ភាគ៣

123 12 2
                                    

  
  “អរ ស្អីឯងដែលហាសជេយ៍នៅឱ្យស្ងៀមទៅបើមិនចង់ត្រូវ"លើកនេះមិនមែនម្ដាយក៏មិនមែនបងប្រុសនិយាយទៀតឡើយតែជាលោកឪពុកដែលអង្គុយស្ងៀមជាយូរនោះបន្លឺសម្លេងឱ្យកូនប្រុសស្ងាត់

    “អូហូ!! ខ្ញុំគ្រាន់តែធ្វើលេងតើប៉ា"កំលោះជេយ៍តបទៅឪពុកទាំងបង្អូសសម្លេង
     “និយាយអ៊ីចឹងក្មួយពិតជាសង្សារស៊ុងហូនមែនហេស មិនកុហកមីងទេមែនទេ"លោកស្រីសួរទៅស្រីតូចទាំងស្ទាក់ស្ទើរ
      “ម៉ាក់~~នេះម៉ាក់ពិតជាមិនទាន់ជឿខ្ញុំទៀតហេស"ស៊ុងហូនរហ័សតបទៅម្ដាយទាំងហួសចិត្តដែលម្ដាយខ្លួនសួរសំណួរបែបនេះទៅសំណព្វចិត្តរបស់ខ្លួនទាំងមិនទុកចិត្តប្រហែលគិតថានាយបោកប្រាស់ទំនុកគាត់ហើយមើលទៅ
      “ឯងជាព្រានម៉ាក់ម៉េចនឹងទុកចិត្តឯងទៅ ត្រូវទេលោកប៉ា"នរៈសង្ហារជេយ៍ឆ្លើយតបភ្លាមៗនឹងសម្ដីបងប្រុស សូម្បីនាយជាប្អូនបង្កើតក៏មិនចង់ជឿថាបងប្រុសបោះបង់ចរិកជាប្រុសព្រានដើម្បីមនុស្សស្រីម្នាក់ដែរ
      “ទៅបន្ទប់សៀវភៅជាមួយប៉ាស៊ុងហូន ឯងដែលជេយ៍ទៅទាំងពីរអ្នកឥឡូវនេះ"លោកផាកដាក់បញ្ជាដោយសម្លេងរាបស្មើរទៅកូនប្រុសច្បងតែក៏មិនភ្លេចកូនពៅដែលឥឡូវនេះគិតតែអង្គុយសម្លឹងមុខស៊ុននូឡើងគ្នាមានអារម្មណ៍ថាក្ដៅមុខភាយៗត្បិតអីគេមើលតែមុខខ្លួនបែបនេះ (ដឹងឡេអៀនទេអីប្រុសជេយ៍🤭)
កូនប្រុសទាំងពីរក្រោយឮបញ្ជាឪពុកក៏ងើបមកមើលមុខគ្នាបន្តិចរួចស៊ុងហូនក៏ដើរទៅតាមឪពុកបាត់ទុកឱ្យជេយ៍នៅឆ្ងល់ម្នាក់ឯង
      “aww what !! ហេតុអីខ្ញុំត្រូវទៅដែរខ្ញុំខុសអីដែរប៉ា”ប្រូជេយ៍អត់ដឹងខ្លួនទៀតថាខ្លួនឯងខុសអី
       “ទៅដឹងខ្លួនឯងហើយទៅឱ្យលឿនទៅនៅអង្គុយទៅធ្វើស្អីទៀត"ប៉ាមិនឆ្លើយជាមួយទុកឱ្យម៉ាក់ឆ្លើយជំនួសដោយដេញកូនប្រុសឱ្យធ្វើតាមសម្ដីឪពុកព្រោះកូនពៅមិនសូវជាខ្លាចឪពុកឡើយ(ប្អូនខ្ញុំក៏អ៊ីចឹងដែរ🤏🌚)
     “បាទទៅហើយៗ បងទៅហើយណាអូនសម្លាញ់”ជេយ៍ឆ្លើយនឹងម្ដាយរួចក៏មិនភ្លេចងាកមកនិយាយជាមួយស៊ុននូដោយប្រើភាសាផ្អែមល្ហែមដូចប្ដីប្រពន្ធទៀតទាំងដែលទើបនឹងជួបមុខលើកទី១សោះ
      “យី!!អាកូននេះទៅឱ្យបាត់ៗទៅ”លោកស្រីស្រែកបញ្ជាកូនប្រុសម្ដងទៀត
       “បាទ”ឡើងទៅហើយឆ្លៀតឆ្លើយឆ្លងទៀត
   - កាត់មកបន្ទប់សៀវភៅ

ជីវិតសងជីវិត (Relaxed)Where stories live. Discover now