នៅផ្ទះជាយក្រុងមួយ ក្នុងបន្ទប់ងងឹតមានតែពន្លឺព្រះច័ន្ទចាំងមកបន្ដិចគ្រាន់ត្រឹមឃេីញស្រមោលប្លុងៗប៉ុណ្ណោះ
"អឹម..."ថេយ៉ុងបេីកភ្នែកសម្លឹងមេីលជុំវិញខ្លួនបន្ទាប់ពីសន្លប់អស់រយ:ពេលជាងមួយថ្ងៃមក
"អូនមានអ្វីសារភាពទេ??"ជុងគុកដេីរចូលមកក្នុងបន្ទប់ទាំងចុចបេីកភ្លេីង ហាក់ដូចជាអ្វីគ្រប់យ៉ាងជាការត្រៀមទុករបស់គេរងចាំថេយ៉ុងភ្ញាក់មកចឹង
"ស្អី?"ថេយ៍ហាក់មិនយល់មិងមាំង ព្រោះមនុស្សទេីបងេីបពីដេក បកស្រាយអី??
"អូនគិតថាអូនមានមិនទាន់ប្រាប់អ្វីដល់បងទេ?"ជុងគុកដេីរចូលមកជិតថេយ៍ទាំងមុខស្មេីរ លេីងថេយ៍ឃេីញហេីយចង់ភ័យ ព្រោះដូចដឹងជុងគុកជាក្មេងម្នាក់ដែលចូលចិត្តលេងឌឺក្បាលរឹង តែមិនងាយនឹងដឹងក្ដីបែបនឹងទេ ហាក់ដូចជាគេបានដឹងអ្វីមកដែលគេទទួលយកមិនបាន
"ប្រាប់ស្អី?"ថេយ៍អស់ពីភ័យមកដូចជាចង់ហួសចិត្តហេីយ មកប្លែកៗភ្លាវៗចឹង ទៅដឹងស្អីមកចង់ដឹងអីមិនសួរមក បេីមួយថ្ងៃៗរឿងកេីតមិនចេះតិច ហេីយគេឯណាទៅអង្គុយប្រាប់ជុងគុកបានគ្រប់នោះ
"ប៉ារបស់ថេយ៍វីហេីយក៏...អូមេហ្គា"ថេយ៍ដំបូងក៏មិនអីតែពេលលឺពាក្យថាអូមេហ្គាមុខគេក៏មានអារម្មណ៍ថាចាប់ផ្ដេីមស្លែកតែម្ដង
"បង..បងដឹងមែនទេ?"មែនហេីយជុងគុកទៅដឹងអ្វីមកមែនទេ ដឹងថាគេជាអូមេហ្គាមែនទេ ទៅដឹងមកពីណា
"កុំខ្វក់ថាបងដឹងមកពីណា គិតតែអូនហេតុអីមិនប្រាប់បងបេីបងមិនដឹងប្រុងលាក់ដល់ពេលណា មិចមិនចង់មានកូនឲ្យបងមែនទេ?"ជុងគុកសម្លឹងថេយ៍ហេីយស្រែកយកតែម្ដង មិចក៏មកលាក់គេ តែមនុស្សមានហេតុផលប៉ុន្មានដែលលាក់រឿងមិនឲ្យនរណាម្នាក់ដឹង ដែលជាពិសេសទាំងដែលគេជាប្ដីបែបនឹងនោះ
"ឆ្គួត!មិនចង់មានស្អីទៅ មកពីបងនឹងអន់ខ្លួនឯងបានគ្នា ខ្ញុំមិនដែលលេបថ្នាំការពារម្ដងណាផង"និយាយដល់រឿងនឹងគេក៏ចង់ដឹងដែរ គេមិនដែលលេបថ្នាំផង មិចបានគ្មានកូន?តែក៏ប្រហែលមកពីគេអាយុ30ជាងហេីយទេីបនឹងបានស្គាល់ជាតិប្ដីទេដឹង តែគេមិនខ្វល់ទេសំខាន់គេចោទជុងគុកឲ្យបានមុនសិន
![](https://img.wattpad.com/cover/346580378-288-k570267.jpg)
YOU ARE READING
កម្មសិទ្ធិ Kim Teahyung (ចប់💞)
Randomរវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook Tae Btt 30ឆ្នាំ អ្នកនិពន្ធ:សូមទោសរាល់កំហុសជាពិសេសអក្ខរាវិរុទ្ធ ព្រោះសរសេរឲ្យឆាប់ចប់ព្រោះទី12ត្រូវប្រឡ...