ត្រកូលកូម៉ាស៊ូវ៉ាជាត្រកូលមួយដែលមានកេរ្ដិ៍ឈ្មោះបំផុតនៅប្រទេសជប៉ុនត្រកូលមួយនេះគឺជាមេយ៉ាគូសាធំជាងគេនៅប្រទេសជប៉ុនដែលមានទាំងអំណាចមានទាំងលុយរាប់រយលានចាយប៉ុន្មានជាតិទៀតក៏មិនអត់សដែរព្រោះថាកាន់តែចំណាយលុយក៏កាន់តែហូរចូលមកដូចគ្នា។"លោកតាតើនោះជាដាវអ្វីទៅ!!"ថេយ៉ុងបានសួរទៅកាន់លោកតារបស់គេទាំងឆ្ងល់ព្រោះឃើញដាវនឹងទុកចោលយូរដែរហើយមិនឃើញប្រើសោះ
"នោះគឺជាដាវរបស់អ្នកស្នងដំណែងមានតែអ្នកដែលត្រូវបានជ្រើសរើសដោយដូនតាប៉ុណ្ណោះទើបអាចលើកដាវនេះឡើងបាន!!!"លោកតា
"អ្ហូ៎...ចឹងថេយ៌សុំលើកតិចបានទេលោកតា!!"ថេយ៉ុង
"ចៅចង់សាកលើកវាឬ!?"លោកតា
"បាទចង់សាកណាស់!!"ថេយ៉ុង
"បានៗចាំតាឲ្យចៅសាកលើកចុះ!!"ទោះជាមិនមានទំនុកចិត្តថាថេយ៌អាចលើករួចតែគាត់ក៏អនុញ្ញាតឲ្យថេយ៌សាកសិនដែរ
"ហិហិ...អរគុណលោកតា!!"ថេយ៉ុងគេសើចទាំងសប្បាយចិត្តហើយក៏បានរត់ទៅលើកដាវនោះ
"មើលទៅចៅក៏លើកវាមិនរួចដែរតោះពួកយើងត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញ!!"លោកតាពេលឃើញថាថេយ៌កាន់ដាវនោះរាងយូរហើយតែមិនឃើញលើកឡើងគាត់ក៏បានសន្មត់ថាថេយ៌ក៏លើកដាវនោះមិនរួចដែរ
"លោកតាដាវនេះស្រាលម្លេះ!!"ថេយ៉ុង
"ថាមិច!??"លោកតាគាត់ភ្ញាក់ផ្អើលជាខ្លាំងពេលលឺថេយ៌និយាយបែបនេះអ្វីដែលសំខាន់នោះថេយ៌អាចលើកដាវនោះរួចអញ្ចឹងមានន័យថាអ្នកស្នងដំណែងគឺជាថេយ៌នេះហើយ
@ skip
ចាប់តាំងពីថ្ងៃដែលលោកតាបានដឹងថាថេយ៌គឺជាអ្នកស្នងដំណែងថ្មីភ្លាមគាត់ក៏បានប្រាប់ឲ្យប៉ាម៉ាក់ថេយ៌មើលថែគេឲ្យល្អជាពិសេសគឺត្រូវឲ្យថេយ៌រៀនចប់ឲ្យបានខ្ពស់ព្រោះបន្ទាប់ពីរៀនចប់ថេយ៌នឹងមកស្នងដំណែងជាមេយ៉ាគូសាពីគាត់បន្ត...
"ប៉ាម៉ាក់ហេតុអីពួកយើងមកកូរ៉េអញ្ចឹងហេតុអីមិននៅប្រទេសជប៉ុនជាមួយលោកតាទៅ!!"ថេយ៉ុង
"គឺកូនត្រូវបញ្ចប់សកលវិទ្យាល័យសិនទើបកូនអាចទៅប្រទេសវិញជប៉ុនបាន!!"អ្នកស្រីគីម
"អញ្ចឹងកូនត្រូវនៅទីនេះយូរទៀតហ៎!!"ថេយ៉ុង
"មិនយូទេណាកូនឲ្យតែកូនខំរៀនកូននឹងឆាប់បានទៅរកលោកតាវិញមិនខាន!!"អ្នកស្រីគីម
"កូនយល់ហើយពេលនេះកូនងងុយគេហើយសុំទៅគេងសិនហើយណាប៉ាម៉ាក់!!"ថេយ៉ុង
"បាទ / ចាស៎កូន!!"ប៉ាម៉ាក់របស់ថេយ៌បានឆ្លើយតបស្របគ្នា
"បង!!"អ្នកស្រីគីម
"បាទ!?"លោកគីម
"អូនមិនគិតសោះថាកូនយើងអាចជាអ្នកស្នងដំណែងបាន..អូនពិតជាមានការព្រួយបារម្ភណាស់!!"អ្នកស្រីគីម
"បងគិតថាវាជាការល្អដែលកូនរបស់យើងបានក្លាយជាអ្នកគ្រប់គ្រងបែបនេះ...តទៅបងគួរតែបណ្ដុះបណ្ដាលឲ្យកូនយើងរឹងមាំជាងនេះហើយទើបបាន!!"លោកគីម
"ចុះរឿងក្មួយជុងនោះបងគិតបែបណាវិញ!!"អ្នកស្រីគីម
"ហ្ហឹមម៎...រឿងនេះបងមិនច្បាស់ទេវាស្រេចលើក្មេងៗថាពួកគេពេញចិត្តឬអត់បងមិនចង់បង្ខំកូននោះទេ!!"លោកគីម ថេយ៉ុងនឹងជុងហ្គុកពួកទាំងពីរគឺជាគូរដណ្ដឹងនឹងគ្នាតាំងពីមិនទាន់កើតមកម្លេះទាំងពីរនាក់គឺបានដឹងរួចហើយតែហាក់មិនមានសកម្មភាពស្និលស្នាលណាមួយកើតឡើងសោះ
"ចំពោះកូនរបស់យើងគ្មានអ្វីគួរឲ្យបង្ខំឡើយបងក៏ដឹងហើយក៏ឃើញថាកូនថេយ៌ចូលចិត្តជុងហ្គុកខ្លាំងប៉ុណ្ណា!!"អ្នកស្រីគីម
"បែបនេះមានតែពួកយើងរៀបចំឲ្យគេនៅក្បែរគ្នាបន្តិចហើយដើម្បីមានទំនាក់ទំនងល្អទៅវិញទៅមក!!"លោកគីម
"អូនយល់ស្របគំនិតនេះ!!"អ្នកស្រីគីម
To be continued ✨
YOU ARE READING
🌻រឿង : ជំពប់ស្នេហ៍គូរដណ្តឹង🦋✨
FanficJk : បងទើបតែដឹងថាអ្នកដែលពូកែសម្ដែងជាងគេគឺអូនសោះហេតុអីបានជាអូនលាក់បងបែបនេះ!?? Tae : មានហេតុផលអីដែលអូនគួរប្រាប់បងនោះ? បងមានសួរខ្លួនឯងអត់ថាបងធ្លាប់ខ្វល់ខ្វាយជាមួយអូន.....