ភាគទី១

208 14 0
                                    

      បើកក្បាលដំបូងនៃរឿងពេលនេះយើងបានឃើញនូវផ្ទះដ៏ធំមួយ អូរ!!! ទេវាមិនដូចជាផ្ទះធម្មតានោះឡើយតែវាគឺជា វិមាន ដែលមានរូបរាងនិងរចនាប័ទ្មសមល្អជាទីគាប់ចិត្ត បើក្រឡេកមើលទៅក្នុងវិមានដ៏សម្បើមនាខណៈពេលនេះយើងក៏ប្រហែលជាបានឃើញនូវ ពួកបាវព្រាវ អ្នកបម្រើក្នុងវិមាននេះកំពុងធ្វើការយ៉ាងប្រញាប់ប្រញាល់ញាប់ដៃញាប់ជើងរៀបចំគ្រឿងភោគអាហារនៅលើតុវែងរលោងស្អាតមួយព្រោះវេលាពេលនេះជាពេលដែលម្ចាស់នៃវិមានមួយនេះត្រឡប់មកពីធ្វើការរកសុីវិញហើយ
 

    ងុឺត-!!!
      មិនទាំងបានប៉ុន្មានផងសម្លេងរង្វិលនៃកង់រថយន្ដស៊េរីទំនើបបានឈប់ចំពីមុខវិមាននេះទៅហើយ បន្ទាប់ក្រោយពីទ្វារឡានបានរបើកយើងក៏បានឃើញនូវ បុរសចំណាស់ម្នាក់ និង អ្នកកំលោះវ័យប្រហែលខ្ទង់២៨-២៩ឆ្នាំ ដែលនាយត្រូវជាកូនប្រុសច្បងនៃម្ចាស់វិមាននេះចុះចេញពីរថយន្ដទំនើបទាំងឬកពារអង់អាចជាមួយនឹងរាងកាយក្រាស់មាំទាំបំពាក់នូវទឹកមុខរាបស្មើមើលទៅគ្មានជាតិចូវឲជារសតែទោះទឹកមុខមាំរាបស្មើយ៉ាងណាក៏មិនអាចលាក់បាំងនូវភាពសង្ហាររបស់បុរសម្នាក់នេះបានឡើយ
     ឪពុកកូនទាំងពីរនាក់បន្ដើរគ្នាចូលទៅក្នុងវិមានស្កឹមស្កៃ ក្រោយមកក៏ឃើញនូវវត្តមានអ្នកដែលជាម្ចាស់ស្រីនៅទីនេះឬដឹងបានម្យ៉ាងទៀតថាជាប្រពន្ធនិងជាម្ដាយរបស់ឪពុកកូនដែលបន្ដើរគ្នាចូលមកក្នុងវិមាននេះឯង
      “មកដល់ហើយឬលោកបង? ហត់ខ្លាំងដែរទេការងារបងថ្ងៃនេះ?”លោកស្រីក្រឡេកឃើញស្វាមីដើរចូលមកបន្ទប់ដែលជាកន្លែងទទួលភ្ញៀវក៏បោះពាក្យសួរទៅស្វាមីដែលទើបមកពីធ្វើការហត់
     “ថ្ងៃនេះបងមិនសូវហត់ប៉ុន្មានទេព្រោះថ្ងៃនេះមានអ្នកជួយបងណា៎”អ្នកជាស្វាមីតបទៅភរិយាវិញ ហើយក៏ដៀងភ្នែកមើលទៅកូនប្រុសដែលទើបចេញទៅធ្វើការជាមួយឪពុកលើកដំបូង មើលទៅដូចជាហេវហត់អស់កម្លាំងដល់ហើយ
     “ស៊ុងហូនហា៎ ថ្ងៃនេះធ្វើការហត់ខ្លាំងមែនទេកូនបានជាមើលទៅល្វើយយ៉ាងនេះ បើហត់ទៅងូតទឹកហើយមកញ៉ាំបាយជុំគ្នានឹងអាលទៅគេងសម្រាកណាកូន ” លោកស្រីបែរមកនិយាយជាមួយកូនច្បងដែលមើលទៅហត់អស់កម្លាំងដោយសារការធ្វើការងារ
     “ខ្ញុំមិនអីទេអ្នកម៉ាក់គ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ"នាយនិយាយទងញញឹមទៅកាន់ម្ដាយរបស់ខ្លួនវិញ
     “បើមិនអីចឹងក៏ល្អហើយ ចុះកូនមានបានដំណឹងប្អូនជើងល្អរបស់ឯងដែរទេនេះគេបាត់ទៅជាងមួយសប្ដាហ៍ទៅហើយ មិនដឹងថាទៅដល់ទីណាខ្លះទេ ” ស្រ្ដីជាម្ដាយស្ដីសួរទៅកូនប្រុសច្បងពីដំណឹងកូនពៅរបស់គាត់បាត់ជាងមួយសប្ដាហ៍មិនដឹងទៅទីណា
     “វាមានទៅកន្លែងណាបានក្រៅពីកន្លែងសប្បាយរបស់វាបានទៅ អូននេះទៅបារម្ភធ្វើអីវាតែប៉ុណ្ណឹងតាំងពីដើមហើយហ្នឹង” បុរសចំណាស់តបទៅប្រពន្ធទាំងហួសចិត្ត ដឹងហើយតែនៅតែសួរ
     “បាទ បានដំណឹងវាហើយម៉ាក់ឮកូនចៅខ្ញុំប្រាប់មកថាឃើញនៅផ្ទះបងហុីឯណោះ ” ស៊ុងហូនតបទៅវិញទាំងដែលភ្នែកទាំងគូកំពុងសម្លឹងមើលអេក្រង់ទូរស័ព្ទហាក់ដូចជាកំពុងជជែកឆ្លើយឆ្លងសារជាមួយមនុស្សសំខានអ៊ីចឹង ថែមទងញញឹមទៀតផង
    អ្នកត្រូវជាម្ដាយឪពុកបានឃើញបែបនេះហើយពួកគាត់ក៏សម្លឹងមើលមុខគ្នាហើយញញឺមដាក់គ្នាដោយភាពយល់ការ 🥲
     “ខ្ញុំសុំឡើងទៅលើហើយលោកប៉ាអ្នកម៉ាក់ បន្តិចទៀតខ្ញុំចុះមកវិញ”ស៊ុងហូនហាស្ដីទៅកាន់លោកទាំងពីររួចក៏ស្ទុះឡើងទៅបន្ទប់បាត់
      “ចា៎ កូនឆាប់ចុះមកញ៉ាំបាយជុំគ្នាណា"លោកស្រីតបវិញទាំងញញឹម

_(skip)_ក្នុងបន្ទប់ស៊ុងហូន
     ពេលនេះនរៈសង្ហារកំពុងនិយាយឆ្លងឆ្លើយជាមួយសង្សារបណ្ដូរចិត្តតាមប្រព័ន្ធទូរសព្ទ
      “អូនចេញពីធ្វើការហើយឬនៅ"នាយកំលោះស្ដីសួរទៅនារីដែលជាសង្សារទាំងញញឺមបិទមាត់មិនជិត
      “អូនចេញមកដល់ក្រៅក្រុមហ៊ុនហើយ កំពុងចាំប្អូនប្រុសមកទទួល"នាងតបមកនាយវិញដោយសម្ដីទន់ភ្លន់
ក្រោយឮថាប្អូនប្រុសនាងទៅទទួលហើយនោះនាយសង្ហារទម្លាក់ទឹកមុខចុះទៅជាក្រម៉ូវ មិនដឹងថាយ៉ាងម៉េចសោះឲ្យតែឮថាជាប្អូនប្រុសនាងនោះគេតែងតែមានអារម្មណ៍ថាធុញ គេមិនចូលចិត្តប្អូនប្រុសរបស់នាងឡើយ
       “អុឹម... បានហើយចឹងបងទៅងូតទឹកសិនណាចាំពេលដល់ផ្ទះផ្ញើរសារមកបងផងឮទេ" គេក្រហឹមក្នុងបំពងកជាចម្លើយ រួចក៏រកលេសបិទទូរស័ព្ទពីនាងបាត់ នេះគេស្អប់ប្អូននាងដល់ថ្នាក់នេះផងហេស
              ________________________

      មកមើលនាងក្រមុំដែលទើបនិយាយទូរស័ព្ទជាមួយសង្សារពេលនេះក៏ឃើញមានឡានមួយមកឈប់នៅជិតនាងរួចម្ចាស់ឡានក៏បើកកញ្ចក់ដើម្បីសួរទៅនាង“ស៊ូណា មិនទាន់ទៅផ្ទះទៀតហេស នៅចាំប្អូនមកទទួលមែនទេ"កំលោះសង្ហារសួរទៅនាងទាំងស្នាមញញឺម
       "ចាស ខ្ញុំកំពុងចាំស៊ុននូមកទទួល ចុះលោកប្រធាននៅបង្ហើយការងារទៀតហើយហេស"នាងតបទៅវិញទាំងញញឺមដូចគ្នា
       "បាទ អឺ-..." ទីតៗ គេរកបបួលនាងទៅជាមួយទៅហើយស្រាប់តែមានសម្លេងឡានមួយបន្លឺឡើងក្រោយឡានរបស់គេ
        "បងស្រីខ្ញុំមកហើយ" ក្រោយមកកំលោះតូចរាស្ដើងមុខប៉ោងមើលទៅខ្ចូតៗបានបើកកញ្ចក់ហើយស្រែកហៅបងស្រីខ្លួន ស្រីស្រស់ឃើញប្អូនមកហើយក៏បែរមកលាអ្នកជាចៅហ្វាយវិញ
        "ខ្ញុំសុំទៅផ្ទះមុនហើយចៅហ្វាយ"ស៊ូណា
       
        "បាទលាហើយសុវត្ថិភាពតាមផ្លូវណា ជួបគ្នាថ្ងៃស្អែក" កំលោះនីគីនិយាយលាហើយក៏សម្លឹងទៅមើលមុខប្អូនរបស់នាងដោយស្នាមញញឺមរួចពួកគេក៏ចាក់ចេញទៅ...

      

To be continue
រឿងដំបូងអត់សូវបុិនសរសេរទេណាបើខុសត្រង់ណាខមិនមកចាំខ្ញុំកែសម្រួលវា អរគុណ👋❤️

ជីវិតសងជីវិត (Relaxed)Where stories live. Discover now