"ផ្ទះតូច"
ខាំហម! ខាំហម! ~សំឡេងរបស់ចាងហ្វាងកែវបន្លឺឡើងហៅឈ្មោះអ្នកបម្រើជំនិតរបស់អ្នកអង្គម្ចាស់ឌឿននៅមាត់ទ្វារធំរបស់ផ្ទះតូចខាងក្រោយដំណាក់ធំលើភ្នំជាប់ឆ្នេរកែប។ កាលបើឮសំឡេងហៅឈ្មោះខ្លួនបែបនេះហើយខាំហមក៏បានតបជាភាសាលាវទៅវិញថា៖ ចាវ! រួចដើរសំដៅមកទ្វារធំរបស់ផ្ទះតូចដើម្បីស្វែងរកសំឡេងអ្នកដែលហៅឈ្មោះខ្លួន ព្រោះខ្លាចមានការងារអ្វីដែលសំខាន់ចាំបាច់។ គ្រានោះខាំហមបានឃើញចាងហ្វាងកែវឈរនៅមាត់ទ្វារធំរបស់ផ្ទះក៏ដើរសំដៅទៅរកគាត់ហើយក៏លើកដៃសំពះជាការគោរព រួចខាំហមក៏បន្លឺឡើងថា៖
ខាំហមៈ ចាងហ្វាងកែវ! មកតាំងតែពីព្រឹកព្រលឹម មានការអ្វីសំខាន់មែនទេចាវ។ ~តបទៅចាងហ្វាងកែវដោយស្នាមញញឹម
ចាងហ្វាងកែវៈ អ្នកម្ចាស់ធំទ្រង់យាងមកបាទ មកខ្ចីខ្លួនព្រះបុត្រាឌឿន។ ~តបទាំងទឹកមុខច្បាស់លាស់
កាលបើចាងហ្វាងកែវបែរខ្នងមកខាំហមក៏ឃើញអ្នកអង្គម្ចាស់ធំឈរបែរខ្នងចាំនៅចំពីមុខក្បាលជណ្ដើរឡើងផ្ទះតូចតែម្ដង ពេលនោះខាំភ្ញាក់ព្រើតហើយពោលមកថា៖
ខាំហមៈ អូយ! ស្លាប់ហើយ។ ~រួចក៏រត់ទៅទទួលអ្នកអង្គម្ចាស់ធំដោយអង្គុយបត់ជើងដល់ដីក្បែរក្បាលជណ្ដើរផ្ទះតូចហើយក៏លើដៃសំពះគោរពទ្រង់ព្រមទាំងចាងហ្វាងកែវផងដែរ។ គ្រានោះអ្នកអង្គម្ចាស់ធំបែរមកក៏មានព្រះបន្ទូលមកថា៖
អ្នកអង្គម្ចាស់ធំៈ ព្រះបុត្រាស្រួលព្រះកាយវិញហើយឬនៅ? ~ចោទសំណួរសួរទៅខាំហមដែលកំពុងអង្គុយបត់ជើងដល់ដីក្បែរក្បាលជណ្ដើរផ្ទះតូចនោះ។ កាលបើអ្នកអង្គម្ចាស់សួរចប់ហើយខាំហមក៏តបសំណួររបស់ទ្រង់ទៅវិញថា៖
ខាំហមៈ ស្រួលព្រះកាយវិញហើយក្រាបទូល។ ~ទូលអ្នកអង្គម្ចាស់ទាំងឱនមុខ។ ចំណែកឯអ្នកអង្គម្ចាស់ធំបានឮបែបនេះហើយទ្រង់ក៏ចាប់ផ្ដើមញញឹមរួចមានបន្ទូលបន្តទៀតថា៖
អ្នកអង្គម្ចាស់ធំៈ ខ្ញុំចង់ខ្ចីខ្លួនព្រះបុត្រាបន្តិច។ ~តបទាំងស្នាមញញឹម។ ខាំហមពេលដែលបានឮអ្នកអង្គម្ចាស់ធំមានព្រះបន្ទូលបែបនេះហើយនាងក៏តបទៅព្រះអង្គទាំងរដាក់រដុបវិញថា៖
YOU ARE READING
លាវឆោមចន្ទ ລາວດວງເດືອນ 🌕✨️
Romanceលាវឆោមចន្ទ ລາວດວງເດືອນ 🌕✨️ ជារឿងស្នេហារវាង អ្នកអង្គម្ចាស់ធំនឹងអ្នកអង្គម្ចាស់ឌឿន ដែលមានឧបសគ្គជាច្រើនពីសំណាក់ចាស់ទុំដែលមិនពេញចិត្តក្នុងស្នេហារវាងទ្រង់ទាំងពីរអង្គ។ បើចង់ដឹងថាស្នេហាទ្រង់ទាំងពីរអង្គទៅជាយ៉ាងណាសូមចូលដោយមេត្រី... ជាប្រភេទរឿង៖ BoyLove បុរា...