" ឱ្យតែឃើញមកអាតាកញ្ចាស់ឯងហើយ យើងចង់តែកាច់បំបាក់ករបស់លោកឯងចោលទេ "ជេយ៉ុន មើលទៅកាន់រូបថតនោះរួចក៏និយាយក្នុងចិត្តទាំងចិត្តកំពុងខឹងក្រោធ។
កាលដែលបានឮសំឡេងធ្លាក់បែករបស់របពីក្នុងបន្ទប់របស់ជេយ៉ុនអ្នកស្រីសុីមក៏ឡើងទៅមើល។
" ជេយ៉ុនកូនមានរឿងអីបានជាទម្លាក់រូបថតរបស់ប៉ាចឹងកូន "អ្នកស្រីសុីម ដើរទៅសួរជេយ៉ុនទាំងព្រួយបារម្ភ។
" មកពីមិនចូលចិត្តអោយនរណាដែលយករូបថតខ្លួនឯងមកដាក់ក្នុងបន្ទប់ខ្ញុំ "ហេតុអីពេលនេះជេយ៉ុននិយាយកំរោះកំរើយដាក់ម្ដាយរបស់គេម្ល៉េះ?មិនមែនអត់មូលហេតុខឹងគោវាយអាទេសទេមកពីគេខ្ចិលលាក់ចរឹកដែលកោងកាចពីម្ដាយទៀតព្រោះគេអស់ទ្រាំហើយ រឿងអ្វីក៏គេដឹងដែរសូម្បីតែអ្នកស្រីសុីមធ្វើអ្វីខ្លះដាក់ប្ដីដើមរបស់គាត់ជាមួយសុឹងហ្យុនក៏គេដឹងថាប៊េកមីនជូ(អ្នកស្រីសុីម)មិនបានមានចិត្តស្រឡាញ់តេយ៉ុនឡើយនាងគ្រាន់តែស្រឡាញ់ទ្រព្យសម្បតិ្តរបស់តេយ៉ុន នាងរៀបការជាមួយតេយ៉ុនរហូតដល់មានកូនមួយដែលជាគេ ប៉ុន្តែនាងថែមទាំងសាហាយស្មន់ជាមួយសុឹងហ្យុនទៀត ថ្ងៃមួយពួកគេទាំងពីរបានរៀបចំគម្រោងសម្លាប់តេយ៉ុននៅក្រោយសួនច្បាររហូតដល់បានសម្រេចដោយគ្មាននរណាបានឃើញ ប៉ុន្តែនៅតែមានអ្នកឃើញនឹងដឹងពីរឿងនេះ ដែលម្នាក់នោះគ្មាននរណាក្រៅពីជេយ៉ុននោះទេ កាលនោះគេត្រឹមជាក្មេងអាយុ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេឈរមើលម្ដាយរបស់ខ្លួននឹងសាហាយស្មន់របស់គាត់សម្លាប់ឪពុកខ្លួនពីលើវេរង់ដា ប៉ុន្តែចម្លែកណាស់គេឈរមើលទាំងទឹកមុខស្មើរគ្មានប្រតិកម្មអ្វីសោះ។(ជេយ៉ុននៅក្មេងសាហាវជាងសុងហ៊ុនទៀត✋🏻✋🏻✋🏻)
" គេ? ប៉ុន្តែគេនោះជាប៉ារបស់កូន- "
" គេមិនមែនជាប៉ារបស់ខ្ញុំ គេត្រឹមជាសាហាយស្មន់របស់នាង ហើយត្រូវចាំទុកថារឿងស្អីក៏ខ្ញុំហ៊ានអោយតែខ្ញុំចង់ សម្លាប់នាងនឹងសាហាយរបស់នាងក៏ខ្ញុំអាច កុំស្មានខ្ញុំមិនដឹងថានាងជាអ្នកអោយសុឹងហ្យុនយកមកនិយាយជាមួយខ្ញុំរឿងរៀបការរបស់ខ្ញុំជាមួយជេយ៍ហ្យុង "ជេយ៉ុន ប្រើក្រសែភ្នែកពិសពុលមានអំណាចសម្លឹងមើលមកកាន់ប៊េកមីនជូទាំងញញឹមរួចក៏ដេញមីនជូចេញ។គ្រាន់តែក្រសែភ្នែកបុិននឹងមីនជូខ្លាចបាត់ទៅហើយចុះទម្រាំសម្លាប់ទៀត?
YOU ARE READING
IM BACK SS2 | JAKEHOON
Romance" អ្វីក៏ដោយអោយតែធ្លាប់ជារបស់យើង យើងត្រូវតែយកមកវិញអោយទោលតែបាន " ss2 of stalker