ពេលនេះរាងតូចគេបានចាកចេញពីមន្ទីរពេទ្យបានមួយរយះហើយ ដោយរាងតូចត្រូវបញ្ឈប់ការសិក្សារនៅសាលាមករៀននៅឯផ្ទះវិញ ព្រោះតែពេលនេះគេកំពុងតែមានទម្ងន់ដូច្នេះគេមិនអាចត្រឡប់ទៅរៀននៅឯសាលារៀនបានឡើយ។
ម៉ោង8:33នាទីព្រឹក
" Felix កូនចង់ញុាំអ្វីដែរទេ? ចាំម៉ាក់ឲនាង jaren ទៅផ្សារទិញឲកូនណា " Mrs.Lee គាត់ក៏សួរទៅកាន់រាងតូចដែលកំពុងតែអង្គុយលើសាឡុងញុាំនំបណ្តើរមើលទូរទស្សន៍បណ្តើរនោះ។
" អត់ទេម៉ាក់ កូនមិនឃ្លានទេ " Felix រាងតូចក៏តបទៅគាត់វិញទាំងមាត់កំពុងតែញុាំនំ។
" បើអញ្ចឹងមិនអីទេ " Mrs.Lee
" អ្នកម៉ាក់...! " Felix ភ្លាមនោះរាងតូចក៏ទុកនំនៅមួយកន្លែងហើយរត់មករកអ្នកជាម្តាយដោយស្រែកហៅឈ្មោះរបស់គាត់យ៉ាងវែងអន្លាយ។
" ហេតុអ្វីបានជាកូនរត់លឿនបែបនេះប្រយ័ត្នប៉ះពាល់ដល់កូននៅក្នុងផ្ទៃទៅ តើគិតយ៉ាងមិច? " Mrs.Lee ឮកូនស្រែកហៅបែបនេះហើយគាត់ក៏ងាកទៅរកគេ ហើយក៏ស្តីឲគេថែមទៀតមើលចុះគេរត់មករកគាត់ទាំងខ្លួនឯងកំពុងតែមានទម្ងន់ផង ពិតជាយ៉ាប់មែនកូននេះ។
" គឺ...កូនសូមទោស តែម៉ាក់ កូនចង់ទៅក្រុមហ៊ុនរបស់លោកប៉ាកូននៅតែផ្ទះធុញខ្លាំងណាស់ " Felix រាងតូចក៏និយាយទាំងធ្វើទឹកមុខកម្សត់ទៅកាន់អ្នកជាម្តាយ តាំងពីគេខានទៅសាលាជាងមួយរយះមកគេគឺនៅតែផ្ទះវាធ្វើឲគេនេះធុញសឹងស្លាប់ទៅហើយ ទើបគេចង់ទៅក្រុមហ៊ុនប៉ារបស់ខ្លួន ដើម្បីបានស្គាល់នឹងបានលំហែរខួរក្បាលខ្លះនៅទីនោះ។
" មិនបានទេ នេះកូនកំពុងតែមានទម្ងន់ផងកូនមិនគួរដើរផ្តេសផ្តាស់នោះទេ " Mrs.Lee
" តែកូនទៅក្រុមហ៊ុនរបស់លោកប៉ាតើ កូនមានទៅដើរលេងផ្តេសផ្តាស់ឯណា ណាមួយក៏មានលោកប៉ានៅទីនោះដែរ ម៉ាក់មិនបាច់បារម្ភនោះទេ ឲកូនទៅៗណា កូននៅផ្ទះធុញខ្លាំងណាស់ " Felix រាងតូចនិយាយផងធ្វើទឹកមុខគួរឲអាណិតផងដើម្បីឲគាត់ទន់ចិត្តព្រមឲគេទៅ។
" តែ.... " Mrs.Lee គាត់នៅតែស្ទាក់ស្ទើរមិនចង់ឲគេទៅដដែល។
" ណាម៉ាក់ណា កូនសូមអង្វរ " Felix រាងតូចក៏អង្រួនដៃរបស់គាត់ទៅវិញទៅមកនឹងស្របជាមួយទឹកមុខដ៏គួរឲស្រលាញ់របស់គេប្រៀបដូចជាកូនក្មេងទាម្តាយប៉ៅ។
YOU ARE READING
ក្លឹបរាត្រី / hyunlix
Fanfiction"ត្រឹមតែមួយយប់ភាពបរិសុទ្ធរបស់ខ្ញុំក៏ត្រូវរលាយដោយសារតែលោក" Felix This story is only 10 part Hyunjin X Felix Hyunlix Writer : THAVRY 🌙🦋