ep:12

95 13 2
                                    

សូរិយាចាប់អស្តង្គត នាព្រលប់ក៏ឈាបចូលមកដល់។ សព្វសត្វនៅលើផែនដីក៏ចាប់ផ្តើមវិលរកទ្រនំ ជួបជុំគ្រួសារ  ដែលមិនខុសអ្វីពីមនុស្សដែលត្រូវការនូវការសម្រាកជួបជុំគ្រូសាររបស់ខ្លួន បន្ទាប់ពីខិតខំស្វះស្វែងបំពេញកិច្ចការរបស់ខ្លួនរួច ។ ក៏ដូចសព្វមួយដង បើក្រឡេកមកមើលគ្រូសារតូចមួយនេះវិញ ឃើញថាជាគ្រួសារតូចតែមានសុភមង្គល 

ក្រឡេកមកមើលក្នុងបន្ទប់ឯណេះវិញ ឃើញថានៅលើគ្រែ king size ដ៏ធំមួយមានមនុស្សបីនាក់កំពុងគេងប្រឡែងគ្នា សើចសប្បាយក្អាកក្អាយលាន់ឮរំពងពេញផ្ទៃបន្ទប់ ហើយគេនោះក៏គ្មាននរណាក្រៅពី Vegas Pete និងកូនរបស់ពួកគេដែរ។។

< អូនរ៉ូស សាកហៅឈ្មោះម៉ាម៉ា ភីត មើរកូន > វេហ្គាសបង្កាប់កូនអោយហៅឈ្មោះភីត

< p....pa...pa > ផ្ទុយពីការរំពឹងទុក កូនបែរជាហៅប៉ាគេជំនួសវិញដែលធ្វើឲ្យភីតមានការអន់ចិត្តជាខ្លាំង

< មើលចុះ ម៉ាម៉ាកូនអន់ចិត្តហើយ haa...haa.... > កូនមិនព្រមហៅម៉ាម៉ាហើយ ឪហ្នឹងក៏ឆ្លៀតសើចចំអកឲ្យទៀត អត់មិនបានទាំងឪទាំងកូនឥឡូវហើយ

< ខំពពោះឡើង 9 ខែ 10 ថ្ងៃ បែរជាកូនតាមតែឪវា >  ពិតជាគួរអោយខឹងមែន ចរិកកាត់ទៅរកគ្នាគ្មានខុស

< ធ្វើម៉េចទេ បើបងសង្ហារក៏សង្ហារ ល្អក៏ល្អ គ្មានអ្វីដែលកូនមិនកាត់មករកទេ>  ជ្រុលជាអញ្ចឹងហើយ ឆ្លៀតអួតខ្លួនឯងថែមតិចចុះ

< អ៊ែក ចង់ក្អួត សរសើរខ្លួនឯងជ្រុលពេកទេដឹងហុី > បានចិត្តណាស់ អាងតែគេមិនមាត់ៗ

< បើវាជារឿងពិត បងប្រកែកមិចបាន > ថាចប់ ឆ្លៀតញាក់ចិញ្ចើមឌឺមួយទៀត

< ចិញ្ចើមនិងយ័ត្តបែក កុំពូកែអាខាងញាក់ពេក> បើនៅទៀត ច្បាស់ជាបានបែកមិនខាន

< អូហ៍ ម៉ែប្រពន្ធ ប្តីធ្វើលេងទេ > ទាល់តែចឹងបានខ្លាច

< មើល៍ កុំមកប៉ះខ្ញុំ > ភីតនិយាយទាំងបែរខ្លួនទៅម្ខាង

< ឪណ៎ា ប្តីធ្វើលេងទេ នេះបងអោយ   អូនទុកទៅ shopping 🛍️ ជាមួយកូនទៅ > មិននិយាយច្រើនក៏ដក កាត់ខ្មៅមួយសន្លឹកដែលមានចំនួនទឹកលុយមិនកំណត់អោយទៅប្រពន្ធ

You've reached the end of published parts.

⏰ Last updated: Jun 04 ⏰

Add this story to your Library to get notified about new parts!

រឿង នាមត្រឹមភរិយា 💍🥀Where stories live. Discover now