ep:4

160 16 7
                                    

** ក្រុមហ៊ុន VPN Group**

< អរគុណ សួរស្តីលោកប្រធាន > បុគ្គលិក

< ហឹម > Vegas

< នេះជាឯកសារដែលត្រូវសញ្ញា សុំអញ្ជើញពិនិត្យមើលលោកប្រធាន > បុគ្គលិក

< Ok អស់ការអីហើយ ទៅវិញចុះ > បុគ្គលិក

< ចា៎ស លោកប្រធាន > បុគ្គលិក

** តុកៗ តុក 💥💥

< ចូលមក > Vegas

< អៅ lita ទេហ៎នេះអូនមានការអីហ៎ បានជាមកទាំងព្រឹកបែបនេះ > Vegas

< នេះអូនមករកបងលែងបានហើយហ៎ 🥺 បានជាសួរបែបនេះ គឺអូនគ្រាន់តែនឹកបងទើបចង់មករក ឬមួយក៏អូនមកមិនបាន > lita

< មិនមែនបែបហ្នឹងទេ បងសួរគ្រាន់តែចង់ដឹងតែប៉ុណ្ណោះ > Vegas

< ចឹងតើល្ងាចនេះបងទំនេរទេ គឺអូនចង់បបួលបងទៅ shopping ញាំអី និងមើលកុនជាមួយគ្នា ណាបង Vegas ណា ....> lita

< Okay អញ្ចឹងក៏បាន តែត្រូវចាំទាល់តែបងរួចការងារសិន > Vegas ដោយសារតែការទទូចសុំរបស់ lita ច្រើនពេកទើបធ្វើអោយនាយពិបាកបដិសេធសេធ ទើបនាយក៏យល់ព្រម ដោយនាយក៏ភ្លេចទៅថានាយបានសន្យាថានឹងទៅញ៉ាំបាយនៅផ្ទះជាមួយក្មេងម្នាក់

< Okay ជុប....💋 ស្រឡាញ់បងជាងគេ > lita និយាយហើយក៏ថើប Vegas មួយខ្សឺតទុកជាការអរគុណ ហើយនាងក៏ចេញទៅខាងក្រៅ ដើម្បីរងចាំ Vegas

* ពេលវេលាចេះតែរំកិលទៅមុខជារឿយៗ ពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោង បើក្រឡេកមកមើលអ្នកនៅផ្ទះឯណេះវិញ គឺបានរៀបចំម្ហូបអាហារជាច្រើនដែលសិទ្ធិសឹងតែជាម្ហូបដែលអ្នកជាប្តីចូលចិត្ត ដោយរំពឹងថានឹងបានញុំជាមួយគ្នា ព្រោះខ្លួនខិតខំធ្វើអស់ពីកម្លាំងកាយចិត្ត ដែលដាក់ទាំងក្តីស្រឡាញ់ និងភាពរីករាយចូលទៅជាមួយដែរ ប្រៀបបានទៅហ្នឹងគ្រឿងដ៏វិសេសដែលមិនអាចកាត់ថ្លៃបាន ។ ប៉ុន្តែការទន្ទឹងរង់ចាំក៏ចេះតែយូរទៅៗ ពីមួយម៉ោងទៅមួយម៉ោង រហូតដល់ធ្វើអោយក្មេងខ្លះចាប់ផ្ដើមអន់ចិត្តជាខ្លាំង >

< ហិក....ហិក... 😥 ក្រែងសន្យាហើយថាហ្នឹងមកញ៉ាំបានជាមួយគ្នាហ៎ ហេតុក៏យូរមកម្លេះ ។ ភ្លេចឬមួយក៏មិនចង់មក ហិក ..ហិក...> Pete បានត្រឹមអង្គុយយំ មើលទៅម្ហូបដែលខ្លួនបានរៀបចំនៅលើតុ

រឿង នាមត្រឹមភរិយា 💍🥀Where stories live. Discover now