ភាកទី30:គម្រោងការចាប់ផ្ដេីម

168 11 0
                                    

ថ្ងៃថ្មីបានចូលមកដល់ ជីមីនក៏បានធូរស្រាលរួចពេទ្យក៏បានឲ្យត្រឡប់មកផ្ទះដូចគ្នា ហេីយរឹតតែចៃដន្យម៉ាក់របស់ថេយ៍វីក៏បានមកដូចគ្នា។

"ម៉ាក់ៗ"ថេយ៍វីមកពីរៀនឃេីញម្ដាយត្រឡប់មកពីបាំរាំងវិញក៏សប្បាយចិត្តរត់មកអោបទាំងទឹកភ្នែក

"កូនកំហូច មានធ្វើបាបប៉ាៗទេនឹង"ឆេរីមនិយាយទាំងលេីកកូនមកថេីប ព្រោះថាខ្លួនក៏នឹកកូនដូចគ្នា

"អត់ទេបាទ!មែនទេៗប៉ាៗ"ថេយ៍វីងាកមករកប៉ាៗខ្លួនទាំងពីដែលនិយាយជាមួយម្ដាយខ្លួនមុននេះ មិនខ្វល់ពីគេផង

"បាទ!ច្បាស់ហេីយថាគ្មានអ្នកណាខូចដល់"ជុងគុកនិយាយញ៉ោះទៅកូន ទាំងញញឹម ព្រោះថាបានម៉ាក់គេមកវិញគេរត់រកម៉ាក់វិញមិនគិតពីប៉ាៗនឹងពូៗគេសោះ

"ប៉ា!"ថេយ៍វីពេបមាត់តិចៗតាមទម្លាប់ ជាពិសេសបានម៉ាក់គេនៅជិតទៀតរឹតតែរំអួយហេីយ

"យ៉ាងមិច"ជុងគុកឃេីញកូនមកជាងិកងក់ក៏រឹតតែបានដៃញ៉ោះថែម

"បានហេីយៗ និយាយចឹង ឆេរីមមកហេីយបងក៏ទៅស្នាក់នៅផ្ទះក្រោយវិញបានដែរហេីយ"មែនហេីយផ្ទះនៅសួរកុលាបនោះអី ដែលគេមកនៅផ្ទះធំព្រោះថាទីនេះគ្មានអ្នកណានៅ ណាមួយក្មេងនៅតែឯងគេទុកចោលមិនរួច បេីឆេរីមមកគេក៏ឲ្យឆេរីមជាអ្នកមេីលថែរគេដកខ្លួទៅតំបន់ផ្ទាល់ខ្លួនរបស់គេវិញល្អជាង

"ផ្ទះក្រោយ?"ជីមីនហាក់មិនយល់ព្រោះថាគេមិនបានដឹងថាទីនេះមានអ្វីខ្លះមកទេ ណាមួយគេមិនសូវបានទៅក្រោយភូមិគ្រឹះផងទេីបមិនដឹង

*គ្រឺង*

ភ្លាមៗក៏មានសម្លេងទូរស័ព្ទរោទ៍ ទេីបធ្វេីឲ្យគ្រប់គ្នាងាកមករកសម្លេងនោះ ជុងគុកដែលជាម្ចាស់ទូរស័ព្ទក៏បាន សម្លឹងគ្រប់គ្នាបន្ដិចមុននឹងដេីរចេញមកខាងក្រៅលេីកទូរស័ព្ទ

"អាឡូ!ថ្ងៃនេះត្រៀមឲ្យហេីយទៅ យេីងនឹងហៅពួកគេចេញក្រៅ តែឯងត្រូវចាំណាហាមឲ្យភ្លាត់ឲ្យសោះមិនចឹងប្រពន្ធយេីងកាត់ក យេីងមិនខាន ហេីយហាមៗឲ្យជីមីនមានបញ្ហាអ្វីឲ្យសោះ"អ្នកម្ខាងទៀតមិនទាន់និយាយអីផងជុងគុករ៉េបយកតែម្ដង។

កម្មសិទ្ធិ Kim Teahyung (ចប់💞)Where stories live. Discover now