ភាគ02
[ ហូប៊ីបាត់ទៅណា? ដឹងបងបារម្មណ៍ទេ?! ]
ចំណាយពេលនៅជាមួយគ្នាអស់រយះពេល1ម៉ោងមេឃក៏ចាប់ផ្ដើមងងឹត ហូប៊ីបានប្រាប់ថាគេមិនចង់ទាន់ទៅផ្ទះទើប ថេយ៉ុងនាំហូប៊ីមកក្លឹបមួយដែលនៅចំកណ្ដាលទីក្រុងនោះតែម្ដង។
« បងនាំខ្ញុំមកទីនេះធ្វើអី? »ហូប៊ីឈប់ទ្រឹងមិនព្រមចូលទៅខាងក្នុងតាមថេយ៉ុង។
« ហូប៊ីថាមិនចង់ទៅផ្ទះ បងក៏នាំមកកន្លែងសប្បាយនោះអី!.. » ថេយ៉ុងធ្វើមុខស្មើតបមកហូប៊ីវិញ។
« ទៅកន្លែងផ្សេងអត់បានទេហ៎? មិនចង់ចូលទេ » ហូប៊ីក្រវីក្បាលធ្វើមុខជូ
« បើខ្លាច កាន់ដៃបងមក » ថេយ៉ុងហុចដៃឲ្យហូប៊ីកាន់ព្រមទាំងញញឹមផ្ដល់ភាពទុកចិត្តឲ្យគេទៀតផង។
ហូប៊ីរាងស្ទាក់ស្ទើបន្ដិចប៉ុន្ដែក៏ព្រមកាន់ដៃថេយ៉ុងហើយដើរចូលទៅ ព្រោះគេមានអារម្មណ៍ថាជឿជាក់ថាថេយ៉ុងអាចការពារគេបាននៅក្បែរនាយគឺគេមានសុវត្ថិភាព។[.... ]
« សួស្ដីល្បង » មនុស្សប្រុសម្នាក់បានដើរមករាក់ទាក់ថេយ៉ុង ពួកគេមើលទៅគឺស្ថិតស្នាលគ្នាបែបកូនចៅនិងចាហ្វាយ។
« អឹម យ៉ាងមិចហើយ? » ថេយ៉ុងរាក់ទាក់ទៅវិញប៉ុន្ដែគ្មានស្នាមញញឹមលើមុខនោះទេ នាយផ្លាស់ប្ដូចរឹកយ៉ាងលឿន ពីសុភាពបុរសមកជាplay boy។
« ធម្មតាទេល្បង អឹ!..ចុះនេះជាអ្នកណាគេទៅ? » Kជាឈ្មោះកូនចៅរបស់ថេយ៉ុង។
« ហូប៊ី សិស្សប្អូនយើង » ថេយ៉ុងកាន់ដៃហូប៊ីយ៉ាងណែន មុននិងណែនាំឲ្យកូនចៅស្គាល់។
ឯហូប៊ីក៏មិនដឹងធ្វើខ្លួនបែបមិចទើបគេអោនមុខចុះ ព្រោះហូប៊ីមិនធ្លាប់ចូលកន្លែងបែបនេះពីមុនមក គេខ្លាចកន្លែងដែលមានមនុស្សច្រើន។
ថេយ៉ុងមើលដឹងថាហូប៊ីខ្លាច ទើបកៀកស្មារបស់ហូប៊ីពិតនឹងទ្រូងរបស់នាយដើម្បីផ្ដលភាពកក់ក្ដៅឲ្យ ហូប៊ីក៏រាងបាត់ភ័យបន្ដិចពេលបានអោបថេយ៉ុង។
[... ]
បន្ទាប់ពីឈរសំណេះសំណាលជាមួយកូនចៅអស់មួយសន្ទុះ ហូប៊ីក៏រាងស៉ាំនិងបរិកាសក្នុងនេះបានបន្ដិច ថេយ៉ុងក៏នាំហូប៊ីទៅអង្គុយនិងរកអីផឹក។
ថេយ៉ុងបានហៅស្រាមកផឹកហើយក៏បានឲ្យកូនចៅទៅយកទឹកដោះគោមកឲ្យហូប៊ីផងដែរ ព្រោះដឹងថាហូប៊ីមិនចេះផឹកស្រា។
« បងជាម្ចាស់ក្លឹបនេះមេនទេ? » ហូប៊ីផ្ដើមសួទៅថេយ៉ុង។
ថេយ៉ុងអង្គុយគងទាក់ខ្លាផ្អែកខ្លួននឹងសាឡុងកាន់កែវស្រាផឹកធ្វើរឹកយ៉ាងហំមើលទៅវង្សភ្លេងដែលកំពុងប្រគុំភ្លេងយ៉ាងពិរោះ តែពេលបានឮសំណួរបស់ហូប៊ីនាយក៏ប្រញ៉ាប់ងាកមកវិញភ្លាម។
« មិនមេនទេ ជាកន្លែងកូនចៅបង » ឆ្លើយចប់ថេយ៉ុងក៏លើស្រាមកអកផ្ដាច់មួយកែវ។
« សុំទោស បងដឹងថាឯងមិនចូលចិត្តទីនេះ » និយាយបានបន្ដិចថេយ៉ុងក៏ងើបពីសាឡុងខ្លួនដើរមកអង្គុយជាមួយហូប៊ីដែលនៅទល់មុខ។« តែពេលនិយាយការងារចប់បងនឹងឯងទៅផ្ទះវិញ »
« មិនអីទេ ខ្ញុំចាំបងបាន »ហូប៊ីរាងអារម្មណ៍ល្អជាងមុនពេលទទួលបានការមើលថែ ការពារយ៉ាងដិតដល់ពីថេយ៉ុង។
ពេលនោះមនុស្សមួយក្រុមបានដើរចូលមក ថេយ៉ុងឃើញក៏ងើបឈរ រងចាំស្វាគមន៍មនុស្សមួយក្រុមនោះ។
« ចាំយូដែលទេ? » jayដែលជាមេក្រុម និយាយឲ្យខ្លីគេគឺជាចាហ្វាយនឹងជាដៃគូរកសីុជាមួយនឹងថេយ៉ុង។
« មិនយូទេ! » ថេយ៉ុងចាប់ដៃតបនឹងធ្វើមុខមាំ ចរឹកនាយគឺម៉ឺងម៉ាត់តែម្ដង។
« អញ្ចឹង យើងចាប់ផ្ដើមនិយាយការងារទៅ » ជេនឹងថេយ៉ុងក៏អង្គុយចុះ ហើយពួកគេក៏ចាប់ផ្ដើមនិយាយការងារនៅទីនោះ។
ហើយហូប៊ីក៏នៅទីនោះគេអង្គុយស្ងៀមធ្វើមុខឡេឡឺស្ដាប់ថេយ៉ុងនិយាយការងារទាំងមិនយល់អ្វីទាំងអស់ ភ្នែកក្រឡេក្រឡាប់មើលនេះមើលនោះ កាយវិការគេមើលទៅពិតជាគួឲ្យស្រឡាញ់ខ្លាំងណាស់ ឃើញម្ដងៗចង់តែចាប់ក្រញិចនោះទេ។
[.... ]