"នេះជាអគាររបស់លោកសុងឬ!?"ថេយ៉ុង"បាទម្ចាស់តូច!!"យ៉ុងហ្គី
"ហ្ហឹម...អគារធំមិនចាញ់អគារមុននេះប៉ុន្មានទេ..ជាធម្មតាលោកសុងដែលយឺតយ៉ាវរឿងលុយកាក់ឬអត់??!!"ថេយ៉ុង
"បាទគឺតិចតួចទេម្ចាស់តូចដោយសារពេលខ្លះគាត់រវល់ខ្លាំងក៏ភ្លេចតែមិនជាបញ្ហាឡើយព្រោះគាត់តែងតែដោះស្រាយឲ្យមិនដែលខ្វះមួយកាក់មួយសេនឡើយ!!"យ៉ុងហ្គី
"......."លឺបែបនេះថេយ៌គេមិនមាត់ក៏បានចុះពីឡានហើយក៏បានចូលទៅខាងក្នុងអគារដើម្បីជួបលោកសុង បន្ទាប់ពីបានជជែកគ្នាបន្តិចបន្តួចហើយថេយ៌ក៏បានត្រឡប់មកវិញព្រោះបានទូរទាត់ប្រាក់រួចដូចគ្នា
"ទៅផ្ទះវិញទៅខ្ញុំមានអារម្មណ៍ថាហត់ណាស់ថ្ងៃនេះ!!"ថេយ៉ុង
"បាទម្ចាស់តូច!!"យ៉ុងហ្គីនាយក៏បានបើកឡានត្រឡប់ទៅផ្ទះវិញ
កន្លងផុតទៅមួយរយះហើយដែលថេយ៌បានបន្តការងាររបស់គេយ៉ាងរលូនថេយ៌គ្រប់គ្រងការងារមិនទាន់បានមួយឆ្នាំផងបើនិយាយពីចំណូលវិញហូរចូលដូចជាទឹកអញ្ចឹង
"លោកតាខ្ញុំមានគម្រោងបង្កើតជំនួញមួយបន្ថែមទៀតទៅកូរ៉េលោកតាយល់យ៉ាងណាដែរ!!"ថេយ៉ុង
"តាយល់ថាវាក៏ល្អតែការបន្ថែមទៅក្រៅប្រទេសវាមិនងាយស្រួលទេវាពិបាកបន្តិចហើយណាម្ចាស់តូច!!"លោកតា
"មិនអីទេចៅនឹងព្យាយាមបើបង្កើតបាននោះវាពិតជាល្អខ្លាំងណាស់ចៅនឹងងាយស្រួលក្នុងការទៅមករវាងប្រទេសទាំងពីរ!!"ថេយ៉ុង
"តាយល់ស្របតាមគំនិតរបស់ម្ចាស់តូច!!"លោកតា
"អញ្ចឹងចៅនឹងទៅកូរ៉េដើម្បីស្វែងរកអគារមួយដើម្បីបង្កើតជំនួញថ្មីនៅទីនោះបន្ទាប់មកស្វែងរកដៃគូរសហការដើម្បីឲ្យជំនួញកាន់តែល្បីល្បាញនៅទីនោះ!!"ថេយ៉ុង
"អញ្ចឹងម្ចាស់តូចគិតថានឹងទៅទីនោះនៅថ្ងៃណាដែរ!!"លោកតា
"ចៅគិតថានឹងទៅនៅសប្ដាហ៍ក្រោយទៅចុះបន្ទាប់ពីបញ្ចប់ការងារនៅទីនេះរួចចៅនឹងទៅហើយ!!"ថេយ៉ុង
"ម្ចាស់តូចទៅសម្រាកចុះថ្ងៃនេះតាបានឃើញថាម្ចាស់តូចដូចជាហត់ពេកហើយ!!"លោកតា
YOU ARE READING
🌻រឿង : ជំពប់ស្នេហ៍គូរដណ្តឹង🦋✨
FanfictionJk : បងទើបតែដឹងថាអ្នកដែលពូកែសម្ដែងជាងគេគឺអូនសោះហេតុអីបានជាអូនលាក់បងបែបនេះ!?? Tae : មានហេតុផលអីដែលអូនគួរប្រាប់បងនោះ? បងមានសួរខ្លួនឯងអត់ថាបងធ្លាប់ខ្វល់ខ្វាយជាមួយអូន.....