ភាគទី70: អ្នកគ្រូទាយឬក៏bully?​

1K 86 9
                                    

ជេឃេដែលព្រមបណ្តើរខនហ្វីរ៉ាទៅshoppingនៅផ្សារទំនើបធ្វើដូចជាផ្អែមល្ហែមណាស់នោះគឺនាយមានគោលបំណងយល់ព្រមទៅធ្វើការនៅក្រុមហ៊ុនជាមួយខនហ្វីរ៉ា ទី1នេះគឺការចង់បានរបស់គ្រួសារនាយទី2នាយមិនមែនចេះតែព្រមនោះទេតែមានហេតុផលខ្លះពិសេសគឺទាក់ទងនឹងថេហ្វុងតែម្ដង ដឹងទេមូលហេតុដែលជេឃេប្រាប់ថេហ្វុងថាអោយគេចាំសិនចាំនាយនឹងទៅរកគេព្រោះមូលហេតុដែលនាយមិនចង់អោយរាងតូចត្រូវមកជួបនឹងគ្រួសារនាយដឹងរឿងស្ថានភាពរបស់ខ្លួននោះទេពិសេសខនហ្វីរ៉ានាងជាមនុស្សដែលឃោឃៅមិនធម្មតាឡើយ​ប៉ាម៉ាក់នាយទេដែលមិនដឹងឯជេឃេដែលនៅជាមួយនាយដឹងពីស្រីចំណាស់ម្នាក់នេះច្រើនណាស់

"ជុប៎...នេះជាជំនិតរបស់ជេឃេដែលរើសមកណា មានការអីប្រើគេបាន"ខនហ្វីរ៉ាហាកសប្បាយចិត្តណាស់នាងថើបថ្ពាល់ជេឃេមួយខ្សឺតខណ:នាយកម្លោះកំពុងតែឈនៅក្នុងបន្ទប់សៀវភៅមើលពីឯកសារខ្លះ

"បាទខ្ញុំដឹងហើយ"នាយញញឹមបន្តិចដាក់ខនហ្វីរ៉ា

"សឺត..ធ្វើរឹកបែបនេះគួរអោយស្រឡាញ់បំផុតហើយ អញ្ចឹងបងទៅហើយណានៅនិយាយការងារទៅ"នាងថើបថ្ពាល់រាងក្រាសមួយខ្សឺត​ទៀតនឹងដើរចាកចេញទៅបាត់ដោយជេឃេប្រញាប់យកដៃជូតថ្ពាល់យ៉ាងរហ័ស

"សួរស្ដីចៅហ្វាយដូចជាsweetដល់ហើយ ហេហេ..ខ្ញុំឈ្មោះ...."នាយជំនិតថ្មីនេះហាកដូចជារួសរាយណាស់ពិសេសហ៊ានលលេងជាមួយជេឃេទៀតផង

"កុំតាប៉ែច្រើនពេក"នាយកម្លោះទឹកមុខមាំប្ដូមកជាអង្គុយចុះមើលឯកសារ

"ហួយ!​មេក្រុមរងមិនចង់ដឹងពីឈ្មោះថ្មីរបស់ខ្ញុំទេមែនទេ?​"តាមពិតជំនិតម្នាក់នេះគឺកូនចៅក្នុងក្រុមសើុបអង្កេតជាមួយគ្នាដែរបានជាជេឃេហៅមកព្រោះការចូលធ្វើការក្នុងក្រុមហ៊ុនខនហ្វីរ៉ាគឺសុទ្ធតែមានបំណងខ្លះដែលនាយចង់ដឹង

"មិនចង់ដឹងទេ..ហ្ហើយ!​! តឹងចិត្តណាស់"ជេឃេតែងតែធ្វើមុខក្រញ៉ូវបែបនេះរហូត

"ដើម្បីការងារនោះអីមេក្រុមជួនកាលណាបើកាសង្ស័យរបស់លោកមេកងជាការពិតនោះមេក្រុមអាចនឹងមានសេរីភាពពីប្រពន្ធសាច់ខ្ចីម្នាក់នោះក៏ថាបាន"នាយជំនិតថ្មីម្នាក់នេះមានឈ្មោះឡាដិន

រឿងបុព្វហេតុស្នេហ៍​(រដូវកាលទី2)Where stories live. Discover now