EP4

180 26 2
                                    

សំឡេងទូរស័ព្ទរោទ៍របស់ជេយ៍បានបន្លឺឡើង ដោយសារលោកសុីមបានខលមក។

" អាឡូពូ "
" ឯងរកគេឃើញឬនៅ? "លោកសុីម
" គឺនៅទេគេពិតអាថ៌កំបាំងណាស់រកមិនឃើញសោះ "នាយនិយាយទាំងសំឡេងកំសត់ទាំងដែលការពិតមនុស្សដែលលោកសុីមអោយតាមរកនោះគឺនាយកំពុងតែដេកអោបឡើងជាប់ទៅវិញ។

-

" ជេយ៉ុន កូនទៅណានឹង? "អ្នកស្រីសុីម បានសួរទៅកាន់កូនប្រុសរបស់ខ្លួនព្រោះតែឃើញថាគេកំពុងតែដើរចេញពីផ្ទះដោយមានសៀវភៅមួយក្បាលទៅជាមួយដែរ។

" គឺកូនទៅអង្គុយអានសៀវភៅនៅសួនច្បារក្រោយផ្ទះនោះទេម៉ាក់ "និយាយទាំងញញឹមរួចក៏ដើរចេញទៅបាត់។

" សុងហ៊ុន "តាមពិតទៅគេមិនមែនទៅអានសៀវភៅអីនោះទេគ្រាន់តែយកលេសដើម្បីបានទៅជួបសុងហ៊ុននោះទេ ហើយនៅពេលបានឃើញសុងហ៊ុនភ្លាមគេក៏រត់ទៅអោបហាក់ដូចជាបែកគ្នា១០-២០ឆ្នាំទើបតែបានជួបឥឡូវចឹង។

" ពេលនេះគាត់ចង់អោយអូននៅតែក្នុងផ្ទះនោះទេ តើអ្នកណាអាចទៅទ្រាំនៅក្នុងផ្ទះដោយមិនចេញទៅណាបាននោះ? អប្សុកស្លាប់ហើយ "បន្ទាប់ពីអោបនាយអស់ចិត្តហើយគេក៏មករអ៊ូរឿងខ្លួនអោយនាយស្ដាប់វិញម្ដង គេនិយាយរៀបរាប់បែកអូហូស្ទឹង។

" ចឹងបងមានតែឧស្សាហ៍លួចចូលមកទីនេះរៀងញឹកញាប់តិចហើយ ព្រោះតែខ្លាចអូនអប្សុក "និយាយទាំងញញឹមស្រស់រួចក៏លើកអោបជេយ៉ុនក្រវីពេញសួនច្បារ។

" ហើយបងមិនធ្វើការទេឬ? "
" បងធ្វើតែបងនឹងឆ្លៀតមកលេងអូន "និយាយរួចក៏អោបទៅថើបថ្ងាសជេយ៉ុនមួយខ្សឺត។

" ជួយផង "ជេយ៉ុននិងសុងហ៊ុនរៀបនឹងថើបគ្នាទៅហើយក៏ស្រាប់តែឮសំលេងមួយបានស្រែក ប៉ុន្តែមិនសូវជាឮខ្លាំងនោះទេឮបានតែពួកគេទាំងពីរនោះ នាងព្យាយាមផ្លោះរបងចូលមកតាមសុងហ៊ុនដែរតែចូលមករបងខ្ពស់ពេកនាងហក់មិនដល់ ដែលម្នាក់នោះគឺជាគីម មីនជី នាងជាប្អូនជីដូនមួយរបស់សុងហ៊ុន ហើយនាងលែងហ៊ាននៅក្បែរជេយ៍ទៀតហើយព្រោះឮថាជុងវ៉ុនងរជេយ៍ជាមួយនាងតាំងពីជប៉ុនដល់កូរ៉េទើបបាត់ ទើបនាងសម្រេចចិត្តថាតាមសុងហ៊ុនវិញ ប៉ុន្តែមានដឹងឯណាថានាងមកនេះគឺមកកាត់ចង្វាក់គូស្នេហ៍គេ។

IM BACK SS2 | JAKEHOONWhere stories live. Discover now