គ្រាន់តែមកដល់ផ្ទះភ្លាមទាំងប៉ាធំទាំងកូន មិនបានគិតទៅរកបាយទឹក អ្វីទេបែរជាក្រវ័តកាតាបចោលព្រុះៗ រត់មករកទូរទស្សន៍ លេងហ្គគេទៅវិញ សម្លេងយូរសេីចលាន់កងរំពងពេញផ្ទះ ធ្វើឲ្យអ្នកដេីរមករាតក្រោយនេះអត់ហួសចិត្តមិនបាន
"ហេីយយ!!លេងមានច្បាប់ទម្លាប់អស់ហេីយមែនទេ"អ្នកណាមិនដឹងថាថេយ៍ មិនចូលចិត្តភាពរញ៉េរញ៉ៃនោះ តែមេីលប៉ាកូនគេពីនាក់នេះហត់និយាយ សម្បេីមណាស់ មិនដឹងជាកាត់ទៅណាខ្លះទេនិយាយមិនស្ដាប់គ្នាសោះ
"វៃទៅៗ មិនអាចចាញ់ប៉ាធំបានទេ"ថេយ៍ងាកទៅឃេីញ កូនកំពុងតែញ៉ាប់ដៃជាមួយគូដណ្ដឹង យ៉ាងសកម្ម ម្នាក់ៗលេងមិនអង្គុយធម្មតាទេ នៅងាកចុះលេីងៗហក់លោតពេញសាឡុង ធ្វើដូចនៅក្នុងហេតុការមែនចឹង
"លេងរួចឆាប់នាំកូនញុាំបាយងូតទឹកគេងផង"ពាក្យសម្ដីទាំងនេះមិនប្រាប់ក៏ដឹងថានិយាយទៅកាន់អ្នកណា តែអ្នកដែលត្រូវបានគេប្រាប់ហាក់មិនខ្វល់មិនយល់មិនលឺអ្វីសោះ នេះដល់វគ្គដុតកំហឹងគេទៀតហេីយមែនទេ
"តែមកពីបន្ទប់ធ្វើការវិញ មិនទាន់ឃេីញនាំគ្នាឈប់លេង ត្រៀមខ្លួនទៅ"ជុងគុកគ្រាន់តែស្ដាប់សម្ដី ថេយ៍និយាយចប់ក៏ពេបមាត់ពេបធ្វេីនិយាយតាមតិចៗ ហាក់ដូចជាចង់ឌឺចឹង
"ប៉ាធំ យេីងឈប់លេងទេ"ជុងគុកងាកមកមេីលមុខកូនប្រុសដែលអង្គុយធ្វេីមុខជូរហាក់មិនដាច់ចិត្តនឹងរបស់លេងដែលទេីបនឹងបាននេះសោះ
"មិនអីទេ លេងទៅកុំខ្វល់ ឃ្លានទេប៉ាយកនំឲ្យ"ថេយ៍វីញញឹមងងួកក្បាល គេហាក់សប្បាយចិត្តប្លែកព្រោះថា ពេលនេះមានអ្នកខ្វល់អ្នកគិតពីគេយកចិត្តទុកដាក់នឹងគេហេីយ វាជាការចង់បានមួយពីគ្រួសារសម្រាប់ក្មេងដែលខ្វះភាពកក់ក្ដៅដូចជាគេចឹង ម៉ាក់រវល់ ប៉ាក៏មិនដឹងនៅទីណា មានថេយ៍មួយធ្វេីជាប៉ាឲ្យហៅ តែក៏គ្មានពេលទំនេរដូចជាម៉ាក់គេចឹង
ជុងគុកវិញបន្ទាប់ពីទទួលបានចម្លេីយរួចគេក៏ដេីរទៅយកនំ នឹងទឹកដោះគោមកឲ្យថេយ៍វី គេជាមនុស្សម្នាក់ធ្លាប់តែត្រូវបានគេគិតគេខ្វល់ទទួលបានតែរឿងល្អៗ របស់ចង់បាន នឹងភាពយកចិត្តទុកដាក់ គេមិនដែលបានផ្ដល់ទៅឲ្យអ្នកណាទេ ពេលនេះបានមានក្មេងមួយជាប់ដៃជាប់ជេីងទេីបនឹងថារឿងខ្លះវាសប្បាយនឹងពិបាកប៉ុន្នា តែនិយាយទៅគេនឹងថេយ៍វីហាក់មាននិស្ស័យនឹងគ្នាជាងគូដណ្ដឹងចំណាស់ខ្លួនទៅទៀត
YOU ARE READING
កម្មសិទ្ធិ Kim Teahyung (ចប់💞)
Randomរវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook Tae Btt 30ឆ្នាំ អ្នកនិពន្ធ:សូមទោសរាល់កំហុសជាពិសេសអក្ខរាវិរុទ្ធ ព្រោះសរសេរឲ្យឆាប់ចប់ព្រោះទី12ត្រូវប្រឡ...