ភាគទី៥ " ផ្កាយមានចិត្តឲ្យចន្ទ "

103 8 1
                                    

" មុខដំណាក់ធំ "

រថយន្តរបស់កែវអូនលេខាបានមកឈប់ចំពីមុខដំណាក់ធំមួយរំពេច ភ្លាមនោះម៉មផាដាវទ្រង់សម្ដេចយាងចេញមកទទួលកែវលេខាអនាគតកូន​ប្រសារបស់ព្រះអង្គដោយទឹកមុខក្រែងចិត្តយ៉ាងខ្លាំង។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

រថយន្តរបស់កែវអូនលេខាបានមកឈប់ចំពីមុខដំណាក់ធំមួយរំពេច ភ្លាមនោះម៉មផាដាវទ្រង់សម្ដេចយាងចេញមកទទួលកែវលេខាអនាគតកូន​ប្រសារបស់ព្រះអង្គដោយទឹកមុខក្រែងចិត្តយ៉ាងខ្លាំង។

ម៉មផាដាវៈ ព្រះនាងយាងមកដល់ហើយមែនទេចា៎។ ~តបទាំងញញឹមក្រែងចិត្ត

កែវលេខាលើកដៃសំពះរួចក៏តបទៅម៉មផាដាវទៅវិញថា៖ កែវលេខាៈ ឲ្យលេខាសុំអភ័យម៉មអ៊ុំផងណាចា៎ដែលមកហើយរួចក៏សុំត្រលប់ទៅវិញ។

ម៉មផាដាវៈ អើ!...ព្រះនាងមេម្ចាស់ គង់នៅមួយសន្ទុះសិនទៅមេម្ចាស់។ ~តបយ៉ាងរដាក់រដុប គ្រានោះអ្នកអង្គម្ចាស់ធំក៏យាងមកពីចម្ងាយរួចម៉មផាដាវក៏ចង្អុលទៅអ្នកអង្គម្ចាស់ធំដើម្បីបញ្ជាក់ថាទ្រង់យាងមកដល់ពិតមែនដល់កែវលេខាឲ្យបានជ្រាប។

ម៉មផាដាវៈ នោះប្រុសធំមកដល់ហើយមេម្ចាស់។

កែវលេខាៈ អើ! មិនជាធុរទេចា៎។ ~តបរួចក៏យាងចេញទៅតែម៉មផាដាវឃាត់ទាន់ ចំណែកឯអ្នកអង្គម្ចាស់ធំក៏យាងមកដល់ល្មម។

អ្នកអង្គម្ចាស់ធំៈ កែវអូនលេខា!

កែវលេខាៈ ខ្ញុំម្ចាស់កំពុងតែយាងត្រលប់ទៅវិញហើយចា៎។

អ្នកអង្គម្ចាស់ធំៈ លេខាអូនទើបតែមកដល់ទេតើចា៎។ ~រួចក៏យាងសំដៅមកកែវលេខា

កែវលេខាៈ ត្រលប់ទៅវិញហើចា៎! ឈឺព្រះកេស

ភ្លាមនោះម៉មផាដាវបានផ្ដល់សញ្ញាទៅអ្នកអង្គម្ចាស់ធំឲ្យជួយឃាត់កែវលេខាសិន តែអ្នកអង្គម្ចាស់យាងតម្រង់ទៅទីន័ងរថយន្តរួចបែរបើទ្វាររថយន្ដឲ្យកែវអូនលេខាទៅវិញ កាលបើឃើញបែបនេះហើយកែវលេខាកាន់តែក្រោធរួចក៏យាងសំដៅទៅទីន័ងរថយន្តតែម្ដង។ ទ្រង់រៀបនឹងឡើងលើទីន័ងរថយន្ដហើយក៏មាសំឡេងមួយមកកាត់នោះគឺអ្នកអង្គម្ចាស់ធំថា...

លាវ​ឆោម​ចន្ទ ລາວດວງເດືອນ 🌕✨️Where stories live. Discover now