ep : 8

70 13 0
                                    

រយៈពេលបានកន្លងផុតទៅជាច្រើនម៉ោង បើគិតរាប់ចាប់តាំងពីពេលដែល Pete បាត់ខ្លួនទៅ។ ពេលនេះផងដែរដំណឹងក៏បានលេចឮដល់ឪពុកម្តាយក្មេកទាំងសងខាងដោយសារតែ Vegas ជាអ្នកប្រាប់ ។ គ្រាន់តែបានឮដំណឹងភ្លាម ម៉ាក់របស់ Pete មានការរំជួលចិត្តជាខ្លាំង ហើយក៏នាំគ្នាមករក Vegas

< In room>

" Vegas យ៉ាងម៉េចហើយ មានបានដំណឹងអីខ្លះពី Pete ទេកូន " គ្រាន់តែមកដល់ភ្លាមប៉ា Vegas ក៏សួរនាំកូន

" នៅមិនទាន់បានដំណឹងទេប៉ា " Vegas

" ហិក... Vegas ម៉ាក់បារម្ភពី Pete ណាស់ ណាមួយកំពុងតែមានកូនទៀត " ម៉ាក់ Pete និយាយទាំងទឹកភ្នែក

" មកពីខ្ញុំមិនល្អ ទើបបណ្តោយឲ្យគេចាប់យក Pete ទៅបែបនេះ " Vegas នៅតែបន្ទោសខ្លួនឯង បើមិនដោយសារតែខ្លួនទុក Pete ចោលរឿងវាក៏មិនបែបនេះ

" កុំបន្ទោសខ្លួនឯងអីកូន គ្មាននរណាចង់ឲ្យរឿងបែបនេះកើតឡើងទេ " Pa Vegas ទះស្មារបស់កូនប្រុស

" មិនអីទេ ប៉ាបានចាត់កម្លាំងអោយដើររកបន្ថែមហើយកុំបារម្ភអី " pa Vegas

" មែនហើយ អូនក៏ដូចគ្នា ត្រូវតែរឹងមាំ បើកូនមកវិញឃើញអូនបែបនេះគេនិងមិនសប្បាយចិត្តទេ " pa Pete ព្យាយាមនិយាយលួងលោមប្រពន្ធ

" ខ្ញុំនិងចាប់អាអ្នកដែលចាប់ Pete ទៅអោយបាន ហើយហ្នឹងផ្តល់មេរៀនអោយសាកសមជាមួយហ្នឹងអ្វីដែលវាហ៊ានធ្វើចំពោះប្រពន្ធនិងកូនរបស់ខ្ញុំ " កែវភ្នែក Vegas ពេលនេះគឺពោរពេញទៅដោយកំហឹងច្រាលស្ទើរតែផ្ទុះចេញទៅហើយ

" ទឺត..ទឺត ... អាឡូរ Dan យ៉ាងមិចទៅហើយ មានបានដំណឹងអីខ្លះទេ ? " Vegas

" ខាងគ្នាយើងបានទៅស៊ើបមើលកន្លែងមន្ទីរពេទ្យដែលចៅហ្វាយទៅនោះហើយ អ្នកនៅម្តុំនោះបាននិយាយថាមានមនុស្សស្រីម្នាក់ដែលជាគ្រូពេទ្យបានអូសរទេះរុញអ្នកប្រុស Pete ចូលឡានហើយក៏បើកចេញទៅបាត់ " Dan

" ល្អ ចុះមានស្គាល់អត្តសញ្ញាណឡានទេ " Vegas

" ខាងយើងបានឆែកមើលហើយចៅហ្វាយ ឡានចតនៅខាងមុខអាគារចាស់បោះបង់ចោលមួយកន្លែង នៅឯជាយក្រុង " Dan

" ល្អ រៀបចំគ្នាទៅ " Vegas

" បាទ " Dan

ក្រឡេកមកមើលរាងតូច Pete ឯណេះវិញ ត្រូវបានគេចាប់ចងហ្នឹងតុ ហើយយកក្រណាត់ខ្មៅមកគ្របក្បាលមើលអ្វីលែងឃើញ ពេលនេះផងដែរគេក៏បានដឹងខ្លួនឡើងវិញ

រឿង នាមត្រឹមភរិយា 💍🥀Where stories live. Discover now