EP1

432 45 1
                                    

- ឈុតចុងក្រោយនៃរឿងstalker ss1

ក្រាក!

" លោកអគ្គនាយក ទំនិញដែលយើងបានរៀបចំដែលត្រូវបញ្ចូនទៅអោយដៃគូសហការនៅសហរដ្ឋអាមេរិកត្រញវបានជនបង្កប់ដុតបំផ្លាញ់ខ្ទិចអស់ហើយ "ជំនិតរបស់ជេយ៉ុករត់ចូលមកប្រាប់នាយយ៉ាងស្លន់ស្លោ ដែលពិតជាធ្វើអោយនាយខឹងខ្លាំងណាស់។

" ចុះជនបង្កប់ពួកឯងចាប់បានឬនៅ? "
" គឺចាប់មិនបានទេ វាថែមទាំងធ្វើអោយគ្នីគ្នាពួកយើងរបួសអស់ច្រើនណាស់ "

" ចង្រៃយ៍ តើអាចម្កួតណាហ៊ានមកធ្វើបែបនេះដាក់យើង?! "ជេយ៉ុក អង្គុយគិតមួយសន្ទុះធំហើយនៅតែគិតមិនចេញថាជានរណាដែលបានធ្វើរឿងនេះឡើងមក ប៉ុន្តែភ្លាមនោះក៏មានលោតសារមួយដោយអាខោននោះមានឈ្មោះថាmoonluv_u (ចាំអាខោនឹងបានអត់?🤭) ដែលគេបានិយាយថា <<សម្ងំស្ងាត់មួយរយៈសោះបែរជាហ៊ានដល់ថ្នាក់នេះ ហើយកុំទាន់គិតថាឯងឈ្នះយើងអោយសោះព្រោះហ្គេមមិនទាន់ចប់ យើងនឹងយកអ្វីដែលធ្លាប់ជារបស់យើងមកវិញ ហើយនឹងអោយឯងសងនូវអ្វីដែលឯងបានប្រព្រឹត្តមកលើយើង! ពីយើងផាកសុងហ៊ុន!>>

" ???? "បន្ទាប់ពីអានសារនេះរួចសញ្ញាសួរបានលោតពាសពេញក្បាលរបស់នាយ ពីផាកសុងហ៊ុនចឹងហ្អេស? ក្រែងសុងហ៊ុនបានស្លាប់បាត់ដោយសារជំងឺហើយតើ មិចក៏អាចរស់បាន?

- ត្រឡប់ក្រោយ

នៅពេលដែលគ្រូពេទ្យព្យាយាមក្នុងការវះកាត់ដុំសាច់ក្នុងខួរក្បាលនោះសុងហ៊ុនក៏បានរួចផុតពីគ្រោះថ្នាក់ ប៉ុន្តែតែពេលនោះនាយក៏ស្រាប់តែដឹងខ្លួនភ្លាមៗ ដោយនាយនិយាយទាំងនៅមានជាតិថ្នាំសន្លប់តិចៗថា "កុំទាន់ប្រាប់ប្អូនប្រុសរបស់ខ្ញុំថាខ្ញុំនៅរស់ ប្រាប់ថាខ្ញុំបានស្លាប់ហើយ ហាមប្រកែក!" នាយនិយាយរួចនាយក៏ដេកសន្លប់ទៅវិញ ហើយចំណែកគ្រូពេទ្យវិញក៏មិនហ៊ានជំទាសដែរក៏សម្រេចចិត្តធ្វើតាមនាយប្រាប់ទៅ។

- បច្ចុប្បន្ន

<< យើងអាចសម្លាប់ឯងបានគ្រប់ពេល កុំគិតថាយើងមិនហ៊ានអោយសោះ >>អានសារមួយទៀតដែលសុងហ៊ុនបានផ្ញើរមករួចនាយរឹតតែមិនយល់ ពេលនោះជេយ៉ុកដាក់ទូរស័ព្ទចូលក្នុងខោប៉ាវរួវក៏បែរមកក្រោយរួចក៏

IM BACK SS2 | JAKEHOONWhere stories live. Discover now