ភាគទី68: ចៅហ្វាយខ្មោចចូល

646 60 4
                                    




ក្រលែកមកមើលខេវីនឯណេះវិញនាយនៅមិនសុខនោះទេបន្ទាប់ពីឃើញមុខរាងតូចដែលគេមុខដូចជាមនុស្សម្នាក់ដែលខ្លួនតែងតែនឹកនារាល់ថ្ងៃតើទីបំផុតការរងចាំរបស់នាយមិនខកបំណងទេពិតទេ?​តើគេពិតជាមករកនាយវិញមែនហ្ហេស?​អន្ទះសារណាស់ខេវីនរងចាំកម្មវិធីចប់សឹងតែមិនបានព្រោះចង់ជួបថេយ៍វីខ្លាំងបែបនោះមិននៅដល់កម្មវិធីចប់នោះទេនាយស្ទុះរត់ទៅក្រោយវេទការយ៉ាងលឿនតែម្ដងហើយជំនិតទាំងពីមានតែរត់តាម

"ជម្រាបសួរចា៎លោកខេវីនតើលោកម្ចាស់មករកអ្នកនាងលីលីពិតទេ?​"គ្រាន់តែមកដល់ខាងក្រោយវេទការអ្នកចាត់ការសួរទៅខេវីនទាំងរួសរាយរាក់ទាក់

"តើតារាម៉ូឌែលដែលយើងបានដេញថ្លៃគ្រឿងអលង្ការដែលគេពាក់នោះតើគេនៅទីណា?​"ខេវីន

"អូ..អូនVមែនទេគឺមិនទាន់ដល់ពេលលោកត្រូវជួបឡើយចាំខាងយើងអោយគេចេញទៅបន្ទាប់ពីចប់..."អ្នកចាត់ការកំពុងតែរៀបរាប់ដោយការបដិសេធព្រោះមិនត្រូវគោលការណ៍តែមានឯណាលុយមួយដុំហុចមកដល់មុខរបស់នាងតែម្ដង

"ប្រាប់មកគេនៅឯណា.."ខេវីនមិនចេះសាំុច្រើនទេនាយអន្ទះសារសឹងតែយំទៅហើយ

"ចា៎ៗ...គេនៅបន្ទប់តែងខ្លួនខាងនោះ"នាងទទួលលុយមុននឹងបង្ហាញពីបន្ទប់របស់ថេយ៍វីនាយសង្ហារមិនឆ្លើយតបហើយក៏ប្រញាប់រត់ទៅដោយមិនចាប់អារម្មណ៍ពីអ្វីទាំងអស់

"បងខេវីនអូននៅទីនេះ?​..."នោះជាសម្លេងរបស់អាន់វ៉ាលីលីនាងអង្គុយស្រែកហៅខេវីនទាំងញញឹមតែនាយ
កម្លោះមិនចាប់អារម្មណ៍ឡើយខេវីនគិតតែពីរត់សំដៅទៅបន្ទប់ថេយ៍វីមុននឹងបិទទ្វាបាត់

ក្រាក!​!​

"អុស៎..សួរស្ដីលោក"ដោយឃើញបុរសដូចជាអ្នកមានអំណាចម្នាក់ចូលមកអ្នកចាត់ការរបស់ថេយ៍វីឈ្មោះអៃដាក៏ក្រោកឈរាក់ទាក់រីឯថេយ៍វីគ្រាន់តែងាកមើលមិនមាត់អ្វីនោះទេពិសេសគេបែរមកវិញនឹងលាបម្សៅលើមុខធម្មតាបែបមិនសូវខ្វល់តាមចរឹករបស់គេតែភ្នែកថេយ៍វីក៏លួចសម្លឹងទៅខេវីននៅចំណាំកញ្ចក់ដែរ

"នាងចេញបានទេយើងចង់ជួបតារាតូចម្នាក់នេះព្រោះយើងគឺជាអ្នដេញថ្លៃឈុតរបស់គេ"ប្រមូលអារម្មណ៍មកពីការភ្លឹកមើលថេយ៍វីវិញខេវីនក៏និយាយទៅកាន់អៃដា

រឿងបុព្វហេតុស្នេហ៍​(រដូវកាលទី2)حيث تعيش القصص. اكتشف الآن