EP3

188 28 0
                                    

" លោកជាអ្នកសម្លាប់បេនចាមីន ចឹងលោកក៏ត្រូវតែស្លាប់ទៅតាមគេដែរដើម្បីទៅតាមសុំទោសគេ "

ដោយឃើញបែបនេះលោកសុីមពិតជាភិតភ័យណាស់ដល់ថ្នាក់បែកញើសបុិនគ្រាប់ពោតឯណោះ ចំណែកមនុស្សម្នាក់នោះគ្រាន់តែបានឃើញបែបនេះក៏សើចចេញមកឡើងរលាក់តែម្ដង។

" ហើយខ្ញុំគ្រាន់តែនិយាយលេងសោះមើលទៅលោកដូជជាភ័យម្លេះ "និយាយរួចគេក៏ឡើងលើម៉ូតូជិះចេញទៅបាត់ ដោយមនុស្សម្នាក់អម្បាញ់មិញគឺជាយ៉ាងជុងវ៉ុនដែលជាកូនចៅរបស់ផាកសុងហ៊ុនដែលធ្លាប់ទៅដត់ឃ្លាំងរបស់ជេយ៉ុកនោះជាមួយនឹងគូដណ្ដឹងរបស់គេ។

ដោយឃើញថាជុងវ៉ុនបានបើកចេញទៅបាត់លោកសុីមក៏អោយតៃកុងឡានបើកទៅក្រុមហ៊ុនបន្តទាំងនៅភ័យនៅមិនទាន់បាត់នៅឡើយ។

-
" ទៅស៊ើបមើលថាក្មេងដែលមកកាក់ឡានយើងអម្បាញ់មិញគឺជានរណា "ដោយមិនអស់ចិត្តលោកសូូមក៏បញ្ជាអោយគឺទៅស៊ើបមើលអំពីប្រវត្តិរបស់ជុងវ៉ុន។

ក្រាក!

" ជំរាបសួរលោកពូសុីម តើពូហៅខ្ញុំមកមានការអ្វីមែនទេ? "កម្លោះសង្ហារាងខ្ពស់ស្រឡះមាឌធំបានដើរចូលមកក្នុងអូហ្វីសលោកសុីមរួចក៏ជំរាបសួររាក់ទាក់គាត់ទាំងស្នាមញញឹម។

" ពូអាចពឹងឯងរឿងមួយបានទេ? "ដោយឃើញថាក្មួយប្រុសរបស់ខ្លួនបានមកហើយគាត់ក៏ងើបឈរដើរទៅរកនាយ។

" បាទ? "

" គឺឯងអាចរៀបការជាមួយកូនយើងបានទេ? "លោកសុីមលើកសំណូមពររបស់ខ្លួនឡើងមក ចំណែកឮហើយក៏ចង់គាំងដែរ នេះជេយ៉ុនគេចាត់ទុកដូចប្អូនប្រុសបង្កើតប៉ុន្តែបែរជាអោយទៅរៀបការជាមួយគ្នាមិចនឹងបានទៅ?

" ចំពោះសំណូមពរមួយនេះខ្ញុំសុំបដិសេធហើយ ខ្ញុំមិនអាចរៀបការជាមួយជេយ៉ុនបានទេ ជេយ៉ុនស្រឡាញ់ទុកដូចប្អូនប្រុស "នាយបដិសេធភ្លាមៗនៅពេលគាត់និយាយចប់។

" ជួយពូម្ដងទៅពូមិនចង់អោយកូនពូធ្លាក់ទៅលើដៃអាម្សៀនោះទេ "

IM BACK SS2 | JAKEHOONWhere stories live. Discover now