ភាគទី64: ទៅវិញ ទៅលក់នំប័ុងវិញទៅ

1.3K 145 8
                                    


បន្ទាប់ពីឮជេឃេចង្អុរចោតបែបនោះថេហ្វុងនឹងសុកជីនសភ្នែកដាក់គ្នានេះគេទាំងពីខំនៅស្ងៀមស្ងាត់ហើយមកត្រូវជេឃេបកអាក្រាតពិសេសចោតថាពួកគេនឹងផោមទៀត

"មើល..អ្នកណា?​"ទាំងណាមជុននឹងហូសុកក៏នាំគ្នាមកអើតមើលតាមបង្អួចក៏ឃើញរាងតូចទាំងពីនៅខំពួនជុងហ្គុកចោតប៉ុណ្ណឹងហើយមិនហ៊ានទៀតថេហ្វុងចង់ក្រោកតវ៉ាហើយតែសុកជីនទាញមកវិញ

"hunii? "ណាមជុនឃើញអ្នកជាសង្សារក៏ភ្ញាក់ផ្អើល

"ហឹសៗ..បង"សុកជីនសើចមិនសម

"អ...ហឹសៗអញ្ចឹងសោះបានសម្លេងនោះពិរោះម្លេះមកពីវាជាសម្លេងផោមរបស់សង្សារបង យើងថាហើយអាហូសុកណាផោមពិរោះរណ្តំអញ្ចឹងនោះ"ណាមជុន

"ជ្រេញ!​"ហូសុក

"អ្ហាយ!​!​អូនមិនបានផោមទេអាតាឡប់!​"សុកជីនស្រែកក្រកែកញ៉េញ

"អញ្ចឹងមានតែ.."ណាមជុនសម្លឹងមើលមុខថេហ្វុង

"មើស!​លែងមាត់យើងខ្ទប់ៗនឹងតិចដាច់ដង្ហើមយើងងាប់! ខ្ញុំក៏មិនបានផោមដែរ​គឺនេះសម្លេងកកិតអានេះ...ហឺស!​"ថេហ្វុងរើចេញពីការខ្ទប់មាត់របស់សុកជីននឹងប្រកែកញាប់មាត់ពិសេសគេដៀងទៅសម្លក់មុខជេឃេដែលកំពុងតែឈអោបដៃធ្វើមុខឌឺៗនៅក្បែរជញ្ជាំង

"អ..ហើយមកធ្វើហ្ហា..hunii? បងប្រាប់យ៉ាងមិចខ្លះ?​"ណាមជុន

"គឺហាមមិនអោយអូនមក"សុកជីន

"បើអញ្ចឹងអូនមកធ្វើអី?​"ណាមជុន

"មកពីថេហ្វុងនេះមិត្តរបស់អូនគេទើបតែមកពីបរទេសគេចង់ដឹងពីរឿងខ្លះណាមួយគេចាប់អារម្មណ៍រឿងសើុបអង្កេត"ដំបូងសុកជីនមិនចង់នាំមកទេតែថេហ្វុងគេបានយករឿងអម៉ាសរបស់សុកជីនកាលពីរៀននៅវិទ្យាល័យជាមួយគ្នាមកគម្រាមទើបសុកជីនបង្ខំជូនមក

"ជាអ្នកសើុបដែរមែនទេ?​"ហូសុកសួរទៅថេហ្វុង

"ខ្ញុំមានក្ដីស្រមៃចង់ក្លាយជាអ្នកសើុបដ៍ពូកែម្នាក់"ថេហ្វុង​រៀបរាប់យ៉ាងជឿជាក់

"ចុះរាល់ថ្ងៃធ្វើការងារអី?​"ហូសុក

"វាបើកហាងនំប័ុង"សម្ដីសុកជីនធ្វើអោយថេហ្វុងសម្លក់ហូសុកនឹងណាមជុននាំគ្នាអស់សំណើចពិសេសជេឃេក៏ដូចគ្នានាយលួចញោចមាត់បន្តិច

រឿងបុព្វហេតុស្នេហ៍​(រដូវកាលទី2)Nơi câu chuyện tồn tại. Hãy khám phá bây giờ