ep : 1

285 20 5
                                    

Top : Vegas Therak panyakul

Bottom: pete Pongsakorn

ត្រកូលTherak panyakul និងត្រកូល Pongsakorn មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អព្រោះឪពុកម្ដាយនៃត្រកូលទាំងពីរសិទ្ធិតែជាមិនល្អនិងគ្នា ដែលជាហេតុធ្វើអោយអ្នកជាមិត្តមានបំណងផ្សាភ្ជាប់ទំនាក់ទំនងនិងគ្នា ដោយសន្យានិងគ្នាថា ប្រសិនបើថ្ងៃអនាគតគ្រូសារទាំងពីរមានកូន សូមអោយកូនពួកគេរៀបការជាមួយគ្នា ដើម្បីអោយកូនៗបានជួយមើលថែគ្នានិងធ្វើអោយទំនាក់ទំនងនេះស្ថិតនៅយូរអង្វែង

កន្លងផុតទៅរយៈពេលច្រើនឆ្នាំ គ្រួសារទាំងពីរបានបង្កើតបានកូនប្រុសម្នាក់មួយ ដែលម្នាក់មានឈ្មោះថា vegas ( កូនរបស់លោកpanyakul )ហើយម្នាក់ទៀតមានឈ្មោះថា pete ( កូនរបស់លោក korn ) ដោយសារតែលោកទាំងពីរធ្លាប់បានសន្យានិងគ្នាដូច្នេះពួកគាត់ក៏បានភ្ជាប់ពាក្យ pete ទុកអោយ Vegas តាំងពីពួកគេនៅតូច រងចាំពួកគេធំនិងអោយរៀបការ

*18ឆ្នាំបានកន្លងផុតទៅ**
ពេលនេះ Vegas មានអាយុ 22 ឆ្នាំហើយ Vegas ជាប្រភេទមនុស្សម្នាក់ដែលចូលចិត្តដើរលេងផឹកសុី មានស្រី ប៉ុន្តែគេក៏មិនភ្លេចបន្តមុខជំនួញដែលប៉ាគេប្រគល់អោយផងដែរ រីឯpete វិញពេលនេះគេរៀនចប់ហើយ ហើយក៏ដល់អាយុមួយដែលគួរសមល្មមរៀបការតាមការសន្យាដូចគ្នា

**In call**
ប៉ា Vegas: អាឡូ សម្លាញ់ ! តើឯងទំនេរទេ យើងមានរឿងចង់ពិភាក្សាជាមួយឯងបន្តិច

ប៉ា pete : អឺ យើងទំនេរតើ មានការអីឆាប់និយាយមក

Pa Vegas: អឺ យើងចង់និយាយពីរឿងរៀបការរបស់កូនពួកយើង យើងកាន់តែចាស់ហើយ ចង់ឃើញកូនរៀបការមុននិងស្លាប់
Pa pete: ឯងនិយាយអីចឹង ឯងនិងនៅជាមួយពួកយើងយូរទៀត
Pa Vegas: ហុឺយ មិនដឹងរស់បានប៉ុន្មានឆ្នាំទៀតទេហ៎ា
Pa pete: មិនអីទេ យើងក៏ចង់អោយកូនបានរៀបការឆាប់ៗដែរ ព្រោះ pete កូនយើងមើលទៅទន់ជ្រាយណាស់បើបានរៀបការមានអ្នកមើលថែគេយើងក៏អស់បារម្ភដែរ
Pa Vegas: ពេលរៀបការហើយ ពួកគេនិងចេះមើលថែគ្នាហើយ

**In room*
តុក តុក តុក ..

Pa pete: pete បើទ្វារអោយប៉ាម៉ាក់បន្តិចមកកូនប៉ាមានរឿងចង់និយាយ
Pete: បាទប៉ា កូនទៅហើយ ប៉ាមានអីចង់និយាយជាមួយកូនហ៎
Pa pete: ប៉ាចង់និយាយរឿងរៀបការរបស់កូន
Pete: រៀបការហ៎ កូនរៀបការនិងអ្នកណា
Pa pete : គឺ Vegas កូនប្រុសមិត្តរបស់ប៉ា ពួកយើងបានភ្ជាប់ពាក្យឯងនិងគេតាំងពីនៅតូច ហើយពេលនេះក៏ដល់ពេលហើយ
Pete: បាទ អោយតែប៉ាម៉ាក់សប្បាយចិត្តកូនព្រម

រឿង នាមត្រឹមភរិយា 💍🥀Where stories live. Discover now