@ 3 ឆ្នាំក្រោយមកពេលវេលាពិតជាដើរលឿនខ្លាំងណាស់មួយភ្លេតក៏រំលងផុតទៅ3ឆ្នាំទៅហើយចំណែកថេយ៌វិញគេក៏បានរៀនចប់ដូចគ្នាបើនិយាយពីរបៀបប្រើប្រាប់អាវុធវិញថេយ៌គេរៀនចេះអស់គ្មានសល់រៀនតាំងពីរបៀបប្រើដាវរបៀបវៃរបៀបប្រើកាំភ្លើងនឹងរៀនពីរបៀបជាអ្នកដឹកនាំដូចគ្នា ( តាមពិតពេលវេលាមិនលឿនណាស់ណាទេតែមកពីអាប់ខ្មីនខ្ចិលបានពន្លឿនឲ្យឆាប់ចប់ )
"ប៉ាម៉ាក់ចង់សួរកូនទាំងពីរពេលណាទើបរៀបការទៅនេះក៏រៀនចប់រៀងខ្លួនហើយណា៎!!"អ្នកស្រីគីម
"គឺខ្ញុំ..ខ្ញុំនៅមិនទាន់ចង់រៀបការពេលនេះនៅឡើយទេអ្នកម៉ាក់!!"ជុងហ្គុកនាយក៏បានឆ្លើយប្រាប់ទៅកាន់អ្នកស្រីគីមវិញ
"ហ្ហឺមម៎!!"លឺបែបនេះអ្នកស្រីគីមដកដង្ហើមធំព្រមទាំងទម្លាក់ទឹកមុខចុះតែភ្លាមនោះថេយ៌ក៏បាននិយាយឡើង
"ម៉ាក់កុំទាន់និយាយរឿងរៀបការអីកូនមានការងារត្រូវធ្វើច្រើនណាស់បែបនេះហើយមិនមានពេលនៅជិតបងជុងឡើយកូនគិតថាពន្យារពេលសិនក៏ល្អដែរ!!"ថេយ៉ុង
"មែនហើយ...ម៉ាក់តាមពួកកូនទាំងពីរចុះ!!"អ្នកស្រីគីម
"ជុងថ្ងៃនេះបងត្រូវបង្ហាត់សិស្សមែនទេនេះជិតដល់ម៉ោងហើយអូនថាបងគួរតែរហ័សទៅសាលាល្អជាង!!"ថេយ៉ុង
"អឹក៎..មែនហើយអញ្ចឹងខ្ញុំសុំលាសិនហើយប៉ាម៉ាក់!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"ម៉ាក់កូនត្រូវទៅជប៉ុននៅល្ងាចនេះហើយ!!"ថេយ៉ុង
"អៅ..មិចក៏កូនកក់ជើងហោះហើរនៅម៉ោងនេះទៅវិញបើកូនឡើងទៅជប៉ុនល្ងាចនេះកូនជុងមកជូនដំណើរកូនមិចនឹងទាន់ទៅ!!"អ្នកស្រីគីម
"គឺកូនមានការបន្ទាន់ដើម្បីទៅទីនោះ!!"ថេយ៉ុង
"មែនហើយអូន..លោកប៉ាក្មេកក៏ទើបតែប្រាប់បងមុននេះដូចគ្នាបងគិតថាបើកូនជុងមិនបានមកជូនដំណើរកូនថេយ៌ក៏មិនអីដែរ!!"លោកគីម
"អញ្ចឹងមិនអីទេចាំម៉ាក់ជួយរៀបចំអីវ៉ាន់ឲ្យកូនចុះ!!"អ្នកស្រីគីម
"បាទ!!"ថេយ៉ុងនិយាយហើយក៏បានដើរទៅបន្ទប់របស់ខ្លួនបាត់ទៅគេទៅរៀបចំសម្លៀកបំពាក់ដើម្បីត្រៀមចេញដំណើរទៅជប៉ុន
YOU ARE READING
🌻រឿង : ជំពប់ស្នេហ៍គូរដណ្តឹង🦋✨
FanficJk : បងទើបតែដឹងថាអ្នកដែលពូកែសម្ដែងជាងគេគឺអូនសោះហេតុអីបានជាអូនលាក់បងបែបនេះ!?? Tae : មានហេតុផលអីដែលអូនគួរប្រាប់បងនោះ? បងមានសួរខ្លួនឯងអត់ថាបងធ្លាប់ខ្វល់ខ្វាយជាមួយអូន.....