part : 5 ខ្ញុំមិនទៅជាមួយលោកទេ!!

687 54 5
                                    


ព្រឹកព្រលឹមថ្ងៃថ្មីក៏បានឈានចូលមកដល់ ថ្ងៃនេះជាថ្ងៃអាទិត្យគឺជាថ្ងៃដែលមនុស្សគ្រប់គ្នាត្រូវឈប់សម្រាកពីការងារដើម្បីមានពេលវេលាផ្ទាល់ខ្លួនជាពិសេសជួបជុំជាមួយនឹងគ្រួសារ។ ងាកមកមើលរាងតូចរបស់យើងវិញថ្ងៃនេះគេក្រោកមកម៉ោង 7ព្រឹកងូទទឹករៀបចំខ្លួនស្អាតបាតហើយក៏ចុះមកខាងក្រោមដើម្បីពិសារអាហាពេលព្រឹកដោយមានលោកប៉ានឹងអ្នកម៉ាក់របស់គេនៅរួមតុរជាមួយដែរ បន្ទាប់ពីញាំអាហាពេលព្រឹករួចរាល់ រាងតូចក៏បានសុំពួកគាត់ទៅលេងនៅឯស្ងួនខាងក្រោយភូមិគ្រឹះបាត់ទៅ។

ទីង..តុង... សម្លេងកណ្តឹងរបងផ្ទះបានបន្លឺឡើង

" អ្នកណាគេមករកអីទាំងព្រឹកនឹង? Yuha ឯងឆាប់ទៅមើលមើលថាអ្នកណាគេមក " Mrs.Lee ដែលអង្គុយនៅលើសាឡុងជាមួយប្តីកំពុងតែកាន់កាសែតអាន បញ្ជារទៅកាន់អ្នកបម្រើ។

" ចាស៎ លោកស្រី " yuha ឆ្លើយរួចនាងក៏ដើរទៅបាត់ទៅ។

___
" សួរស្តី នេះលោកប្រុសមករកអ្នកណាគេដែល? " yuha បើកទ្វាររបងមកក៏ឃើញមនុស្សប្រុសខ្ពស់សង្ហារម្នាក់ឈរចំពោះមុខនាង នាងក៏សួរឡើង។

" គឺខ្ញុំមករកលោកLeeតើគាត់នៅផ្ទះដែលទេ? " នាយសួរទៅកាន់អ្នកបម្រើទាំងទឹកមុខធម្មតា។

" អ៌ចាស់៎! គឺគាត់នៅខាងក្នុងបើអញ្ចឹងអញ្ជើញលោកប្រុសចូលក្នុងសិនមក " yuha ថាហើយនាងក៏បើកទ្វាររបងឲនាយចូល។
____
" លោកប្រុស លោកស្រី មានគេមករក " yuha នាងស្រែកប្រាប់ទៅកាន់ពួកគាត់ស្របពេលដែលនាយម្នាក់នោះដើរចូលមករកពួកគាត់ដូចគ្នា។

" aww hyunjin នឹកឃើញអ្វីបានជាមកផ្ទះពូបែបនេះ? " Mr.Lee គាត់ស្រាប់តែភ្ញាក់ផ្ញើលឡើង នៅពេលដែលបានឃើញរាងក្រាស់ដើរចូលមក មិននឹកស្មានថានាយម្នាក់នេះមកផ្ទះគាត់សោះ រាល់ដងធ្លាប់តែជួបគ្នានៅឯក្រុមហ៊ុន។

" សួរស្តីលោកពូអ្នកមីង ខានជួបគ្នាយូរហើយនឹកខ្លាំងណាស់ " hyunjin នាយដើរចូលទៅឱបពួកគាត់ទាំងពីរហើយពួកគាត់ក៏ឱបតបនាយវិញដូចគ្នាដែរ។ បញ្ចាក់ មូលហេតុដែលរាងក្រាស់ហៅពួកគាត់ថាលោកពូហើយនឹងអ្នកមីង ព្រោះប៉ាម៉ាក់របស់គេគឺជាមិត្តភក្តិជិតស្និតនឹងគ្នាជាមួយពួកគាត់មានការរាប់អានគ្នាខ្លាំងណាស់ ដល់ថ្នាក់រួមភាគហ៊ុនធំៗជាមួយនឹងគ្នាទៀតផង ទើបរាងក្រាស់ស្គាល់ពួកគាត់រាប់អានពួកគាត់ទុកដូចជាពូមីងបែបនេះទៅ រាងក្រាស់មិនដែលមកលេងផ្ទះពួកគាត់ម្តងនោះទេ វាជាលើកទីមួយរបស់គេហើយ ព្រោះរាល់ដងពួកគាត់គឺជាអ្នកទៅលេងផ្ទះគេ ប៉ុន្តែរាងតូចគេមិនបានដឹងនោះទេថារាងក្រាស់គឺជាអ្នកណា។

ក្លឹបរាត្រី / hyunlixWhere stories live. Discover now