ភាគទី27:និស្ស័យ

247 21 0
                                    

នៅក្នុងផ្ទះដ៏ធំមួយក្រោមផ្ទៃមេឃដ៏សែនភ្លឺថ្លាណាស់តែមនុស្សប៉ុណ្ណោះដែលកំពុងតែអួរអាប់ណែនពេញទ្រូង...

"បងថា ជីមីននៅសម្រាកផ្ទះបងសិនក៏បានព្រោះលោកមីនប្រហែលមិនងាយរកដល់ទីនេះនោះទេ"មែនហេីយនេះជាភូមិគ្រឹះ គីម ជាផ្ទះរបស់ថេយ៉ុង។កាល់ពីល្ងាចជីមីនមិនដឹងថាទៅណាក៏ តេទៅរកកំពូលលោកមិត្ត មិត្តក៏បានដូចចិត្តទៀតជូនទៅណាមិនជូនជូនមកផ្ទះម៉ាហ្វៀ ចុះបេីយ៉ុងហ្គីមករកដល់ទីនេះគិតយ៉ាងមិច?តែក៏សំណាងដែលនិយាយទៅថេយ៍យល់ពីគេ អ្វីៗក៏ប្រែជាល្អវិញទៅ

"អរគុណបងណាស់ បងថេយ៍"ថារួចជីមីនក៏ចូលមកអោបថេយ៉ុងទាំងញញឹម ធ្វេីឲ្យអ្នកដែលឈរនៅម្ខាងសម្លក់តែម្ដង

"ដឹងចឹងមិននាំមកទេ"ជុងគុករអ៊ូតិចៗទាំងខ្នាញ់នឹងមិត្ត ចេះមកអោបប្រពន្ធគេទៅរួចមានមេីលឃេីញក្បាលគេទេ

"ប៉ាថេយ៍ ពូៗមកនៅទីនេះហ៎"ថេយវីដែលថាចុះមករកទឹកដោះគោក៏បានដឹងលឺរឿងនេះទេីបសួរទៅប៉ាខ្លួន

"មែនហេីយ នេះគឺពូជីមីនមិត្តរបស់ប៉ាធំកូន គាត់មកនៅទីនេះកូនហាមរញ៉េរញ៉ៃគាត់លឺទេ មិនចឹងប៉ានឹងវៃប៉ាធំកូនមិនខាន"ជុងគុកគ្រាន់តែលឺថេយ៍និយាយបែបនេះភ្លាមក៏ស្រែកតែម្ដង

"ហេ៎!មិចបានជាមកវៃបងទៅវិញ??"មែនហេីយមិចបានមកវិញគេទាំងដែលគេមិនបានខុសអ្វីបន្ដិចនោះ ប្រាប់តែកូនបានហេីយ

"ក៏មកពីបងជាអ្នកបង្រៀនកូន ចឹងកូនខូចអូនវៃបងហេីយព្រោះគេថាចង់ប្រដៅកូនគួរប្រដៅម៉ែឪវាសិន"ថេយ៍និយាយទាំងញញឹមមករកជុងគុក ពេលខ្លះគេក៏មិនដឹងដែរហេតុអីគេចូលចិត្តញ៉ោះក្មេងដែលមានឈ្មោះថាជាប្ដីគេម្នាក់នេះ

"ចឹងបងវៃអូនដែរ ព្រោះប្រដៅតែឪមិនបានទេ"ជុងគុកគ៏ដូចចិត្តសកមកវិញមិនឲ្យចាំយូរទេ ថែមទាំងដេីរចូលមកជិតថេយ៍ទៀតផង

"អឺ.ខ្ញុំថាខ្ញុំគួរតែចេញសិនទេ??"ជីមីនដូចជាមិនស្រួលក៏និយាយលេីងទាំងចង់អៀនព្រោះថា ពីរនាក់នេះដូចជាញ៉ែរគ្នាយ៉ាងណាមិនដឹងទេ

"អានេះ ហែងគិតថាអញចង់ធ្វេីមែនទេ?"ជុងគុកចូលមកវៃជីមីនមួយដៃរបៀបមិត្តភក្តិ ទាំងហួសចិត្តទៀតផង សុទ្ធតែចង់ចេញគិតថាគេធ្វេីអី

កម្មសិទ្ធិ Kim Teahyung (ចប់💞)Where stories live. Discover now