ភាគ៤

165 15 0
                                    

      ក្រោយបរិភោគអាហារនិងពិភាក្សារឿងរៀបការរវាងស៊ុងហូននិងស៊ូណារួចមកពេលនេះស៊ុននូរួមជាមួយបងស្រីក៏កំពុងលាលោកស្រីនិងលោកម្ចាស់ផាកនៅខាងមុខវិមានដោយស៊ុងហូនបានទៅយកឡានត្រៀមជូនពួកអ្នកទាំងពីរទៅផ្ទះរួចជាស្រេច

       “ចាំមើលប្រហែលពីរឬបីថ្ងៃទៀតចាំអ៊ុំទៅលេងផ្ទះក្មួយកុំភ្លេចប្រាប់ប៉ាម៉ាក់ឯងផង ឮទេ? អ៊ុំចង់ទៅនិយាយជាមួយប៉ាម៉ាក់ឯងរឿងរៀបការរបស់ឯងនិងស៊ុងហូន“លោកស្រីផាកផ្ដាំទៅនាងស្រីជាអនាគតកូនប្រសា
         “ចា៎ អ៊ុំស្រីខ្ញុំនឹងមិនភ្លេចទេ”ស៊ូណា
          “អញ្ចឹងប្រញា៉ប់ទៅកូននេះវាយប់ណាស់ហើយណា!! ស៊ុននូពេលអ៊ុំទៅលេងកុំភ្លេចចេញមកទទួលអ៊ុំផងឮទេក្មួយ"លោកស្រីផាក
           “បាទ~អ៊ុំស្រីថ្ងៃនោះចាំខ្ញុំបញ្ចេញស្នាដៃធ្វើម្ហូបឱ្យអ៊ុំស្រីពិសារឱ្យឆ្ងាញ់មាត់ម្ដង ហិហិ”ស៊ុននូតបទៅលោកស្រីវិញទាំងសើចស្ញេញអ្នកគ្រប់គ្នាក៏ញញឹមនឹងភាពរួសរាយកំប្លុកកំប្លែងរបស់រាងតូចតែម្នាក់នោះមុខក្រម៉ូវសម្លឹងរាងតូចក្នុងក្រសែភ្នែកហាក់ខឹងសម្បារផង ស្អប់ផងក្នុងពេលតែមួយ
          “ហើយឬនៅហ្នឹង?មេឃកាន់តែងងឹតហើយ  នៅលាគ្នាមិនទាន់ហើយទៀតឬ”សម្លេងមួយនេះបន្លឺឡើងធ្វើឱ្យបរិយាកាសរីករាយមានតែសម្លេងសើចសប្បាយទៅជាស្ងៀមស្ងាត់មួយរំពេច ស៊ុននូនិងស៊ូណាក៏រហ័សលាអ្នកគ្រប់គ្នារួចដើរទៅឡាន ដើម្បីទៅផ្ទះវិញ
   -តាមផ្លូវធ្វើដំណើរ
         ក្នុងឡានហាក់មានសភាពស្ងប់ស្ងាត់ឮតែខ្យល់ម៉ាសុីនត្រជាក់តែសភាពស្ងប់ស្ងាត់យ៉ងណាក៏គូរស្នេហ៍មួយគូនោះនៅតែអាចផ្អែមល្ហែមជាមួយគ្នាបានដោយកំលោះសង្ហារបើកឡានបណ្ដើរកាន់ដៃសង្សារបណ្ដូលចិត្តបណ្ដើរហើយនៅឆ្លៀតយកដៃតូចៗរបស់នាងមកថើបទៀត តែកុំភ្លេចណាថាសកម្មភាពរបស់អ្នកទាំងពីរមិនអាចឆ្លងផុតពីក្រសែភ្នែកកំលោះតូចដែលនៅអង្គុយពីក្រោយនោះបានឡើយត្បិតអីពេលនេះបេះដូងស៊ុននូលោតដុកដាក់ៗដូចជាមនុស្សកំពុងឈឺចាប់ព្រោះស្នេហាក្រោយឃើញសកម្មភាពរបស់បងស្រីនិងមនុស្សជាទីស្រឡាញ់សាសងស្នេហាជាមួយគ្នាចំពោះមុខ របៀបដូចជាមនុស្សដែលលួចស្រឡាញ់គេម្នាក់ឯងឃើញគេផ្អែមល្ហែមជាមួយអ្នកផ្សេងវាឈឺចាប់ខ្លាំងណាស់ដឹងទេ
   ស៊ូណារហ័សភ្នែកណាស់គ្រាន់តែក្រឡេកមើលឃើញទឹកមុខប្អូនក្នុងកញ្ចក់ភ្លាមនាងប្រញ៉ាប់ក្រលាស់ដៃចេញពីស៊ុងហូនយ៉ាងលឿន ឯអ្នកកំលោះក្រោយសង្សារប្រលែងដៃខ្លួនយ៉ាងតក់ក្រហល់យ៉ាងនេះហើយនាយក៏ដឹងភ្លាមថាមានរឿងអ្វី កែវភ្នែកខឹងសម្បារសម្លឹងមុខស៊ុននូតាមកញ្ចក់ដូចជាចង់គម្រាមនាយល្អិត
       “មើលស្អីលោក”ស៊ុននូសួរទៅស៊ុងហូនដោយសម្ដី គំរោះគំរើយទោះភ័យនឹងទឹកមុខគេយ៉ាងណាក៏នៅតែខ្លាំងសិនដែរ
        “អ្នកណាថាយើងមើលឯង ស្រមើលស្រមៃជ្រុលពេកទេដឹង” ស៊ុងហូនតបវិញយ៉ាងហំហានថានាយមិនបានមើលស៊ុននូទាំងដែលអម្បិញមិញសម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែកសោះ
         “បើលោកមិនមើលខ្ញុំលោកមើលខ្មោចមែនទេ”មិនឱ្យចាញ់ចិត្តស៊ុននូតបវិញផាំងៗ ស្រឡាញ់យ៉ាងណាក៏មិនបណ្ដោយឱ្យគេធ្វើបាបខ្លួនឡើយ
          “ប្រហែលហើ-”
          “បានហើយឈប់ អ្នកទាំងពីរជួបគ្នាលើកណាក៏ឈ្លោះគ្នាដែរ មិនឃើញវត្តមានខ្ញុំនៅទីនេះទេមែនទេ”ស៊ុងហូននិយាយមិនទាន់ចប់ផងស៊ូណាក៏រហ័សបញ្ឈប់ដៃគូរជម្លោះពីការទាស់ពាក្យសម្ដីគ្នា
          “មកពីគេមុនតើអូនក៏ឃើញដែរ ឬមិនមែនចឹងទេ”ស៊ុងហូន ឆ្លើយយកតែត្រូវខ្លួនឯង
           “មកពីលោកនោះទេដែលមកសម្លក់សម្លឹងខ្ញុំមុន”ស៊ុននូក៏មិនឱ្យចាញ់
          “ចុះឯងម៉េចក៏ដឹងថាយើងសម្លេងមើលឯង”ស៊ុងហូន
          “មកពីលោកសម្លឹងមើលខ្ញុំមែន-”ស៊ុននូ
          ងុឺត!! ស៊ុងហូនឈប់ឡានយ៉ាងរហន់មុខផ្ទះត្រកូលគីម
          “អួយ"សម្លេងថ្ងួចថ្ងូររបស់ពីរនាក់បងប្អូនបន្លឺឡើងក្រោយក្បាលបុកនឹងឡាន
          “កើតឆ្កួតស្អីលោកនឹង ឈប់តិចៗមិនបានទេហេស”ស៊ុននូនិយាយទាំងកំពុងអង្អែលក្បាលដែលបោកអម្បាញ់មិញ
         “ស៊ុងហូនបងកើតអីនឹងថ្ងៃនេះ”ស៊ូណាសួរបន្តព្រោះនាងក៏ត្រូវម៨នស្ទើរទេឡើងក្រហមក្បាលតែម្ដង
         “អឺ បងសុំទោសមិញនេះបងភ្លេច អូនយ៉ាងម៉េចហើយឈឺខ្លាំងទេ”ស៊ុងហូនតបនាងដោយដឹងកំហុស នាយភ្លេចទៅថានាងក៏នៅក្នុងឡានជាមួយនាយដែរ
         “អូនមិនអីទេ”
         “ខ្ញុំចុះទៅមុនហើយ"ស៊ុននូ
         “អូនទៅហើយស៊ុងហូន បាយៗ”ស៊ូណា
         “អឹមបាយៗ ជុប”ស៊ុងហូនតបលានាងហើយក៏ឆ្លៀតថើបលួងនាងមួយខ្សឺតដែរ
          “សុវត្ថិភាពតាមផ្លូវណា”
          “បាទ”

ជីវិតសងជីវិត (Relaxed)Where stories live. Discover now