ភាគទី67: សមសំពះអោយហើយបន្តិចទៀតប៉ាមានកូនការហើយ

830 78 3
                                    


ភាគទី67: សមសំពះអោយហើយបន្តិចទៀតប៉ាមានកូនការហើយ

ពាក្យដ៍ចម្លែកលោតផុសឡើងក្នុងចិត្តបែបនេះធ្វើអោយទាំងជេឃេនឹងថេហ្វុងចម្លែកចិត្តខ្លាំងណាស់តែមិនអាចនិយាយចេញមកនោះទេព្រោះអាចធ្វើអោយអ្នកម្ខាងទៀតមិនយល់អំពីអ្វីដែលគេចង់មានន័យឡើយថេហ្វុងក៏ឈប់គិតរួចក៏បែរមកញញឹមផ្អែមដាក់ជេឃេវិញ

"តើពាក្យដែលបងធ្លាប់សន្យាបងដែលតាំងចិត្តថានឹងធ្វើវាទេ?​"ថេហ្វុង

"អ្វីដែលយើងនិយាយយើងធ្វើទាំងអស់តែថេហ្វុង...ពេលនេះសូមកុំតាមយើងអីនៅថ្ងៃណាមួយយើងនឹងទៅរកឯងវិញ​"ជេឃេគេមានគំនិតខ្លះក្នុងការរើបម្រាស់ចេញពីសំណាញ់គ្រួសារពិសេសការបង្ខំត្រួតត្រារបស់ខនហ្វីរ៉ាភរិយាវ័យចំណាស់របស់នាយចេញដោយគេគិតទុកយូមកហើយក៏មិនចង់អោយរាងតូចមកពាក់ព័ន្ធមិចក៏ចៃដន្យម្លេះ?​ថេហ្វុងនៅចាំគ្រប់រឿងហើយគេតាំងចិត្តមកពាក់ព័ន្ធក្នុងជីវិតនាយច្បាស់ណាស់

"បងចង់មានន័យថាមិច?​ពួកយើងគឺពិតជាមិនអាចសាកមើលចិត្តគ្នាមែនហ្ហេស ទោះបីខ្ញុំធ្លាប់ឃើញប្រុសផ្សេងគេសង្ហារតែពួកគេមិនដូចបងឡើយ"ថេហ្វុងគេក្លាហានគេនិយាយត្រង់ព្រោះតែការរងចាំរបស់គេក្នុងការជួបជេឃេមិចក៏ចង់ដេញខ្លួនចេញបែបនេះ

"និយាយពិតមែនហ្ហេស?​"ជេឃេ

"មិនដឹងមកពីអ្វីនោះទេចិត្តរបស់ខ្ញុំហាកដូចជាលឿនពេកហើយតែបងជេឃេ!​"ថេហ្វុងគេរឹងតែមិនយល់ពីខ្លួនឯង

"យើងយល់តែយើងនឹងទៅរកឯងនៅពេលក្រោយ..."ជេឃេ

"បងមិនមែនសន្យាចោលទេណា"ថេហ្វុង

"អត់ទេហុចដៃមក..."នាយលើកកូនដៃរបស់នាយបង្ហាញទៅរាងតូច

"ហិហិ...ហ្ហក់.."ថេហ្វុងក៏សើចស្ញេញមុននឹងហុចកូនដៃទៅថ្ពក់ដៃរបស់នាយ

"គឺយើងនឹងទៅរកឯងហើយនិយាយរឿងជាច្រើននៅពេលក្រោយយើងសន្យាបើសិនជាយើងធ្វើមិនបានទេ យើងនឹង..."ជេឃេស្រាប់តែថ្ពក់ដៃលើកឡើងនៅពាក្យសន្យាថ្មីតែរកនឹកមិនឃើញនោះទេនៅប្រយោគចុងក្រោយនោះ

"បងនឹងប្រគល់ខ្លួនប្រាណមកអោយខ្ញុំ"ដោយឃើញនាយនៅរកនឹកថេហ្វុងលូកមាត់ច្រកពាក្យសន្យាជំនួស

រឿងបុព្វហេតុស្នេហ៍​(រដូវកាលទី2)Where stories live. Discover now