You're my world

158 7 0
                                    

ភាគ03

[ខ្ញុំមិនឲ្យម៉ាក់ធ្វើអីបងថេ៎ទេ! »

កាងអិ ឈរកាន់ដំបងវៃបាល់សម្លក់ទៅថេយ៉ុង ដូចជាកំពុងចង់ហក់ទៅសីុសាច់នាយទាំងរស់។
« ម៉ាក៎! ម៉ាក់មកទីនេះបានយ៉ាងមិច?! » ហូប៊ីប្រញ៉ាប់ស្ទុះងើបពីថេយ៉ុងហើយរត់ចុះមករកម៉ាក់គេយ៉ាងលឿន។ តែថេយ៉ុងវិញដេកស្ងៀមគ្មានខ្យល់អ្វីបន្ដិច។
« នេះឯង!... ពាក់អាវរបស់វាផងហ្អេស៎?! » កាងអិងាកមកកូនឃើញអាវដែលហូប៊ីពាក់ធំជាងខ្លួន ាគាត់ក៏ដឹងភ្លាមថាវាជាអាវរបស់អ្នកណា ការយល់ច្រឡំក៏កើតមានឡើង « អាចង្រៃ!...ឯងធ្វើស្អីកូនយើង?! ងាប់ទៅ!!! » កាងអិកាន់តែខឹងខ្លាំងឡើងទើបចង់យកដំបងនឹងដៃទៅសំពងថេយ៉ុងឲ្យស្លាប់ពេលនេះ។
« ម៉ាក់៎!... ម៉ាក់កុំ ហឹក! គាត់មិនបានធ្វើអីកូនទេ ម៉ាក់ស្ដាប់កូនសិន!... » ហូប៊ីស្រែកឡើងភ្លាត់សម្លេង គេចាប់ដៃម៉ាក់របស់គេជាប់ និយាយទាំងយំក្រវីក្បាលព្រោះភ័យខ្លាចម៉ាក់ខ្លួនធ្វើបាបថេយ៉ុង។
« ឯង!... ចេញមកនិយាយជាមួយយើង! » កាងអិក៏ព្រមស្ងាត់គាត់ដាក់ដំបងចុះសម្លុតឲ្យថេយ៉ុងចេញទៅនិយាយជាមួយគាត់នៅខាងក្រៅ។
« បាទ!... » ថេយ៉ុងញញឹមឆ្លើយយ៉ាងពិរោះ គ្មានញញើតរឺខ្លាចសូម្បីបន្ដិច។
កាងអិ សម្លក់មុខថេយ៉ុងចុងក្រោយរួចក៏លីដំបងខ្លួនចេញទៅវិញ។
« បងថេ៎!... ហ្អឹកៗ » ហូប៊ីរត់ចូលមកអោបថេយ៉ុងទាំងយំសសឹត ព្រួយបារម្មណ៍មិនចង់ឲ្យនាយចេញទៅព្រោះខ្លាចនាយមានគ្រោះថ្នាក់ដែលបង្កដោយម៉ាក់របស់ខ្លួន។
« បងមិនអីទេ កុំបារម្មណ៍អី!. បងនឹងមិនកើតអីទេ ហូប៊ីរៀបចំខ្លួនទៅរៀនទៅអាវមានក្នុងទូ ពេលនិយាយចប់ពួកយើងទៅរៀនជាមួយគ្នា ជុប! » ថេយ៉ុងរៀបរាប់យ៉ាងវែងអន្លាយ ដើម្បីឲ្យហូប៊ីស្ងប់ចិត្ត។ថេយ៉ុងក៏បានផ្ដិតស្នាមថើបមួយខ្សឺតនៅលើថ្ងាស់របស់ហូប៊ីមុននិងចាកចេញទៅ។

[...]
លើដំបូល!

កាងអិឈរច្រត់ដំបងសម្លឹងមើលទៅឆ្ងាយជាមួយទឹកមុខដ៏ស្ងប់ស្ងាត់។ ពេលនោះថេយ៉ុងក៏បានដើរមកពីខាងក្រោយនាយមានតែកន្សែងរុំល្វែងខាងក្រោមប៉ុណ្ណោះ ហើយក៏ចូលមកឈរអោបដៃទន្ទឹមនឹងម៉ាក់របស់ហូប៊ី។
« មិននឹកស្មានទេថាបានជួបឯងម្ដងទៀត » កាងអិផ្ដើមនិយាយបន្ទាប់ពីឈរស្ងាត់ស្ងៀមអស់ច្រើនវិនាទីមក។
« ដូចគ្នា » ថេយ៉ុង
« ប៉ាឯងយ៉ាងមិចហើយ! »
« មិនដឹងទេ! »
ឮចម្លើយរបស់ថេយ៉ុងកាងអិក៏ងាកមកមើលមុខគេហើយអស់សំណើចបន្ដិច។
« កុំប្រាប់ណាថាតាំងពីថ្ងៃនោះ ឯងមិនត្រឡប់ទៅផ្ទះ? »
« ទៅហើយប៉ុន្ដែក៏មកវិញ ព្រោះទីនោះមិនមេនផ្ទះខ្ញុំ » ថេយ៉ុងសើចចំអកឲ្យខ្លួនឯងបន្ដិច ហើយក៏និយាយត « ប៉ាមិនបានស្វាគមន៍ខ្ញុំ គាត់ថាខ្ញុំគ្មានបានការ ខ្ញុំជាមនុស្សចង្រៃ គាត់ដេញឲ្យខ្ញុំត្រឡប់មកវិញ » ថេយ៉ុងអោនមុខចុះភ្លាមៗនាយដកដង្ហើមធំមួយខ្សាវដោយភាពតានតឹង។
« យើង យល់! »
មើលទៅម៉ាក់របស់ហូប៊ីនិងថេយ៉ុងគឺដូចជាធ្លាប់ស្គាល់គ្នាពីមុនមក ពួកគេនិយាយគ្នាយ៉ាងជិតស្និត សួសុខទុក្ខគ្នាដូចជាធ្លាប់រស់នៅជាមួយគ្នានឹងយល់ពីគ្នាច្បាស់ណាស់។
« ឈប់រំលឹករឿងនឹងទៅ ខ្ញុំមិនចង់គិតពីវាទៀតទេ »
« ល្អ មកជម្រះបញ្ចីរឿងអម្បាញ់មិញវិញ? ឯងធ្វើស្អីកូនយើង!! » កាងអិ ធ្វើមុខកាចលើកដំបងមកចង្អុលមុខថេយ៉ុងចង្រិតយកចម្លើយពីនាយ។
« អេ៎!.. ចិត្តត្រជាក់ៗ សិន អ្នកម៉ាក់យល់ច្រឡំហើយ ខ្ញុំបកស្រាយបាន » ថេយ៉ុងថយក្រោយលើកដៃឡើងលើ និយាយសម្រួលលាយជាមួយការបន្លំ។
« អ្នកណាម៉ាក់ឯង?! »
« អា៎!... គឺអ្នកស្រី កាងអិនឹងហើយបាទ » ថេយ៉ុងញញឹមឌឺ
« ឯងសីុកូនយើងហើយៗហ្អេស៎ ទើបមកហៅយើងម៉ាក់នឹង?! » អស់ពីយកដំបងចង្អុលមុខមកច្រត់ចង្កេះសួម្ដង។
« អត់ទេ!! ខ្ញុំសុភាពបុរសគ្មានថ្ងៃធ្វើអញ្ចឹងដាច់ខាត »ថេយ៉ុងប្រកែកញ៉ាប់មាត់ « តែបើហូប៊ី នៅតែបន្ដគួឲ្យស្រឡាញ់ចឹងទៀត សុភាពបុរសដោះទុកមួយឡែកសិនហើយ ហ្អេ!ៗ...» ចុងក្រោយព្រានដដែល អញ្ចឹងក៏ខំនិយាយដែរ។
« អាចង្រៃ៎ឯង តិចត្រូវ!! » កាងអិយ៉ៀដំបងមកច្រលចង់វៃថេយ៉ុង ស្រាប់តែភ្លាមនោះហូប៊ីបានរត់ចូលមកត្រដាងដៃនៅចំពោះមុខថេយ៉ុងធ្មេចភ្នែកញ័រខ្លួនទទ្រើត ហាក់ដូចជាកំពុងចង់យកខ្លួនមករងដំបងជំនួសថេយ៉ុងយ៉ាងចឹង។
« ហូប៊ី!.. » ថេយ៉ុងចាប់ស្មាហូប៊ីសងខាងហើយបង្វែខ្លួនគេឲ្យងាកទៅនាយ។
« ហឹកៗ!... បងថេ៎!! » គ្រាន់តែបើកភ្នែកមកភ្លាមហូប៊ីក៏យំយកតែម្ដង គេហក់មកអោបកថេយ៉ុងយ៉ាងណែន ព្រោះអម្បាញ់មិញនេះគេភ័យណាស់ ភ័យខ្លាចថាថេយ៉ុងអាចនឹងមានគ្រោះថ្នាក់ដោយសារគេដូចអ្នកផ្សេងៗដែរ។
ឯម៉ាក់របស់ហូប៊ីវិញទម្លាក់ដំបងចុះឈរអោបដៃមើលកូនៗអោបគ្នា ហើយក៏លួចអស់សំណើចបន្ដិចផងដែរ។
« បានហើយ!...បងមានកើតអីឯណា ឈប់យំទៅក្មេងឆ្កួត!.. » ថេយ៉ុងអោបតបហូប៊ីបន្ដិចរួចក៏ទាញគេចេញ នាយជូតទឹកភ្នែកចេញពីថ្ពាល់របស់ហូប៊ីហើយនិយាយលួងលោមគេ។
« ម៉ាក់មានធ្វើអីបងទេ? » ហូប៊ីសួទាំងនៅសឺតសតនៅឡើយ។
« ណេស៎! ឯងមើលឃើញម៉ាក់អាក្រក់ដល់ថ្នាក់នឹងផងហី ហាស៎? » កាងអិ ធ្វើជាមុខមាំនិយាយទៅហូប៊ី។
« បងថេ៎ គាត់មិនបានធ្វើអីកូនទេ ម៉ាក់ហាមធ្វើអីគាត់!! » ហូប៊ីងាកមកខាំមាត់ធ្វើមុខមាំដំឡើងសម្លេងដាក់ម៉ាក់គេវិញទាំងដែលពីដើមមកគេមិនហ៊ានសូម្បីតែមើលមុខម៉ាក់គេចំ។
« ... » កាងអិចំហរមាត់ ស្ងៀមទ្រឹងហួសចិត្តជាមួយកូនជាខ្លាំង នេះនៅជាមួយថេយ៉ុងមួយថ្ងៃសោះហូប៊ីផ្លាស់ប្ដូដល់ថ្នាក់នឹងផង កតញ្ញូជាមួយប្រុសណាស់កូនម្ដាយ។
« ឯងមើលលើខ្លួនឯងទៅ វាជាអាវរបស់អ្នកណា ហើយមិញឯងទៅដេកលើវាទៀត មិនឲ្យម៉ាក់គិតយ៉ាងមិច? រឺមួយវាគម្រាមឯងមេនទេ ហូប៊ី?! ប្រាប់ម៉ាក់មកម៉ាក់នឹងចាត់ការវា » ទោះដឹងរួចហើយក៏ដោយក៏គាត់នៅតែធ្វើសម្ដែងព្រោះចង់សាកចិត្តរបស់កូនលេង។
* វាៗដាច់សាច់ចឹងម៉ងហីម៉ាក់ក្មេក!* ថេយ៉ុងលួចគិតក្នុងចិត្តតែមិននិយាយចេញមក។
« អត់ទេ!!!! វាមិនដូចដែលម៉ាក់គិតឡើយ បងថេមិនបានធ្វើអីកូនទេ កូនជាអ្នកសុំគាត់មកគេងជាមួយហើយដោយសារកូនគ្មានអាវប្ដូទើបគាត់យកអាវគាត់ឲ្យកូន បងថេជាមនុស្សល្អ គាត់មិនបានគម្រាមអីកូនទាំងអស់ ហើយកូនក៏មិនឲ្យម៉ាក់ធ្វើអីគាត់ដែរ!! » ហូប៊ីស្ទុះមកអោបថេយ៉ុងហើយរៀបរាប់យ៉ាងវែងបកស្រាយបែកអូហូជាស្ទឹងប្រាប់ទៅម៉ាក់របស់គេ ដល់ឥឡូវក៏ហត់ហើយក៏ភ័យថែមទៀត មិញខ្លាំងសម្បើមណាស់តែឡូវមើលចុះធ្វើមុខដូចកូនឆ្កែធ្លាក់ទឹករកកលចង់តែយំទេ។
« ហឹស! ហឹសៗ!... អូព្រះ...នេះហូប៊ីកូនខ្ញុំរឺអត់ទេនេះ!.. » កាងអិ ពិតជាហួសចិត្តហើយក៏អស់សំណើចណាស់ដែរគាត់ខំទប់សើចតែទប់វាមិនជាប់ នេះប្រហែលមានតែកូនគាត់ទេអាចធ្វើបាន ការពារប្រុសដល់ដង្ហើមចុងក្រោយម៉ងមើលទៅ។
សូម្បីតែម្ដាយក៏ចោលដែលចា៎ងប់ប្រុសងើបលេងរួចម៉ង។
ចំណែកឯថេយ៉ុងបានហូប៊ីមកការពារចឹងសែនមានមទោនភាពនាយអោបហូប៊ីជាប់ហើយញ៉ាក់ចិញ្ចើមសើចឌឺអ្នកស្រីកាងអិម៉ាឆ្ងាញ់។
« Ok!! បាន ម៉ាក់មិនធ្វើអីគេទេ ហើយបើឯងចង់នៅជាមួយគេក៏នៅចុះ ម៉ាក់លេងហាមហើយ តែឯងថយចេញសិនម៉ាក់មានរឿងចង់និយាយជាមួយអាចង្រៃខាងក្រោយឯងនឹងបន្ដិច » កាងអិបោះដំបងចោល គាត់និយាយស្រួលបួលដាក់ហូប៊ីដើម្បីឲ្យគេថយចេញសិន គាត់មានរឿងដែលត្រូវនិយាយជាមួយថេយ៉ុងតែ2នាក់។
« អត់! ម៉ាក់កុហក » ហូប៊ីពេបមាត់មិនព្រមចេញតាមម៉ាក់គេសុំ។
« ហូប៊ី ទៅខាងក្រោយសិនទៅ! ទុកឲ្យបងដោះស្រាយវិញ » ប៉ុន្ដែរពេលថេយ៉ុងចូលមកនិយាយណាគឺហូប៊ីងក់ក្បាលព្រមថយចេញយ៉ាងលឿន។នេះបានហៅថាប្រុសជាសរសៃរឈាមមេន។
« មកនេស៎! » កាងអិបក់ដៃហៅថេយ៉ុងឲ្យចូលមកជិត នាយក៏ដើរទៅ កាងអិកៀកកថេយ៉ុងហើយអូសនាយទៅឆ្ងាយពីហូប៊ីបន្ដិច។
« ម៉ាក់មានការអីនិយាយជាមួយកូន?! » ថេយ៉ុងនិយាយឌឺ
« ប្រយ័ត្នមាត់បន្ដិចអាក្មេង! » កាងអិសម្លក់ថ្លែ « មើលថែហូប៊ីផង ដើម្បីជាការសងគុណឯងជួយជីវិតយើងនឹងកូន យើងលើកហូប៊ីឲ្យ! ជីវិតគេឋិតលើឯងហើយ »
« គ្មានបញ្ហាទេ ហូប៊ីជាបេះដូងរបស់ខ្ញុំ ខ្ញុំកក់គេតាំងពីតូចមកហើយ ទោះអ្នកម៉ាក់មិនលើកគេឲ្យខ្ញុំ ក៏ខ្ញុំដណ្ដើមគេយកមកឲ្យបានដែរ »
« ល្អ! យើងស្លាប់បិតភ្នែកជិតហើយ » កាងអិញញឹមគោះស្មាថេយ៉ុងយ៉ាងមានមទោភាព ។
« កុំបារម្មណ៍អី ខ្ញុំនឹងមើលថែហូប៊ីដោយជីវិតរបស់ខ្ញុំ » ថេយ៉ុងញញឹមផ្ដល់ទំនុកចិត្ត គេអោបកាងអិជាលើកចុងក្រោយបន្ទាប់មក កាងអិក៏ដើរចេញទៅ ដោយមិននិយាយលាមួយម៉ាត់ទៅកាន់កូនប្រុសដែលកំពុងឈរសម្លឹងមើលគាត់ចាកចេញ។

✨Short novel💔 ( Hobi btt ,Jin Btt)Where stories live. Discover now