EP6

154 28 3
                                    

" លោកសុីមនឹងសម្លាប់នាងចោលដើម្បីបំបិទភស្តុតាងបើសិនជាគាត់ដឹងថាយើងបានដឹងអំពីជនបង្កប់របស់គាត់ សំណាងល្អ "សុងហ៊ុន ងើបឈររួចក៏ដើរទៅជិតនាងនិងចាប់ទាញ.ក.របស់នាងអោយមកជិតខ្លួនទើបអោនទៅផ្សឹបបញ្ឈឺចំអកថែមទៀតមុននឹងដើរចេញទៅបាត់។

" អត់ទេ!...លោកអង្គនាយក...ខ្ញុំខុសហើយ...ជួយខ្ញុំផងទៅ "កាលដែលបានឮបែបនេះហើយនាងក៏ប្រញាប់រត់ទៅតាមសុងហ៊ុននិងបានលន់ជង្គង់លើកដៃសំពះអោយនាយជួយខ្លួនកុំអោយនាយប្រាប់លោកសុីមថានាយបានដឹងថាខ្លួនជាជនបង្កប់របស់លោកសុីមនិងទុកជីវិតអោយនាងផង។

" តាមពិតទៅយើងគួរតែសម្លាប់នាងនៅនឹងកន្លែងនៅពេលដែលដឹងថានាងជាជនបង្កប់ ប៉ុន្តែគិតសប់ៗទៅយើងមិនគួរសម្លាប់នាងទេ អោយមេរបស់នាងសម្លាប់នាងជំនួសយើងក៏វាល្អដែរ មិននាំតែប្រឡាក់ដៃយើង ជួយមិនបានទេ "សុងហ៊ុន មើលមុខនាងមួយសន្ទុះទើបនិយាយឡើងមកហើ
យក៏ញញឹមចុងមាត់មុខនេះដឹងតែមានល្បិចអីហើយ នាយមិនភ្លើសម្លាប់នាងឬក៏បណ្ដោយអោយលោកសុីមសម្លាប់នាងចោលទទេរៗនោះទេ។ លោកសុីមដាក់ជនបង្កប់ដើម្បីលួចឯកសារនាយរឿងអីនាយធ្វើមិនបាន ដែលអោយឆ្កែបកទៅខាំម្ចាស់វាវិញនោះ។

" ហឹកៗ ជួយខ្ញុំផងទៅ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ខ្ញុំនៅមានប្អូនប្រុសម្នាក់ត្រូវចិញ្ចឹម គេនៅក្មេងណាស់ បើអត់ពីខ្ញុំទៅគេគ្មានអ្នកណានៅក្បែរខ្លួនទៀតទេ ហឹកហឹកៗ "លើកនេះនាងមិនត្រឹមតែលន់ជង្គង់សំពះសុំអង្វរធម្មតាទេ តែនាងបានអោនក្បាលដល់ដី ដើម្បីសុំជំនួយពីនាយ ប៉ុន្តែចាត់ទុកថាសំណាងទៅចុះនាយក៏មិនអាត្មានិយមដល់ថ្នាក់បំបែកអ្នកដទៃចេញពីគ្រួសាររបស់គេដែរ។

" យល់មុខរបស់ប្អូនរបស់នាង ខ្ញុំនឹងទុកជីវិតអោយនាង ប៉ុន្តែនាងត្រូវធ្វើតាមខ្ញុំ "
" ខ្ញុំនឹងធ្វើតាមលោកអង្គនាយកទាំងអស់អោយតែលោកអង្គនាយកទុកជីវិតអោយខ្ញុំ "
" ទៅលួចឯកសារពុករលួយរបស់លោកសុីមទាំងអស់មកអោយយើង ទុកពេលអោយ២អាទិត្យ "សុងហ៊ុនរៀបរាប់ប្រាប់នាងរួចក៏ដើរចេញទៅបាត់ ចំណែកនាងកាលដែលបាននាយលើកលែងអោយហើយនោះនាងក៏ប្រញាប់ងើបឈររួចក៏អោនក្បាលអរគុណទៅកាន់នាយ។

IM BACK SS2 | JAKEHOONWhere stories live. Discover now