិយាយក្រៅពីដើរកេចហើយឡើងទៅបន្ទប់!
ចាប់ពីថ្ងៃនោះមកខ្ញុំក៏ដាក់សម្ពាធឲ្យខ្លួនឯង ខិតខំរៀននឹងប្រឹងប្រែងយកពិន្ទុល្អដើម្បីឲ្យម៉ាក់បានសប្បាយចិត្ត ខ្ញុំខំទាំងយប់ទាំងថ្ងៃពេលខ្លះទៅរៀនទាំងឈឺដួលសន្លប់នៅសាលាក៏មានតែខ្ញុំមិនបោះបង់ទេរហូតដល់ខ្ញុំបានប្រឡងបាក់ឌុបចប់ខ្ញុំបាននិទ្ទេសAនិងបានលីខិតសរសើរមួយច្បាប់ពីលោកគ្រូខ្ញុំចង់យកវាមកបង្ហាញដល់ម៉ាក់តែថ្ងៃនោះគាត់មិនបានខ្វល់ជាមួយខ្ញុំទេដោយសារថ្ងៃនោះវាជាថ្ងៃពិសេសរបស់បងប្រុស!...
ឈានចូលដល់ឆ្នាំទី2ខ្ញុំបានរៀនផ្នែកគ្រប់គ្រងនិងចូលហាត់ការងារក្នុងក្រុមហ៊ុនរបស់លោកប៉ា។ ពេលដែលកំពុងបាក់ទឹកចិត្តនិងឯកការតែពេលនោះស្រាប់តែមានទេវបុត្រចិត្តល្អម្នាក់បានបង្ហាញមុខចេញមក។ គាត់ស្អាតសង្ហាពូកែនឹងអស្ចារ្យ គាត់បានបង្រៀនខ្ញុំឲ្យស្គាល់អ្វីដែលហៅថាក្ដីសុខនិងភាពកក់ក្ដៅ គាត់តែងតែនៅក្បែរចាំលួងលោមពេលខ្ញុំពិបាកចិត្តគាត់ធ្វើឲ្យខ្ញុំលេងមានអារម្មណ៍ថាឯកការពេលបានក្បែរគាត់។ហើយគាត់ល្អនឹងយកចិត្តទុកដាក់មកលើខ្ញុំណាស់រហូតធ្វើឲ្យខ្ញុំមានកូនចិត្តមួយគិតថាគាត់កំពុងមានចិត្តមកលើខ្ញុំដូចខ្ញុំកំពុងមានចិត្តទៅលើគាត់ដែរ។ បញ្ហាផ្លូវចិត្តរបស់ខ្ញុំបានធូរស្បើយច្រើនពេលមានគាត់ ខ្ញុំសើចច្រើនជាងមុន មានសេចក្ដីសុខច្រើនជាងមុន នឹងចេះញញឹមចេញពីចិត្តបានច្រើនជាងមុន វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាបានចាប់កំណើតជាថ្មីយ៉ាងចឹង។ ប៉ុន្ដែមិនបានប៉ុន្មានផងអារម្មណ៍នោះក៏រលាយបាត់ទៅវិញ គាត់លេងល្អលេងយកចិត្តទុកដាក់នឹងខ្ញុំដូចមុនហើយមិនយូគាត់ក៏ចាកចេញពីខ្ញុំទៅដោយបន្សល់ទុកត្រឹមពាក្យឈឺចាប់មួយឃ្លាមកដល់ខ្ញុំ។
“ ពួកយើងមិនសាកសមនឹងគ្នាទេ ពួកយើងខុសគ្នាឆ្ងាយដូចមេឃហើយនឹងដី! “ វាខុសពីពេលគាត់ចូលមកក្នុងជីវិតខ្ញុំដំបូង។
“ បងគិតថាឯងសាកសមនឹងបងណាស់ មនុស្សអីគួរឲ្យស្រឡាញ់ថ្នាក់នឹង “ ប្រយោគនេះហើយដែលធ្វើឲ្យខ្ញុំលង់ស្រឡាញ់គាត់ខ្លាំងដល់ឥឡូវ។ខ្ញុំតែងតែគិតម្នាក់ឯងរហូតថាខ្ញុំនៅមានសំណាងដែលបានជួបមនុស្សដូចគាត់ ហើយក៏មិននឹកស្មានទេថាគាត់អាចនឹងចាកចេញពីខ្ញុំហើយធ្វើឲ្យខ្ញុំត្រឡប់មកសភាពដើមវិញ អូស៎!ទេ មិនមេនសភាពដើមឡើយគឺវាខ្លាំងជាងសភាពដើម×100ឯនោះ។ គាត់បង្រៀនឲ្យខ្ញុំចេះស្រឡាញ់ហើយក៏បង្រៀនឲ្យខ្ញុំចេះឈឺចាប់។
1ឆ្នាំក្រោយមក ស្ថានភាពខ្ញុំកាន់តែយ៉ាប់យឺន ខ្ញុំមិននិយាយមិនញញឹមនិងមិនចាប់អារម្មណ៍ដល់អ្នកណាទាំងអស់។រហូតដល់ពេលមួយ ពេលដែលគាត់ត្រឡប់មកវិញ តែមកលើកនេះក្នុងនាមជាតារាល្បី ប្រុសសង្ហាប្រចាំសាលាដែលមានស្រីៗប្រថ្នាចង់បានគ្រប់គ្នា។ ឃើញគាត់ដំបូងបេះដូងខ្ញុំលោតញ៉ាប់ត្រេកអរនឹងគិតថា តើគាត់ត្រឡប់មករកខ្ញុំវិញហើយមេនទេ? គាត់នឹងមកធ្វើឲ្យផ្កានៅក្នុងចិត្តរបស់ខ្ញុំរីកឡើងម្ដងទៀតតើមេនទេ? ប៉ុន្ដែរវាខុសពីការគិតរបស់ខ្ញុំទាំងស្រុង។
“ ឯងជាអ្នកណា ពួកយើងធ្លាប់ស្គាល់គ្នាដែរ? “ ត្រឹមមួយប្រយោគតែវាប្រៀបដូចកាំបិតរាប់សែនកំពុងបុកទម្លុះបេះដូងរបស់ខ្ញុំឲ្យប្រេះបែកគ្មានសល់សូម្បីមួយចំណែកតូច។ គាត់ភ្លេចអស់ហើយមេនទេ អនុស្សាវរីយ៍ល្អៗរវាងគាត់ហើយនឹងខ្ញុំ គាត់ភ្លេចហើយមេនទេថាគាត់បានសន្យាអ្វីខ្លះមកកាន់ខ្ញុំ?
“ បងសន្យា បងនឹងនៅក្បែរឯងជារាងរហូត មិនថាមានរឿងអ្វីកើតឡើងបងគ្មានថ្ងៃបំភ្លេចឯងឡើយ “ វាជាពាក្យដែលគាត់បានសន្យាមកខ្ញុំ ខ្ញុំនៅចាំបានយ៉ាងល្អតែមើលគាត់វិញចុះសូម្បីតែមុខរបស់ខ្ញុំក៏គាត់មិនចាំផង តើគាត់ពិតជាភ្លេចរឺក៏ធ្វើពុតជាភ្លេចទៅ ជួយបកស្រាយផងបានទេ?
ចាប់តាំងពីថ្ងៃនោះមក សិស្សក្នុងសាលាទាំងអស់ប្រែជាស្អប់ខ្ញុំ ហើយក្នុងនោះក៏មានមិត្តរបស់ខ្ញុំផងដែរ។ខ្ញុំតែងតែទទួលបានកែវភ្នែកសើចចម្អកភាពស្អប់ខ្ពើមពាក្យសម្ដីជេដិះដៀលពីសំណាក់សិស្សស្រីដទៃជារៀងរាល់ថ្ងៃ។ ការស្អប់ខ្ពើម ការមើលងាយកាន់តែមានខ្លាំងទៅៗពេលគ្រប់គ្នាបានដឹងថាខ្ញុំនឹងគាត់ធ្លាប់មានទំនាក់ទំនងល្អនឹងគ្នាពីមុនមក។ ខ្ញុំបាត់បង់មិត្តបាត់បង់គ្រួសារ បាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ គ្មានទីពឹង គ្រប់ពេលមានតែសម្ពាធ វាបានធ្វើឲ្យខ្ញុំខ្លាច មិនហ៊ានសូម្បីឈានជើងចេញពីបន្ទប់ ខ្ញុំរងាខ្ញុំឯកការពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំខ្លាចខ្លាំងណាស់ សម្លេងនៃការស្ដីបន្ទោស ការជេប្រមាថ វាយធ្វើបាប បានលាន់រំពងពេញត្រចៀករបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងត្រូវបានបិសាចគ្រប់គ្រង ខ្ញុំមិនចង់រស់នៅទៀតទេ ខ្ញុំពិតជាចង់ឃើញគ្រប់គ្នាយំសោកស្ដាយខ្ញុំណាស់ ទើបខ្ញុំសម្រេចចិត្តផ្ញើសារទៅមនុស្សគ្រប់គ្នាដែលស្និតនឹងខ្ញុំពីមុនមក ហើយខ្ញុំក៏ឡើងមកលើដំបូលនេះដើម្បីបញ្ចប់រឿងក៏ដូចជាបញ្ហាទាំងមូលឲ្យចប់នៅក្នុងពេលនេះ។
1
2
3
“ អត់ទេហូស៊ុកកុំ!!!! “ គ្រប់គ្នាសម្រុកចូលមកព្រមគ្នាដើម្បីឃាត់ហូស៊ុកកុំឲ្យធ្លាក់ចុះទៅខាងក្រោម។ម្នាក់ៗពិតជាមានការតក់ស្លុតនឹងដឹងកំហុសរាងៗខ្លួន ពួកគេពិតជាមានការសោកស្ដាយជាខ្លាំងដែលធ្វើបែបនេះដាក់ហូស៊ុក។
“ ហូស៊ុកកាន់ដៃបងឲ្យជាប់ ហឹកកុំប្រលេងណា “ ណាមជូនជាអ្នករត់ចូលមុនគេ គាត់បានចាប់ដៃហូស៊ុកជាប់ពេលគេទម្លាក់ខ្លួនចុះ។ ណាមជូនពិតជាភ័យខ្លាចបាត់បង់ហូស៊ុកខ្លាំងមេនទេន គាត់ប្រើកម្លាំងដែលមានទាំងប៉ុន្មានខំទាញលើករាងតូចមកលើវិញដោយមានជំនួយពីបងប្រុសមិត្តភក្តិនិងប៉ារបស់ហូស៊ុកផងដែរ។
“ កុំខំអីគ្មានប្រយោជន៍ទេ ពិភពលោកនេះវាអាក្រក់ខ្លាំងណាស់ ខ្ញុំមិនចង់រស់នៅទៀតទេ!... “ ហូស៊ុកនិយាយទាំងញញឹម ដូចមនុស្សរោគចិត្តដែលកំពុងបាត់បង់សតិ។ ហូស៊ុកប្រលេងដៃមិនព្រមកាន់ដៃណាមជូនរឺយោងខ្លួនឡើងវិញឡើយ តែគេបែរជាបិតភ្នែកហើយសើចទៅវិញ ពេលនេះគេពិតជាត្រៀមខ្លួនរួចហើយសម្រាប់រងចាំសេចក្ដីស្លាប់ដែលកំពុងខិតជិតមកដល់។

The End 💅
Thank you for reading
អគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃមកអានរឿងមហាសែនភ្លាវមួយនេះ។🙏🥢🥰

✨Short novel💔 ( Hobi btt ,Jin Btt)Where stories live. Discover now