៦ខែមុន...
" កំពង់ផែស្វយ័តព្រៃនគរកម្ពុជាក្រោម "
ហ្វែត...ហ្វែត... សំឡេងសារ៉ែនចេញពីកាប៉ាល់ដ៏ធំលាន់ឮយ៉ាងខ្លាំងដែលចតជាប់នឹងច្រាំងកំពង់ផែស្វយ័តព្រៃនគរកម្ពុជាក្រោមនាព្រឹកព្រលឹម មានរថយន្តជិះទៅវិញទៅមកយ៉ាងមមាញឹក មានហ្វូងមនុស្សឈរទន្ទឹងរងចាំសាច់ញាតិរបស់ខ្លួនមកពីស្រុកក្រៅយ៉ាងច្រើននៅច្រាំងកំពង់ផែនោះ មានមនុស្សម្នាដើរកាត់ខ្វាត់ខ្វែង ម្នីម្នាលើកយកទំនិញឬផលិតផលផ្សេងៗទៀតចេញពីកាប៉ាល់ ព្រមទាំងជញ្ជូនទំនិញថ្មីផ្សេងទៀតដាក់លើកាប៉ាល់វិញដើម្បីនាំចេញផលិតផលទៅក្រៅប្រទេសវិញ។
នៅក្នុងក្រុមហ្វូងមនុស្សនោះក៏មានក្រុមគ្រួសាររបស់សម្ដេចព្រះក្រុងផងដែរ ដែលមានម៉មផាដាវជាភរិយារបស់សម្ដេចព្រះក្រុងកំពុងឈរទន្ទឹងរងចាំទទួលបុត្ររបស់ព្រះអង្គព្រមទាំងមានបាវបម្រើតាមមកបម្រើចំនួនពីរនាក់ដែរគឺ ចាងហ្វាងកែវ និងនាងស ដែលជាអ្នកបម្រើជំនិតរបស់សម្ដេចព្រះក្រុងនិងភរិយា ។
នាងស: យាងមកឬហើយនៅណ៎រ? គួរតែយាងមកបានហើយ កាប៉ាល់ចតជាប់នឹងច្រាំងជាយូរមកហើយណា៎ ~និយាយទាំងអន្ទះសាចង់ឃើញព្រះភក្ត្រ អ្នកអង្គម្ចាស់ធំ។
គ្រានោះមានកម្លោះម្នាក់ពាក់អាវធំពណ៌សពាក់មួកដឺរប៊ីពណ៌ខ្មៅ ដើរចេញទ្វាររបស់កាប៉ាល់យ៉ាងស្រស់សង្ហារឈរមើលឆ្វេងមើលស្ដាំក្នុងគោលបំណងស្វែងរកញាតិដែលមកទទួលខ្លួន។
ម៉មផាដាវ: ប្រុសធំ!! ~ហៅបុត្រដោយសេចក្ដីនឹករលឹក
គ្រានោះអ្នកអង្គម្ចាស់ធំដោះមួកដឺប៊ីចេញហើយក៏ងាកឃើញមាតារបស់ទ្រង់រួចបានស្រែកពីចម្ងាយមកថា៖
អ្នកអង្គម្ចាស់ធំ: មាតា!! មាតាបាទ។ ហើយទ្រង់ក៏ដើរសម្ដៅមករកមាតារបស់ទ្រង់រួចថ្វាយបង្គំមាតាទ្រង់ដល់ព្រះធរណីទើបទ្រង់ក្រោកឈរឡើង រួចឱបមាតារបស់ទ្រង់បន្ត។
អ្នកអង្គម្ចាស់ធំ: សម្ដេចពុកបានផ្ញើតួរលេខមកប្រាប់កូនថាសម្ដេចពុកជាប់ភារកិច្ចរាជការទើបមិនបានមកទទួលបុត្រ។ ហើយនេះសម្ដេចម៉ែមកជាមួយនរណាគេខ្លះបាទ?
YOU ARE READING
លាវឆោមចន្ទ ລາວດວງເດືອນ 🌕✨️
Romanceលាវឆោមចន្ទ ລາວດວງເດືອນ 🌕✨️ ជារឿងស្នេហារវាង អ្នកអង្គម្ចាស់ធំនឹងអ្នកអង្គម្ចាស់ឌឿន ដែលមានឧបសគ្គជាច្រើនពីសំណាក់ចាស់ទុំដែលមិនពេញចិត្តក្នុងស្នេហារវាងទ្រង់ទាំងពីរអង្គ។ បើចង់ដឹងថាស្នេហាទ្រង់ទាំងពីរអង្គទៅជាយ៉ាងណាសូមចូលដោយមេត្រី... ជាប្រភេទរឿង៖ BoyLove បុរា...