ភាគ29

425 20 0
                                    

(ភាគ29)"បើចឹងទៅនៅភូមិគ្រឹះយើងទៅទីនោះមានតែយើងនិងម៉ាក់ឯងបើពួកឯងទៅនៅទីនោះនិងមិនស្ងាត់"លោកចនក៏និយាយឡើងមើលទៅគាត់ហាក់បើកចិត្តទទួលយកថេហ៍និងជុងគុកហើយ
"មិនអីទេលោកប៉ា ខ្ញុំមិនចង់រំខានលោកប៉ាអ្នកម៉ាក់ទេ ខ្ញុំក៏មានខុនដូដែលខ្ញុំនិងនៅទីនោះមួយរយៈបន្ទាប់មកចាំរកមើលទិញផ្ទះមួយដែលសាកសមហើយរស់នៅមួយគ្រួសាខ្ញុំ"ជុងគុកមិនចង់រស់នៅទីនោះដោយសាតែលោកចនមិនពេញចិត្តថេយ៉ុងបើនៅទីខ្លាចថេហ៍មានរឿងអ្វីកើតឡើងដោយនឹកស្មានមិនដល់ព្រោះគេដឹងចរឹកលោកប៉ារបស់គេច្បាស់ណាស់ធ្វើអ្វីតាមតែចិត្តខ្លួនមិនយល់ពីអ្នកដទៃឡើយ
"ពួកយើងជាគ្រួសារតែមួយមិចក៏កូននិយាយចឹង ម៉ាក់ក៏ចង់មើលចៅម៉ាក់ដោយផ្ទាល់ដែល"អ្នកស្រីចនក៏និយាយឡើង
"ជុង~"ដោយសារឃើញស្ថានភាពមិនសូវល្អថេហ៍ចាប់ដៃជុងគុកនិយាយបង្អូសសំឡេង
"បងតាមអូនចង់នៅនោះឬអត់សឺត!"នាយចាប់ដៃថេហ៍យកមកថើបនៅចំពោះមុខប៉ាម៉ាក់ នាយហើយភ្នែកក៏មិនភ្លេចដៀងមើលលោកចន ចង់បញ្ជាក់ប្រាប់នាយហ៊ានធ្វើគ្រប់យ៉ាងដើម្បីថេហ៍ទាំងអស់ ហើយក៏គ្មានផ្លូវដែលនាយបែកពីប្រពន្ធកំសត់ម្នាក់នេះជាដាច់ខាត
"គឺ~ពួកយើងទៅរស់ទីនោះជាមួយប៉ាម៉ាក់បងទៅព្រោះជុងគីក៏ត្រូវការថ្នាក់ថ្នមមើលថែយកចិត្តទុកពីមនុស្សដែលខ្លួនស្រលាញ់ជុំវិញខ្លួនដែលហើយផ្លូវចិត្តរបស់គេនិងប្រសើរឡើងបំភ្លេចនៅនូវរ៉ាវចាស់ៗដែលមិនគួចង់ចាំដែរ"ថេហ៍គិចថាទៅនៅទីនោះនិងល្អសម្រាប់ជុងគីមានលោកតាលោកយាយនៅក្បែររួមទាំងគេនិងជុងគុកវាអាចនិងជាគ្រួសារដែលពេញលេញល្អសម្រាប់កូន
"មោះពួកយើងទៅនៅមួយម៉ាក់យាយណាជុងគីសឺត!"អ្នកស្រីថើបសក់ចៅប្រុសតែមួយគ្រាប់ស្រលាញ់ស្ទើរលេប...

+ភូមិគ្រឹះJeon
បន្ទាប់រៀបចំទុកដាក់ឥវ៉ាន់ក្នុងបន្ទប់រួចពួកគេក៏ចុះមកក្រោមជាគ្នា
"មកញុាំបាយជុំគ្នាមក"អ្នកស្រីចនឃើពួកគេបណ្តើរគ្នាចុះមកក៏និយាយឡើង
"យីង! លើកអាហារមក"
"ចា៎សលោកស្រី"អ្នកបម្រើលើកអាហារមកពេញតុ
"នេះញុាំអោយច្រើនទៅថេហ៍"ជុងគុកក៏ដួសម្ហូបដាក់អោយរាងតូចដែលអង្គុយញុាំហារ
ចំណែកអ្នកស្រីចនមិននិយាយអ្វីតែក៏សម្លឹងមើលសម្មភាពពួកគេ គាត់ចាំមើលតើជុងគុកនិងធ្វ្វើអ្វីបន្ត គាត់មិនថាអ្វីទេគ្រប់យ៉ាងគឺវាស្ថិតលើជុងគុកតើនាយហ៊ានជម្នះជាប៉ានាយឬអត់?
បន្ទាប់ពីញុាំអាហាររួចពួកគាត់អង្គុយលើសាឡុងជាមួយគ្នា
"ខ្ញុំមានរឿងចង់ប្រាប់ប៉ាម៉ាក់"ជុងគុកចាប់ដៃថេហ៍និយាយទៅកាន់គាត់ទាំងពីរ
"ជារឿងអ្វី ?"
"ខ្ញុំនិងរៀបការជាមួយថេហ៍នៅខែក្រោយនេះ"
"ជុងគុក!"ក៏បើកភ្នែកធំៗសម្លឹងមើលនាយគេរំភើបផងភ័យផងក្នុងពេលតែមួយ
"កូនគិតច្បាស់ហើយមែនទេ"អ្នកស្រីចនក៏សួរបញ្ជាក់
"បាទច្បាស់ខ្លាំងណាស់ហើយខ្ញុំគ្រាន់ប្រាប់ប៉ាម៉ាក់អោយបានដឹងខ្ញុំមិនបានមកសុំការអនុញ្ញាតិពីលោកប៉ាអ្នកម៉ាក់នោះទេ ទោះជាយ៉ាងណាមង្គលការនេះត្រូវតែកើតឡើងខ្ញុំនិងរៀបការជាមួយមនុស្សដែរខ្ញុំស្រលាញ់ហើយប្រពន្ធរបស់ខ្ញុំមានតែគីមថេយ៉ុងម្នាក់គត់"ទឹកមុខមុឺងម៉ាត់បែបកូនប្រុសមិននិយាយលេងសើចឡើយ
"ហុឹម!ម៉ាក់មិនជំទាស់ទេព្រោះវាជាសុភមង្គលក្តីសុខរបស់កូន ហើយថេយ៉ុងក៏ជាមនុស្សល្អម៉ាក់ជឿជាក់ថាគេអាចផ្តល់ក្តីសុខនិងសុភមង្គលអោយកូនបាន"អ្នកស្រី គាត់មានតែសប្បាយចិត្តដែលកូនជួបមនុស្សដែលគេស្រលាញ់ពិតប្រាកដ ដោយគ្មានការបង្ខិតបង្ខំ
"ចុះលោកបងគិចយ៉ាងមិចដែរ"អ្នកស្រី សួទៅប្តីដែលស្ងាត់មិននិយាយអ្វីសោះ
"ស្រេចតែគេចុះ"លោកចន
"មើលនិយាយចុះគ្មានក្បាលគ្មានកន្ទុយសោះបងឯងនេះ"តែទោះយ៉ាងក៏គាត់ត្រេកអរដែលប្តីមិនជំទាស់ព្រោះមិនចង់អោយមានជម្លោះរវាងប៉ាកូនឡើយ
"ខ្ញុំអគុណអ៊ុំស្រី និងលោកម្ចាស់ណាស់ដែលមិនប្រកាន់រើសអើងមនុស្សក្រខ្សត់ដូចខ្ញុំ"ថេហ៍និយាយទាំងហូរទឹកភ្នែកគេស្តាប់មិនច្រឡំទេមែនទេពួកគាត់ព្រមទទួលយកគេរំភើបខ្លាំងណាស់
"ហៅប៉ាម៉ាក់ទៅទោះយ៉ាងណាក៏ជិតក្លាយជាគ្រួសារតែមួយហើយ"អ្នកស្រីនិយាយទាំងញញឹមទៅកាន់រាងតូច
"គឺ~"ថេហ៍អៀនមិនហ៊ាននិយាយព្រោះភ្លាមៗពេកគេមិនទម្លាប់ឡើយ រាងតូចក៏សម្លឹងមុខជុងគុក នាយក៏ចាប់ដៃអង្អែរស្រាលៗញញឹមនិងងក់ក្បាលតិចៗបញ្ជាក់អោយនិយាយកុំអោយខ្លាច
"បាទលោក~ប៉ា អ្នកម៉ាក់"
"ហុឹម!ប្រសើរណាស់"
ពេលវេលាដើរចេះតែដើរទៅមុខ ពីវិនាទីប្រែជានាទី ពីមួយនាទីប្រែជាម៉ោង ម៉ោងប្រែជាថ្ងៃ ថ្ងៃប្រែជាយប់ ធ្មេចបើកៗក៏កន្លងផុតមួយខែបាត់ ហើយថ្ងៃនេះគឺជាថ្ងៃដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូ គឺជាថ្ងៃពិសេសរបស់គូរស្វាមីភរិយាថ្មី ដែលប្រព្រឹត្តឡើងក្នុងព្រះវិហារដែលមានមនុស្សអូ៊អរដែលភ្ញៀវកិត្តិយសអ្នកជំនួញដៃគូសហការការងារជាមួយគ្នានិងមិត្តភិក្តរួមជំនាន់ដែលបានអញ្ជើញកាលពីថ្ងៃមុនក្នុងនោះក៏មានលោកដេសុខនិងអ្នកស្រីហារីក៏ចូលរួមដែល....
"ត្រៀមខ្លួនរួចនៅក្មួយថេហ៍"លោកដេសុខចូលសួថេហ៍ក្នុងបន្ទប់តែងខ្លួន
"ខ្ញុំរួចរាល់ហើយលោកពូ"
"បើចឹងតោះដល់ម៉ោងហើយ"
ចូលមកដល់ខាងក្នុងកម្មវិធីកូនកម្លោះកំពុងឈរចាំកូនក្រមុំយ៉ាងអន្ទះសារមិនមែនគេមិនដែលរៀបការទេតែវាជាលើកដំបូងដែលគេរៀបការជាមួយមនុស្សដែលគេស្រលាញ់ នាយរំភើបផងអរផងចង់ជួបអនាគតប្រពន្ធឆាប់ៗ
"លោកពូគឺខ្ញុំ~"ថេហ៍រាងភ័យបន្តិចនៅឃើញច្រើនកោះករអង្គុយលើកៅអីជាជួៗរង់ចាំវត្តមានគេ
"មិនអីទេកាន់ដៃពូអោយជាប់មកកូនកម្លោះកំពុងរង់ចាំក្មួយនៅលើឆាកនោះ"
រាងតូចដើរលើព្រំក្រហមក្នុងឈុតសម្លៀកបំពាក់ពណ៌សរនៃកូនកម្លោះតូចមានផាត់មុខស្រាលៗបែបធម្មជាតិពិតស្រស់ស្អាតណាស់....
"ប្រ៉ាវៗៗ!!!"
*សូមអធ្យាស្រ័យរាល់ពាក្យខុសឆ្គង*


រឿង ឈាមរត់រកឈាម🩸{ចប់✓}🥀🔥Where stories live. Discover now