ភាគទី32:ចំណែក(ភាគបញ្ចប់)

556 27 1
                                    

លេងៗថេយ៍ក៏បានមកភូមិគ្រឹះវិញតែក៏ជាង2ខែហេីយដូចគ្នា ដឹងទេគេភ័យរឿងការងារខ្លាចតែគ្មានអ្នកមកកាត់ការជំនួស ទាំងដែលជុងគុកក៏បានឲ្យវីលៀមជួយជំនួសរួចទៅហេីយ តែមិនខ្ចីប្រាប់។ជាពិសេសដែលថេយ៍អាចមកបាននោះក៏ព្រោះថាជីមីនបានសម្រាលកូននោះអី

"អុីយ៉ា ក្មួយពូគួរឲ្យស្អប់ដល់ហេីយឈ្នះអ្វីនឹង?"ជុងគុកចូលមកទាំងញញឹមសម្លឹងទៅក្មេងតូចគេងលេីអង្រឹង តែកុំមេីលថេយ៉ុងគឺថាកំពុងសម្លក់យ៉ុងហ្គីនឹងឯង លេីងយ៉ុងហ្គីលេបទឹកមាត់មិនឈប់ទេព្រោះថាឥលូវខ្លាៗកាចដល់ហេីយ វៃគ្នាមិនខ្លាចទេឥលូវមកខ្លាចតែពួកមេខ្លាឆ្នាស់ៗនេះឯង

"អឺ...បងថេយ៍ ពួកយេីងសម្រួលគ្នារួចហេីយ"ជីមីនឃេីញដូចមិនស្រួលក៏និយាយកាត់ព្រោះថាខ្លាចមានសង្គ្រាមរវាងប្ដីនឹងបងធម៍នោះអី

"ឆឹស!ក៏បានបងមិនខ្វល់ទេកុំឲ្យតែឈ្លេីយធ្វេីបាបប្អូនបងបានហេីយ និយាយចឹងអូនយ៉ាងមិចហេីយ"ថេយ៉ុងឈប់ខ្វល់ពីយ៉ុងហ្គីក៏ងាកមករកជីមីនវិញទាំងញញឹម អុីយ៉ាដូរទឹកមុខលឿនដល់ហេីយ

"មិនអីទេបង"ជីមីនញញឹមដាក់ថេយ៉ុង ថេយ៉ុងក៏ចូលមកអង្អែលក្បាលប្អូនតិចៗ ធ្វេីឲ្យកំលោះអាល់ហ្វាទាំងពីរមុខមិនស្រស់តែម្ដង ទោះដឹងថាពួកគេធាអូមេហ្គាដូចគ្នាក៏ដោយ ព្រោះថាថេយ៉ុងសង្ហារជីមីនក៏គួរឲ្យស្រលាញ់មេីលយូរដូចជាសមគ្នាដល់ហេីយ

"កុំរវល់តែនិយាយគ្នា ក្រែងអូនថាមកពេទ្យពិន្យហី?"ជុងគុកឃេីញមិនស្រួលក៏និយាយកាត់

"អៅ!បងថេយ៍ឈឺអីឬ?"មិនមែនមកមេីលគេឈឺខ្លួនឯងណាហី

"គឺ..."

"គេមកពិនិត្យ មេីលថាមានកូនឬអត់ ព្រោះយេីងមិនចង់ចាញ់ពួកឯងទេ"ជុងគុកប្រញ៉ាប់តែនិយាយកាត់រកតែថេយ៍និយាយអ្វីមិនទាន់សោះ លឿននោះ

"ហា??"

"មែនហេីយគឺថា...បងមួយរយៈនេះចេះតែមិនស្រួលទេីបចង់មកពីនិត្យឲ្យច្បាស់នឹងណា"ថេយ៉ុងនិយាយទៅជីមីនទាំងអៀខ្លួន ព្រោះថាគេមិនធ្លាប់ទេ ធ្លាប់តែជាម៉ាហ្វៀមុខងាប់សម្លាប់មនុស្សកាច មកជាមានផ្ទៃពោះគេខ្លាចតែគេទទួលយកមិនបាន

កម្មសិទ្ធិ Kim Teahyung (ចប់💞)Where stories live. Discover now