ep:9

83 11 3
                                    

រាប់ចាប់តាំងពីថ្ងៃដែល Vegas ចូលមន្ទីរពេទ្យវាក៏មានរយៈពេលជាងមួយខែទៅហើយដែលគេមិនទាន់ដឹងខ្លួន។ Pete តែងតែមកពេទ្យដើម្បីមើលថែស្វាមី
គេតែងតែព្យាយាមនិយាយពីនេះពីនោះដើម្បីកំដរបរិយាកាស ព្រោះវាពិតជាស្ងប់ស្ងាត់ខ្លាំងណាស់ ណាមួយខ្លួនក៏ពិបាកចិត្តដែលឃើញស្វាមីស្ថិតនៅក្នុងសភាពបែបនេះ គេជឿថាពាក្យសំដីដែលគេនិយាយទៅនិងធ្វើឱ្យ Vegas បានដឹងឮនិងឆាប់ដឹងខ្លួនត្រឡប់មកវិញ។ ដូចជាពេលនេះអញ្ចឹង.....

" Vegas បងដឹងទេ យប់មិញកូនរបស់យើងធាក់អូនខ្លាំងណាស់ អូនស្ទើរតែគេងមិនបានទៅហើយ ។ បងឆាប់ក្រោកមកណ៎ា មកកំដរអូនកើតកូនជាមួយគ្នា អូននិងកូននៅរង់ចាំបង " Pete រៀបចំរឿងដែលកូនក្នុងពោះធាក់ខ្លួនមិនបានគេងយប់មិញប្រាប់ប្តីទាំងញញឹម

" កូនរបស់យើងមានសុខភាពល្អណាស់ គេដូចជាបងចឹង ។ លោកប្តីតើពេលណាទើបបងភ្ញាក់ទៅ កុំគេងយូរពេកអីវាមិនល្អទេ តើបងដឹងទេ ។ ឆាប់ភ្ញាក់មក បើមិនអញ្ចឹងទេអូននិងទៅយកប្តីថ្មីមួយទៀតហើយ " Pete នៅបន្តនិយាយលេងជាមួយ Vegas ដែលគេងមិនដឹងខ្លួននៅលើគ្រែនោះ

"ហុឹម..... ទឹក.... " Vegas

" ហ៎ាស Vegas បងដឹងខ្លួនហើយ ហឹក! អូននឹកបងខ្លាំងណាស់លោកប្តី " Pete រត់ទៅអោប Vegas

" អឹម! បងដឹងខ្លួនវិញហើយ អូនឈប់យំទៅ ខ្លាចប៉ះពាល់ដល់កូន " Vegas ព្យាយាមលើកដៃរបស់ខ្លួនទៅវាសចេញទឹកភ្នែកដែលកំពុងហូររបស់ Pete

" បាទ អូនឈប់យំហើយ ហិក 🥹 បងមាននៅឈឺត្រង់ណាទេចាំអូនហៅគ្រូពេទ្យមកអោយ " Pete បម្រុងនឹងងើបទៅហៅគ្រូពេទ្យតែត្រូវ Vegas ចាប់ដៃជាប់

" មិនបាច់ហៅមកទេ បងលែងអីហើយ ។ បងចង់នៅក្បែរអូនច្រើនជាង មោះឡើងមកគេងជាមួយបងមក" Vegas ទាញ Pete អោយឡើងមកគេងជាមួយខ្លួន

" Pete តើបងសន្លប់មកយូរប៉ុណ្ណាហើយ " Vegas

" គឺជាមួយខែហើយ " Pete

" អឹម! យូរគ្រាន់បើ " Vegas

" Vegas ហេតុអីក៏បងមករងគ្រាប់ជំនួសអូនចឹង ដឹងទេថាវាគ្រោះថ្នាក់ " Pete

" បងប្រាប់ហើយមែនទេ ថាបងនិងការពារអូនដោយជីវិតរបស់បង មិនថាមានរឿងអ្វីក៏ដោយ " Vegas

រឿង នាមត្រឹមភរិយា 💍🥀Where stories live. Discover now