ភាគទី66: ពួកយើងជាគូគ្រប់ជាតិ

1.1K 110 12
                                    


ភាគទី66: ពួកយើងជាគូគ្រប់ជាតិ

   បន្ទាប់ពីត្រូវថេហ្វុងបន្លាចជេឃេខាំថ្គាមធ្វើមុខឡើងក្រញ៉ូវដាក់រាងតូចលើលោកនេះអាថ៍កំបាំងរបស់នាយគឺមានតែគេម្នាក់គត់ដែលដឹងចំជាកំពូលមនុស្សមែន

"បងជេឃេនៅមានអីប្រកែកទៀតទេ?​អុស៎..."ទឹកមុខត្រូវធ្លាក់ចុះបន្ទាប់ពីរាងក្រាសរុញថេហ្យុងចូលក្នុងប្រលោះខ្លួននាយរួចច្រត់ដៃនឹងដើមឈើឃាំងរាងតូចជាប់

"យើងធ្លាប់ហើយថាកុំអោយនិយាយបន្លាចបែបនោះទៀត​ពេលនេះយើងជាអ្នកសើុបអង្កេតដ៍ពូកែណាដឹងទេ?  ដឹងទេក្មេងល្ងង់!​"ជេឃេ

"តើយ៉ាងមិច?​បងនឹងចាប់ខ្ញុំរៀបការហ្ហេស"ថេហ្វុង

"យើងនឹង...ហឹស!​"និយាយដល់ត្រឹមនោះនាយក៏ឈប់និយាយវិញ

"ច្បាស់ហើយបងជាបងជេឃេ100% ហិហិ..អ្ហា..បងជេឃេនឹកបងណាស់"រាងតូចមុខមិនញិនឡិឡក់ដូចជាកូនក្មេងគេហក់ទៅអោបកនាយនឹងសើចយ៉ាងខ្លាំងនិយាយពិតគេពិតជានឹកដល់ជេឃេខ្លាំងណាស់ដោយភាពឡិឡក់សម្លេងសើចរបស់រាងតូចនឹងការអោបដ៍កក់ក្ដៅរបស់គេធ្វើអោតជេឃេលួចញោចមាត់ញញឹមបន្តិចតែគ្មានអ្នកឃើញនោះទេ។​

#ផ្ទះត្រកូលគីម

  ថ្ងៃនេះថេយ៍វីត្រូវទៅហាត់ដើរចុងក្រោយព្រោះស្អែកត្រូវចូលរួមកម្មវិធីដេញថ្លៃហើយរាងតូចមុននឹងទៅណាមកណាតែងតែចម្អិនអាហារអោយប៉ាម៉ាក់របស់គេមុននឹងទៅព្រោះលោកគីមនឹងអ្នកស្រីគីមចាស់ហើយពួកគាត់មិនអាចមានកម្លាំងពេញធ្វើការនោះទេណាមួយពួកគាត់ហត់មករហូតហើយរាងតូចជួលអ្នកបម្រើរស្រីពីនាក់ដែលនៅផ្ទះជាមួយលោកគីមនឹងអ្នកស្រីនឹងអ្នកបើកឡានមួយទុកស្រួលជូនលោកគីមទៅណាមកណា គ្រួសារគេមិនមានខ្លាំងនោះទេល្មម ធូធាពិសេសថេយ៍វីជាតារាម៉ូឌែលមានអង្គរក្សម្នាក់អ្នកចាត់ការម្នាក់ផ្ទះវិឡាមួយនេះមានឡានបីគ្រឿងគត់ប៉ុណ្ណេះទុកថាមានក្ដីសុខណាស់ហើយសម្រាប់គ្រួសារតូចរបស់គេ

"ទៅចុះណាកូនម្ហូបអស់នេះទុកម៉ាក់បង្ហើយណា អ្នកចាត់ការកូនគេមករងចាំហើយ"អ្នកស្រីគីម

រឿងបុព្វហេតុស្នេហ៍​(រដូវកាលទី2)Where stories live. Discover now