part : 2 ខ្ញុំស្អប់លោកឯង!!

829 61 3
                                    


ព្រឹកព្រលឹមថ្ងៃថ្មីព្រះអាទិត្យរះចែងចាំងពេញផ្ទៃផែនដី
ងាកទៅមើលក្នុងបន្ទប់មួយដែលមានមនុស្សម្នាក់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់ ពេលនេះវាម៉ោង8ព្រឹកជាងទៅហើយតែមើលគេចុះគេងដូចជាមិនក្រោកសោះ។

" ហុឹម...! " Felix សម្លេងគ្រហឹមចេញមកពីដើមករាងតូចបើកភ្នែកមកយឺតៗសម្លឹងមើលទៅលើពិដានបន្ទប់ហើយក៏ងាកមើលឆ្វេងស្តាំធ្វើឲចិត្តដែលឆ្ងល់ក៏កើតមានឡើងព្រោះតែនេះមិនមែនជាបន្ទប់របស់គេឡើយ។

" នេះ...នេះមានរឿងអ្វីនឹងហេតុអ្វីក៏ខ្ញុំ?...អួយឈឺណាស់..! " Felix រាងតូចក៏ងើបក្រោកអង្គុយយ៉ាងលឿនតែអ្វីដែលធ្វើឲគេភ្ញាក់ផ្ញើលទៀតនោះគឺពេលនេះរាងកាយរបស់គេអាក្រាតដែលមានភួយគ្របពីលើ តែផ្នែកខាងក្រោមរបស់គេវាឈឺដូចជាគេចាប់ហែកអញ្ចឹង។

" ក្រោកហើយឬ? " hyunjin ភ្លាមៗនោះស្រាប់តែរាងក្រាស់ចេញមកពីបន្ទប់ទឹកដែលមានត្រឹមតែកន្សែងមួយរំចង្កេះគេតែប៉ុណ្ណោះ។

" លោ៎...លោកជាអ្នកណា? មានរឿងអ្វីទៅ? ខ្ញុំមកនៅទីនេះបានយ៉ាងមិច? " Felix គ្រាន់តែឃើញនាយភ្លាមរាងតូចទាញភួយមករុំខ្លួនឡើងជិតហើយបោះសំណួរសួរទៅកាន់នាយ អារម្មណ៍របស់រាងតូចពេលនេះក៏ចាប់ផ្តើមភ័យ តើវាមានរឿងអ្វីចំពោះគេទៅហេតុអ្វីក៏គេមិនចាំ?

" ឯងភ្លេចរឿងកាលពីយប់មិញហើយឬ? យប់មិញឯងថ្ងូរពិរោះខ្លាំងណាស់ " Hyunjin នាយក៏បកសំណួរសួរទៅកាន់រាងតូចវិញ។

" មិ....មិនពិតទេ...មិនពិតនោះទេលោកកុហក់ខ្ញុំ...ហុឹក " Felix គ្រាន់តែឮបែបនេះភ្លាមរាងតូចក៏ប្រកែកយកតែម្តង វាមិនអាចទៅរួចនោះទេ តែអ្វីដែលនៅចំពោះមុខគេពេលនេះវាជាការពិតទាំងអស់អញ្ចឹងមានន័យថាគេហើយនឹងនាយម្នាក់នេះកាលពីយប់មិញបាន...។

" កុហក់? យើងកុហក់ឯងដើម្បីអ្វីទៅ? បើមិនជឿឯងមើលរាងកាយរបស់ឯងពេលនេះទៅ " hyunjin នាយក៏ឆ្លើយតបទៅកាន់រាងតូចវិញទាំងស្នាមញញឹមចុងមាត់។

" ហុឹកៗ មិនអាចនោះទេ លោកចាប់បង្ខំខ្ញុំមែនទេ? " Felix រាងតូចក៏បើកភួយមើលម្តងទៀតគឺខ្លួនប្រាណរបស់គេពេលនេះវាពោរពេញទៅដោយស្លាកស្នាមដែលវាជាស្នាដៃរបស់រាងក្រាស់ ទឹកភ្នែកក៏ស្រក់ចុះមកដាបពេញថ្ពាល់នៅពេលដែលឃើញខ្លួនឯងស្ថិតក្នុងសភាពបែបនេះ ភាពបរិសុទ្ធដែលគេខំរក្សាទុករយះពេល22ឆ្នាំ ពេលនេះវាត្រូវបានរលាយដោយសារតែមនុស្សប្រុសម្នាក់ដែលគេមិនដែលស្គាល់សោះ។

ក្លឹបរាត្រី / hyunlixWhere stories live. Discover now