ep : 5 🔞

149 15 6
                                    

@ ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់

អ្វីៗតែងតែដំណើរការទៅមុខឥតឈប់ ជាពិសេសនោះគឺពេលវេលា ។ ពេលវេលានេះហើយជាអ្វីដែលមិនអាចហៅប្រឡប់អោយថយក្រោយបាន ខុសពីមនុស្សរបស់យើងដែលអាចកែប្រែស្ទើរតែគ្រប់វិនាទី

< ហ៊ឹម........... នេះគេទៅណាហើយអញ្ចេស ? > ភីត ក្រោកមកមិនឃើញ វេហ្គាស ក៏ធ្វើឬកឡេមឡឺម មិនដឹងអី

< អ៊ួយ....... យ៊ួយ !! ឈឺចង្កេះណាស់ ហិក...ហិក... !! មនុស្សអត់ចិត្ត មនុស្សចង្រៃ បានខ្លួនគេហើយក៏ទៅបាត់ អាភីតអើយ មិនគួរណាល្ងង់បង់ខ្លួនអោយគេទទេៗសោះ > ភីតអង្គុយរអ៊ួរតែម្នាក់ឯង

@ ក្រាក < សំឡេងទ្វារបន្ទប់ទឹកក៏បើកឡើង បង្ហាញអោយឃើញបុរសសង្ហារ សាច់ដុំកង់ៗ ដែលមានត្រឹមតែកន្សែងបិទបាំងត្រឹមចង្កេះ>

< វាថី !! ក្រោកឡើងភ្លាមក៏បើកមាត់ទាំងព្រលឹមហ្មង > វេហ្គាស

< អ៊ៅ... ស្មានតែរត់ចោលខ្ញុំបាត់ហើយ > ភីត

< ហឺយ... ហើយចង់អោយយើងរត់ទៅណា បើទីនេះជាផ្ទះរបស់យើងហ្នឹង > វេហ្គាស និយាយទាំងហួសចិត្ត

< អ្នកណាទៅដឹង ខ្ញុំចេះតែថាទៅ បើក្រោកមកមិនឃើញលោកផង> ភីត និយាយមាត់ជីបអូចៗ

< បានឃើញ ឆាប់ទៅងូតទឹកទៅ ហ្នឹងអាលបានទៅញុំាបាយ > វេហ្គាស

< បាទ អួ...អួយ...> និយាយមិនទាន់ផុតពីមាត់ គ្រាន់តែចុះពីលើគ្រែក៏ទន់ជើងដួលភ្លាម

< ហឺយ សស្លាប់ស្លើតណាស់ មើរមានត្រូវត្រង់ណាអត់។ មោះឆាប់ងើបមោ  > ថាហើយថាទៀត មិនទាន់ហ្នឹងរួចពីមាត់ផង ឃើញទេ 

< ហិក ....ងើបអត់រួចផង 😁 > ភីត សើចស្ញេញស្ញាញដាក់វេហ្គាស

< មោះ ចាំយើងបីទៅ តោង.ក អោយជាប់ ប្រយ័ត្នបោះចូលបង្គន់ទៅ > ខ្នាញ់អើយសែនខ្នាញ់ ហ្នឹងម្នាក់នេះណាស់ តិចអត់មិនបានមួយទៀតលូវហើយ

< លោកអត់ទៅធ្វើការទេហ៎ > ឃើញគេរវល់នៅជាមួយខ្លួនបែបនេះ ភីតក៏ឆ្លៀតសួរបន្តិចទៅ ព្រោះរាល់ដងស្មើនេះឃើញបាត់ពីផ្ទះបាត់ហើយ

< មិនចង់ទៅ ហត់ យប់មិញបញ្ចេញកម្លាំងខ្លាំងពេក មិនដូចអ្នកខ្លះចាំតែថ្ងូរសុខស្រួល> វេហ្គាស និយាយបែបញ៉ោះ

រឿង នាមត្រឹមភរិយា 💍🥀Where stories live. Discover now