ភាគ6:បារម្ភ

638 31 0
                                    

ការពិតដោយសារនៅសាលាជុងគុកប្រហែល1ខែទៀតមានប្រគួតការ៉ាតេដូទេីបបំណងមកចង់សុំថេយ៍ ព្រោះថា នៅផ្ទះគេមិនប្រាប់ម្ចាស់គេខ្លាចមិនសម លេីងមកដល់បន្ទប់ក៏ឃេីញថេយ៍ដេក លក់បាត់ទៅហេីយ តែដោយសារតែ ស្អែកពួកគេរវល់ គឺជួបគ្នាហេីយនិយាយឲ្យហេីយតែម្ដងទៅ ទេីបមកដាស់ឆ្កឹះទាញភួយថេយ៍ចេញ តែអ្វីដែលភ្ញាក់ គឺថា ថេយ៍មានរបួស នឹងស្នាមជាំពាសពេញខ្លួន

"នេះក្ដៅខ្លួនហេ??មិនបានស្លាប់មែនទេដឹង"ជុងគុកយកដៃទៅប៉ះស្ទាប ថេយ៍ទេីបដឹងថាថេយ៍គ្រុនក្ដៅ នេះមិនគិតរកពេទ្យរកថ្នាំអីលេបលាទេឬ របួសក៏ខ្លាំងជាំពេញសាច់ទៀតផង មកពីណា ធ្វើអីខានជួបមួយរយ:សោះ ហេតុអីក៏ដល់ថ្នាក់នឹង

"ហេីយ!មនុស្សចាស់នេះ"ជុងគុកដកដង្ហេីមធំ រួចក៏ដេីរទៅយកទឹកក្ដៅអ៊ុនៗមកចាំជូតខ្លួនឲ្យអ្នកជំងឺកំពុងក្ដៅខ្លួននោះ នេះមិនមែនក្ដៅធម្មតាទេ ដល់ថ្នាក់គេយកទឹកមកជូតខ្លួនហេីយមិនដឹងខ្លួនផង

"ធ្វើដូចជាក្មេងស្ទាវ បងធំបងតូចចឹង"ទោះដៃមមាញឹកជូតខ្លួនឲ្យអ្នកខ្លះ តែជុងគុកក៏នៅតែមិនភ្លេចរអ៊ូរដូចគ្នា ព្រោះថាខ្លួនជាំស្នាមអស់ មិនដឹងថាទៅត្រូវ ប៉ះនឹងអ្វីមកទេ ប្រហែលមិនរកអ្វីលៀបដូចគ្នាទេីបដល់ថ្នាក់ជាំលេីងក្រម៉ៅ ក្រោយ ជូតខ្លួនរួចជុងគុកក៏ទៅយកថ្នាំមកលាបឲ្យថេយ៍ថ្នមៗ

"*ក្រឺង*អាឡូ មានការអី"ជុងគុកលាបថ្នាំឲ្យថេយ៍សុខៗក៏មានទូរស័ព្ទមួយទេចូលមកទេីបគេលេីកទទួល

[ហែងនៅណា អត់មកសាលាទេហេ] សម្លេងតាមខ្សែររយៈទូរស័ព្ទបានសន្ទនា មកវិញទាំងចង់ដឹងពីអ្នកម្ខាងទៀត ព្រោះថានេះនៅមិនទាន់អស់ម៉ោងរៀនដូចគ្នា

"ច្បាប់ឲ្យមួយល្ងាចផង រវល់"ថារួចជុងគុកក៏បិតទូរស័ព្ទបាត់ មុននឹងលាបថ្នាំឲ្យថេយ៍បន្ដរ

"ខ្ញុំមិនមែនបារម្ភពី លោកទេ តែខ្ញុំសង "មែនហេីយទោះពេលនោះគេស្រវឹង ខ្លាំងយ៉ាងណា តែគេក៏អាចដឹងខ្លះដែរថាថេយ៍មេីលថែរគេ តាំទម្រាំតែនឹកឃេីញបានប៉ុនឹង គេអង្គុយនឹកមានរឿងស្អីកេីតលេីងពេលនោះលេីងឈឺក្បាលវិញឯណោះ

កម្មសិទ្ធិ Kim Teahyung (Slow Up)Where stories live. Discover now