ភាគ៥

193 17 0
                                    

         “ស្មានតែជាអ្នកណាតាមពិតគ្រាន់តែជាឈ្លើងតោងទាមប្រុសអ្នកមានសោះ”មិនឱ្យចាំយូរនាំជូរផ្អូមយូសុីនាងក៏និយាយមើលងាយរាងតូចជេគតែម្ដង
         “អ-”
        “ស្ដីថាឱ្យគេមិនមើលខ្លួនឯងសោះ អ្នកនាងយូសុី ”ម៉ូអុីជ្រេញនឹងពាក្យសម្ដីយូសុីពេកនាងក៏តបកាត់សម្ដីជេគតែម្ដង
         “ពួកនាងក៏ជាមនុស្សធន់តែមួយនឹង ចូលចិត្តទុកខ្លួនឯងជាហង្សទាំងដែលខ្លួនគ្រាន់តែជាក្ងានវង្វេងហ្វុង ធ្វើខ្លួនថ្លៃថ្នូរទាំងដែលការពិតថោកទាបជាងពួកស្រីសេវាកម្មទៅទៀត អូ!អត់ទេ តាមពិតពួកនាងក៏ជាស្រីសេវាកម្មចាំបម្រើតណ្ហាប្រុសៗណាដែលអត់ឃ្លានស្រាប់ទៅហើយតើ”ជេគរះទៅវិញទាំងពីរមិនឱ្យរួចខ្លួនឡើយតែក៏មិនភ្លេចដៀមដាមហុីសឹងដែលនៅឈរស្ងៀមឆឹងចាប់តាំងពីលេចនូវវត្តមានរាងតូចជាសង្សារមកនោះដែរ
          “ឯងៗ នេះនែក ផាច់”កញ្ញាយូសុីចាប់រាងតូចមកទះក្រោយឮគេនិយាយប្រមាថដល់នាងថានាងដូចស្រីលក់ខ្លួនហើយ
           “ផាច់ៗៗ ខ្ញុំមិនមែនដំឡូងមីឱ្យនាងវៃតាមចិត្តទេមកនេះ”ទះខ្ញុំមួយដៃខ្ញុំទះវិញបីដៃប៉ុណ្ណេះមិនទាន់អស់ចិត្តខ្ញុំទេ ខ្ញុំត្រូវលត់ដំនាងឱ្យខ្លាំងជាងនេះទៀតឱ្យថ្ងៃក្រោយនាងចាំទុក
           “អាយ... លែងភ្លាម អាក្មេងឆ្កួតលែងយើង អាយ...យើងឈឺ ”ដៃតូចច្រឡឹងរបស់ជេគខ្ញាំសក់ក្បាលនាងពីក្រោយហើយអូសនាងសម្ដៅទៅតុក្បែរសាឡុងធ្វើឱ្យនាងស្រែកយ៉ៃព្រោះឈឺ
           “ជេគ លែងនាងសិនទៅអូនចង់ធ្វើស្អី លែងនាងទៅ”ហុីសឹងតាមឃាត់ឃាំងជេគ ព្រោះគេខ្លាចរាងតូចម្នាក់នេះជ្រុលដៃធ្វើឱ្យនាងមានរបួសធ្ងន់គេខ្លាចរាងតូចអាចនឹងមានរឿងព្រោះប៉ានាងក៏ជាអ្នកធំម្នាក់ដែរ
           “ផាច់ៗ ឆាច់”ទះមិនអស់ចិត្តជះទឹកកណ្ដាលមុខថែមកុំឱ្យភ្លើថ្ងៃក្រោយ
           “បានហើយជេគឈប់ទៅ ជេគបងប្រាប់ឱ្យឈប់ណាឮទេ ឈប់ភ្លាម”ប្រាប់ធម្មតាមិនស្ដាប់មានតែស្រែកសម្លុត ដល់ពេលសម្លុតហើយក៏នឹកឃើញថា ជេគស្អប់ការសម្លុតគេច្បាស់ជាខឹងនាយដាច់ក្បាលដាច់កន្ទុយពុំខានទេតែឱ្យធ្វើយ៉ាងម៉េចបើនាយហាមគេមិនស្ដាប់ ចាប់ក៏មិនឈ្នះទៀត នាយឆ្ងល់ណាស់ឱ្យតែពេលក្មេងម្នាក់នេះខឹងពេលណា មិនដឹងថាបានកម្លាំងមកពីណាទេ ទោះកម្លាំងនាយខ្លាំងប៉ុណ្ណាក៏ចាប់មិនឈ្នះ
         ក្រោយឮការស្រែកសម្លុតពីសង្សារដែលស្រឡាញ់ស្មើជិវិតរួចជេគក៏ងាកមកមើលមុខហុីសឹងទាំងមុខកំពុងក្រហមងាំងសម្លេងស្រែកសម្លុតរបស់គេធ្វើឱ្យខ្លួនខឹងលើសដើម
        “ផាច់ បែកគ្នាទៅ”ជេគបែរមកទះកំភ្លៀងហុីសឹងម្ដងរួចក៏ដើរចេញពីគេ
        “ផាច់ នាងក៏ម្នាក់ដែរ ចាំទុកខ្ញុំមិនឱ្យនាងរួចខ្លួនទេ”ដើរមកដល់មុខម៉ូអុីក៏ជូនមួយកំភ្លៀងទៀតព្រោះនាងក៏ចង់ទាក់របស់គេដែរ
      គ្រាំង!!!មនុស្សកំពុងខឹងគេមិនបិទទ្វារធម្មតាទេគឺគេបំផ្លាញទ្វារចោលតែម្ដង
        “លោកប្រធានលោកយ៉ាងម៉េចហើយ”ម៉ូអុីរត់មកមើលហុីសឹងដែលកំពុងនៅភ្លឹកអម្បាញ់មិញដែលរាងតូចទះមួយកំភ្លៀង
        “ចេញទៅ”សម្លេងខ្សោយៗបន្លឺឡើងដោយដេញស្រីស្រស់ឱ្យចេញព្រោះពេលនេះគេគ្មានអារម្មណ៍នឹងធ្វើអ្វីទេគេធ្វើការលែងកើតហើយ
        “នាងឮទេចេញទៅ”យូសុីដែលទទឹកខ្លួនជោកនោះក៏និយាយដេញម៉ូអុីដោយនាងគិតថាហុីសឹងនឹងមកមើលនាងក្រោយត្រូវជេគទះហើយជះទឹកដាក់
        “នាងនឹងហើយត្រូវចេញ”ម៉ូអុីមិនចេញហើយនៅដេញយូសុីវិញថែមទៀត
        “ចេញទៅទាំងពីរនាក់នឹងទៅ”សម្រែករបស់ហុីសឹងឮខ្ទរofficeព្រោះពួកនាងមិនស្ដាប់ពាក្យបញ្ជារបស់គេ
        “ហឹស” “អ្ហឹស”ក្រោយឮសម្រែករបស់កំលោះរួចមកពួកនាងក៏ដើរចេញទៅទាំងខឹង

ជីវិតសងជីវិត (Relaxed)Where stories live. Discover now