ភាគ : 6 "តើវាមិនល្អទេឬបើខ្ញុំនឹងកម្ចាត់លោកចោល!?"

249 38 0
                                    


"សូមចូលរួមត្រេកអរផងម្ចាស់តូច!!"មីនស៊ូ

"ហ្ហឹស៎..អរគុណណាស់!!"ថេយ៉ុងគេញញឹមចុងមាត់បន្តិចហើយក៏បាននិយាយអរគុណទៅកាន់នាយគិតថាគេមិនដឹងឬថាពាក្យជូនពរនេះគឺមិនចេញពីចិត្តឡើយ

"ខ្ញុំមិនគិតថាម្ចាស់តូចនឹងស្គាល់សមាសភាពពិតរបស់ខ្ញុំឡើយពិតជារឿងដ៏អាម៉ាសណាស់ដែលខ្ញុំលាក់ម្ចាស់តូច!!"មីនស៊ូ

"ពួកយើងទាំងពីរគឺមិនខុសគ្នាឡើយលោកមិនបាច់និយាយអ្វីច្រើនឡើយចំពោះរឿងនេះ!!"ថេយ៉ុង

"ខ្ញុំសូមជូនម្ចាស់តូចមួយកែវចាំទុកថាពួកយើងនឹងរាប់អានគ្នានៅថ្ងៃមុខផងចុះ!!"មីនស៊ូ

"ល្អ...!!"ថេយ៉ុងនិយាយហើយក៏បានលើកស្រាផឹក

ក្រោយមកកម្មពិធីមួយនេះក៏បានចប់ភ្ញៀវទាំងអស់បានបំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួននិយាយពីថេយ៉ុងវិញបន្ទាប់ពីចប់កម្មពិធីហើយគេក៏បានមកបន្ទប់របស់គេទាំងក្នុងចិត្តហាក់សប្បាយរីករាយណាស់មិនដឹងថាមានរឿងអីទេបានសប្បាយអញ្ចឹងនោះ....

"តើវាមិនល្អទេឬបើខ្ញុំនឹងកម្ចាត់លោកចោល!!"ថេយ៉ុងគេក៏បាននិយាយឡើងទាំងសម្លឹងទៅមើលរូបថតរបស់មីនស៊ូនៅក្នុងបន្ទប់របស់ថេយ៌គេបានបិទរូបថតរបស់មីនស៊ូលើក្ដារខៀនព្រមទាំងកត់ទុកថាជាមុខសញ្ញាធំក្នុងការងារទៀតផង...បើថេយ៌មានបញ្ហាអីមួយក្នុងរឿងការងារច្បាស់ណាស់ថាជាស្នាដៃរបស់នាយនឹងហើយ....

កាត់មកមើលនៅប្រទេសកូរ៉េវិញជុងហ្គុកនាយក៏ទើបតែទទួលបានដំណឹងថាថេយ៉ុងគេបានឡើងមកប្រទេសជប៉ុននាយហាក់ភ្ញាក់ផ្អើលបន្តិចព្រោះនេះដូចជាលឿនពេកទេដឹងហើយបើថេយ៌ទៅហេតុអីគេមិនប្រាប់នាយសោះអញ្ចឹង...រឿងថេយ៌ត្រូវឡើងទៅជប៉ុនបន្ទាប់ពីរៀនចប់នាយបានដឹងរួចហើយវាមិនមានអ្វីគួរឲ្យគិតសម្រាប់នាយឡើយតែអ្វីដែលធ្វើឲ្យនាយគិតមិនឈប់នោះគឺថេយ៌គេទៅទាំងមិនប្រាប់នាយមួយម៉ាត់សោះ

"ហេតុអី...តើខ្ញុំមិនសំខាន់មែនទេទើបគេមិនព្រមផ្ដល់ដំណឹងឲ្យខ្ញុំដឹងបន្តិចសោះបែបនេះ!!"ជុងហ្គុកសុខៗនាយក៏បាននិយាយឡើងដោយមិនដឹងខ្លួននេះប្រហែលមកពីនាយបានគិតរឿងនេះខ្លាំងពេកទើបធ្វើឲ្យនិយាយវាឡើងដោយមិនដឹងខ្លួន

🌻រឿង : ជំពប់ស្នេហ៍គូរដណ្តឹង🦋✨Where stories live. Discover now