ឡានសេរីទំនើបម៉ាកចុងក្រោយក៏បានបើកមកឈប់នៅចំពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃរៀបចំយ៉ាងប្រណិតមួយ មើលទៅភូមិគ្រឹះមួយនេះពិតជាធំខ្លាំងមែនទែនវាប្រៀបដូចជាវិមានរបស់ស្តេចទៅហើយ។ រាងក្រាស់បើកទ្វារចេញមកពីក្នុងឡាន ហើយក៏ស្រវ៉ាចាប់បីកាយតូចដែលគេងលក់ស្តូកស្តឹងនោះចេញមកដើរសម្តៅចូលទៅក្នុងផ្ទះ។" លោកប្រុស នេះជាអ្នកណាគេនឹង? " ភ្លាមនោះក៏មានម៉ែដោះម្នាក់ដើរមកសួរនាយ។
" shhhh...! ម៉ែដោះចាំខ្ញុំនិយាយប្រាប់នៅពេលក្រោយប៉ុន្តែពេលនេះខ្ញុំសុំយកគេទៅសម្រាកសិនហើយ " hyunjin នាយកម្លោះបូញមាត់ឡើងដើម្បីប្រាប់ជាសញ្ញារឲគាត់ស្ងាត់ព្រោះតែខ្លាចរាងតូចភ្ញាក់។
" ចាស៎ " ម៉ែដោះ ដឹងហេតុការណ៍ភ្លាមគាត់ក៏ឆ្លើយដោយសម្លេងតិចៗបំផុតព្រោះតែខ្លាចរាងតូចភ្ញាក់មែន។ ឯរាងក្រាស់ក៏បីកាយតូចដើរសម្តៅទៅខាងលើបាត់ទៅ។
" ម៉ែដោះ! អ្នកប្រុសតូចដែលនៅក្នុងដៃរបស់គាត់នោះមើលទៅគួរឲស្រលាញ់ដល់ហើយ ហើយថែមទាំងស្រស់ស្អាតទៀតផង ឬក៏ជាសង្សាររបស់គាត់ទេដឹង " wan (វ៉ាន) នាងដែលនៅជិតម៉ែដោះក៏ស្រដីឡើងទាំងញញឹមញញែមជាប់មាត់ ព្រោះមើលទៅរាងតូចគឺស្អាតពិតមែន។
" មែនហើយ មើលទៅរូបរាង មុខមាត់ស្អាតដូចជាមនុស្សស្រីអញ្ចឹង " Yami (យ៉ាមី) នាងម្នាក់ទៀតក៏និយាយសរសើរទៅកាន់សម្រស់របស់រាងតូចអម្បាញ់មិញនេះ ឃើញហើយសូម្បីតែនាងជាស្រីនេះសូមចាញ់តែម្តង។
" យើងគិតថាជាអនាគតប្រពន្ធរបស់លោកប្រុសច្រើនជាង បើលេងបីទៅដល់បន្ទប់បែបនេះទៅហើយ ហិហិ " ម៉ែដោះ គាត់និយាយផងសើចសប្បាយចិត្តផង ព្រោះលោកប្រុសរបស់គាត់មិនធ្លាប់យកស្រីណាចូលមកក្នុងផ្ទះទេ នេះជាលើកទីមួយហើយ ហើយថែមទាំងជាក្មេងប្រុសគួរឲស្រលាញ់ទៀត ប្រាកដណាស់ថារាងតូចជាមនុស្សដែលលោកប្រុសរបស់គាត់ស្រលាញ់ខ្លាំងហើយ។
" បើបែបនេះមែនល្អណាស់ " wan នាងតបទៅគាត់វិញទាំងសប្បាយចិត្ត មើលទៅអ្នកទាំងបីនេះដូចជាមាននិស្ស័យជាមួយនឹងរាងតូចដល់ហើយឃើញភ្លាមចូលចិត្តភ្លែតតែម្តង។
YOU ARE READING
ក្លឹបរាត្រី / hyunlix
Fanfiction"ត្រឹមតែមួយយប់ភាពបរិសុទ្ធរបស់ខ្ញុំក៏ត្រូវរលាយដោយសារតែលោក" Felix This story is only 10 part Hyunjin X Felix Hyunlix Writer : THAVRY 🌙🦋