រដូវកាល2ភាគទី62: ប្រុសសង្ហារគឺជាទីកន្លែងដែលទុកចិត្តបំផុត

4.5K 235 29
                                    

#11ឆ្នាំបន្ទាប់មកទៀត

       នៅក្នុងទីក្រុងដ៍រុងរឿងនឹងរីកចម្រើនខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េទីក្រុងសេអ៊ូលមានអគារធំៗជាច្រើនត្រូវបានបញ្ឈពេញទីក្រុងហើយឡានទំនើបៗជាច្រើនបានបើកខ្វាត់ខ្វែងបន្តកន្ទុយគ្នាពេញផ្លូវនៅក្នុងចំណោមឡានទាំងអស់គឺមានឡានមួយដែលកំពុងតែបើកបរយ៉ាងប្រញាប់ដើម្បីទៅទទួលបងប្រុសរបស់គេនៅព្រលានយន្តហោះតែមើលទៅផ្លូវដូចជារញ៉ែរញ៉ៃណាស់ព្រោះនេះជាម៉ោងដែលគេចេញពីធ្វើការ

"ចង្រៃយ៍  មិចក៏មនុស្សច្រើនម្លេះ?​"រាងតូចចង្កេះមួយក្ដាប់មុខមាត់ស្រស់ស្អាតសាច់សខ្ចីកំពុងតែរង្គើគូទនៅលើឡានចុះឡើងព្រោះអង្គុយឡើងក្ដៅគូទទៅហើយមិនដឹងជាពេលណាបានមនុស្សឈប់រញ៉េរញ៉ៃនឹងស្ទះចរាចរណ៍

តឺត!​!  ដៃតូចធ្វើការចុចសីុភ្លេយ៉ាងខ្លាំងមិចក៏ថ្ងៃនេះស្ទះចម្លែកម្លេះ 

"ឆ្កួតមែននៅកណ្ដាលផ្លូវបែជាដើរខ្វាត់ខ្វែងចោមរោមគ្នាដូចអ៊ុតស្ដាប់លេខឆ្នោត"រាងតូចម្នាក់នេះគេមានឈ្មោះថាថេហ្វុងចាំបានទេក្មេងតូចកូនពៅរបស់លោកគីមនោះអីពេលនេះគេធំហើយក៏ពេញវ័យដែរពិសេសទើបតែរៀនចប់មកបរទេសតែគេមកមុនបងប្រុសរបស់គេថេយ៍វីដើម្បីមកធ្វើការបើកអាជីវកម្មនៅជំនាញដែលគេរៀនមក  រាងតូចនិយាយទាំងទឹកមុខជ្រួញសែនម៉ូម៉ាវបើទៅប្រលានយន្តហោះយកបងប្រុសគេមិនទាន់ទេម្នាក់អីមុខងាប់មហាខ្មឺតឈ្មោះគីមថេយ៍វីនោះជេគេមិនខានទេមិនមែនខ្លាចថេយ៍វីជេតែគេថ្លង់ទៅវិញ

តឺត!​ៗ

"ស្ទះណាស់ វើុយ!​.."ដោយសីុភ្លេដដែលៗឡានផ្សេងមិនព្រមទៅមុខរាងតូចបើកកញ្ចក់ឡានមុននឹងជំទាល់អើតកតាមកញ្ចក់គេអស់ការអត់ធ្មត់ហើយវាមិនដែលស្ទះអីក៏ស្ទះយ៉ាងនេះ

"ស្ទះ!ៗ!​! ហេតុអីក៏មិនទៅមុខបន្តិចទៅ..អ្ហឹម.." ដោយសារតែការស្រែកជំទាល់គ្មានអនាម័យបបូរមាត់តូចត្រូវបានដៃបរុសមាំម្នាក់ចាប់ខ្ទប់

"នៅស្ងៀមទៅខាងមុខកំពុងតែមានការចាប់ចោរ ទ្រាំចាំសិនមិនបានឬ?​"បុរសនោះពាក់ម៉ាសខ្មៅនឹងពាក់អាវស្បែកពណ៍ខ្មៅដូចគេនាយឈនៅពីក្រោយឡានរបស់រាងតូចយូហើយពិសេសសភាពវឹកវនៅខាងមុខ

រឿងបុព្វហេតុស្នេហ៍​(រដូវកាលទី2)Where stories live. Discover now