នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរៀបចំយ៉ាងប្រណិតមួយបង្ហាញឲយើងឃើញនូវប្តីប្រពន្ធចំណាស់មួយគូរកំពុងតែញ៉ាប់ដៃញ៉ាប់ជើងcallទៅរកអ្នកណាក៏មិនដឹងទាំងទឹកមុខពិបាកនឹងបរិយាយ។
" ហាឡូ! Varin(វ៉ារីន) រកគេឃើញដែលទេ " Mr. Lee គាត់និយាយទូរស័ព្ទស្រោបជាមួយនឹងទឹកមុខខឹងផងបារម្ភផង។
' អត់ទេលោកម្ចាស់ ប្រហែលជាអ្នកប្រុសតូចទៅក្លឹបទៀតហើយទេដឹង ' Varin ខ្សែរម្ខាងទៀតដែលជាកូនចៅក៏ឆ្លើយតបទៅកាន់គាត់វិញ។
" ហ៉ើយ! អាកូនម្នាក់នេះចំមែនហើយ បើអញ្ចឹងឯងឆាប់ទៅតាមរកគេនៅឯក្លឹបទៅឮទេបានដំណឹងអីហើយcallមកប្រាប់យើងផង " Mr. lee គាត់ដាក់បញ្ជារទៅកាន់Varin ព្រោះគាត់បានឲVarinទៅរកមើលនៅឯcondoរបស់គេតែរកមិនឃើញ។
' បាទលោកម្ចាស់ ' Varin និយាយគ្នាចប់ហើយអ្នកពីរក៏ដាក់ទូរស័ព្ទចុះ។
" អូនថាបងកុំបារម្ភពីកូនពេកអីគេធំហើយ គេប្រាកដជាមិនមានបញ្ហារអ្វីនោះទេណាបង " Mrs. LEE តាមពិតទៅគាត់ក៏បារម្ភពីកូនប្រុសរបស់គាត់ដូចគ្នាគឺបារម្ភសឹងស្លាប់ទៅហើយចិត្តជាម្តាយឪពុកគឺបារម្ភពីកូនបែបនេះវាជារឿងធម្មតា តែធ្វើយ៉ាងមិចទៅបើចរិកកូនរបស់គាត់វាបែបនេះទៅហើយនឹង។
" មិនឲបងបារម្ភពីគេយ៉ាងមិចនឹងបានទៅ បើគេនៅតែធ្វើខ្លួនបែបនេះទៀតនោះនៅសល់មិនយូរទៀតនោះទេគេត្រូវរៀនចប់ហើយ ហើយគេក៏ត្រូវមកជំនួសការងាររបស់បងដូចគ្នា តែអាកូនម្នាក់នេះវាក្បាលរឹងណាស់ចូលចិត្តតែដើរលេងនឹងចូលក្លឹបតែប៉ុណ្ណោះ ថ្ងៃនេះគេចេញពីរៀនមកដល់ផ្ទះមិនទាន់ទាំងបានប៉ុន្មានផងក៏រៀបចំខ្លួនទៅក្លឹបទៀតហើយ ហ៉ើយ ពិតជាពិបាកណាស់ " Mr. Lee គាត់ហារស្តីឡើងទាំងពិបាកក្នុងទ្រូង មានកូនប្រុសមួយនឹងគេដែលអាចនិយាយបានថាគេល្អគ្រាប់យ៉ាងទាស់តែម្យ៉ាងពូកែរដើរលេងយប់ព្រលប់នេះបើសិនជាអ្នកណាចាប់ទៅបាត់មិនចប់ទៅហើយទេមានកូនតែមួយគ្រាប់ផង។
" គេនៅវ័យកំពុងតែសប្បាយគឺវាបែបនឹងហើយ បងកុំគិតច្រើនពេកអី " Mr. Lee លោកស្រីក៏និយាយលួងលោមទៅកាន់ប្តីកុំឲគាត់គិតរឿងកូនច្រើនពេក ។
YOU ARE READING
ក្លឹបរាត្រី / hyunlix
Fanfiction"ត្រឹមតែមួយយប់ភាពបរិសុទ្ធរបស់ខ្ញុំក៏ត្រូវរលាយដោយសារតែលោក" Felix This story is only 10 part Hyunjin X Felix Hyunlix Writer : THAVRY 🌙🦋