ភាគទី២

131 14 0
                                    

     រថយន្តទំនើបមួយគ្រឿងបរដោយកំលោះរាងតូចល្អិតបានធ្វើដំណើរមកដល់មុខវីឡាមួយមានទំហំធំល្មម
    ទីតៗ!!
    បន្តិចក្រោយមកទ្វាររបងត្រូវបានរបើកក្រោមដៃបុរសចំណាស់ម្នាក់ដែលជាអ្នកថែសួនក្នុងផ្ទះវីឡាប្រណីតនេះក្រោយទទួលដឹងឮនូវសម្លេងសុីភ្លេឡានរបស់ម្ចាស់ផ្ទះ  
       ងុឺត!!! រថយន្តត្រូវបានឈប់មុខវីឡាដោយស្វ័យប្រវត្តិ ក្រោយមកកូនកំលោះក្រមុំរបស់ម្ចាស់ផ្ទះនេះចុះពីលើឡានសំដៅទៅរកអ្នកជាម្ដាយឪពុកដែលកំពុងរងចាំនៅបន្ទប់ទទួលភ្ញៀវក្នុងផ្ទះ
       “អ្នកម៉ាក់~~ខ្ញុំមកវិញហើយ"កំលោះដែលមានរាងតូចច្រឡឹងស្រែកប្រាប់ទៅអ្នកជាម្ដាយរបស់ខ្លួនស្ទើរបែកផ្ទះឃើញមាឌតូចអ៊ីចឹងតិចថាសម្លេងតូចដូចមាឌអីទៅគិតខុសហើយចា៎ សម្លេងស្រួយស្រឹបដូចសារិកាតែនរណាទៅដឹងថាបំពង់កធំស្រែកតែបន្តិចសឹងនឹងបែកក្រដាសត្រចៀក
       “អួយ!! ឯងស្រែករកខ្យល់ស្អីនឹងសឹងបែកក្រដាសត្រចៀកហើយនៀក"ស៊ូណាជាបងស្រីស្ដីថាឲ្យប្អូនមិញនេះដើរជិតគ្នាគេស្រែកបែបនេះដឹងទេថាបងស្រីគេនេះហឹងត្រចៀកង៉ាងតែម្ដង
        “ហិហិ សុំទោសបាទមិញនេះសប្បាយចិត្តពេកហ្នឹងណា ម៉ាក់ប៉ាអាហារៀបចំហើយឬនៅកូនឃ្លានខ្លាំងណាស់កូនធ្វើការហត់មួយថ្ងៃហើយ"ក្រោយស្រដីសូមអភ័យទោសបងស្រីរួចគេសួររកអាហារតែម្ដង              

      "មិនដឹងជាហត់ស្អីទេមួយថ្ងៃនេះគ្មានធ្វើអីផងក្រៅពីចេញទៅក្រៅដើរលេងជាមួយមិត្តភក្តិហើយនិងទៅទទួលបងស្រីពីកន្លែងធ្វើការសោះ"លោកស្រីគីមតបទៅកូនពៅដែលរអ៊ូថាហត់ព្រោះធ្វើការតែមិនដឹងថាធ្វើការអ្វីបើពេញមួយថ្ងៃនេះគេទៅក្រៅជាមួយមិត្តសោះ
        "អូហូ អ្នកម៉ាក់កូនឃ្លានហើយក៏ហត់ពិតមែនណាទោះកូនទៅដើរលេងតែក៏ដូចទៅធ្វើការដដែលនឹង កូនជាអ្នកថតរូបណាម៉ាក់"កូនពៅកំហូចតបទៅម្ដាយវិញទាំងធ្វើមុខគួរឲ្យស្រឡាញ់
ក្រឡេកមើលកូនស្រីច្បងវិញពេលនេះវិញកំពុងអង្គុយញញឹមមើលទូរសព្ទរបស់ខ្លួនដែលកំពុងលេងសារឆ្លើយឆ្លងជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម
      
       "លេងសារជាមួយស៊ុងហូនមែនទេកូនបានជាញញឹមមិនឈប់បែបនេះ"លោកប្រុសជាឪពុកសួរទៅកូនស្រីតែមួយគ្រាប់ដោយសម្លេងស្រាលមិនហ៊ាននិយាយសម្លេងធំដាក់នាងឡើយ
       "ចា៎លោកប៉ា ថ្ងៃស្អែកនេះស៊ុងហូនបបួលកូនដើរលេងហើយក៏នាំទៅស្គាល់អ្នកផ្ទះគាត់ផង"នាងតបមកឪពុកវិញ
      លោកមើលមុខភរិយាបន្តិចមុនស្រដី “អឹម ចឹងនាំប្អូនទៅផងណាកូនព្រោះកូនជាស្រីទៅផ្ទះមនុស្សប្រុសម្នាក់ឯងបែបនេះញ្ញាតិអ្នកជិតខាងមើលមកមិនសមភ្នែកទេ"  
      នាងញញឹមបន្តិចរួចតបមកវិញ “ចា៎ លោកប៉ាចឹងកូនទៅលើសិន បន្តិចទៀតកូនចុះមកវិញញ៉ាំបាយ"
      “ចា៎ ទៅចុះកូន កូននូក៏ទៅងូតទឹកហើយប្រញាប់ចុះមកញ៉ាំបាយណា"លោកស្រីឆ្លើយយល់ព្រមជាមួយកូនស្រីរួចបែរមកមើលកូនប្រុសដែលអង្គុយធ្វើមុខស្អុយក្រោយឮនូវឈ្មោះអ្នកកំលោះត្រូវជាសង្សាររបស់បងស្រី
       “បាទម៉ាក់"នាយតូច

ជីវិតសងជីវិត (Relaxed)Where stories live. Discover now