ភាគ9

541 25 0
                                    

(ភាគ9)នាពេលព្រឹកមនុស្សម្នាគ្រប់រូបរូតរះទៅធ្វើការបំពេញការងារ តាម កាតព្វកិច្ច រាងខ្លួន រីឯសិស្សានុសិស្សទៅសាលាដើម្បីសិក្សាសាវជ្រាវក្រេបជញ្ជក់ចំណេះដឹងបន្ថែម។តែបើឡែកមកមើលគូស្នេហ៍មួយគូកំពុងគេងអោបគ្នាយ៉ាងស្អិតល្មួតចូលគ្នាបេះមិញចេញបន្ទាប់ពីបញ្ចប់សង្រ្គាមស្នេហ៍ទាំងព្រឹកប្រលឹមមក
Ring ring....សំឡេងទូរស័ព្ទរោចនិ៍ក៏បន្លឺឡើងនាយរាវរកទូរស័ព្ទទាំងភ្នែកបិទជិតព្រោះមិនទាន់អស់ងងុយ
"ហេឡូ"
"ហេឡូចៅហ្វាយគឺថាថ្ងៃនេះចៅហ្វាយមកធ្វើការអត់"ដោយសាររាល់ដងជុងគុកទៅធ្វើការទាងពេលណាស់ទោះបីឈប់សម្រាកក៏ផ្តល់ដំណឹងមុនដែល ដេលីក៏ខ្លាចរអារដែលខលសួបែបនេះ
"បន្តិចទៀតយើងនិងទៅ"គេមិនអាចទុកចោលការងារបានទេមនុស្សគេម៉ត់ចត់និងការងារខ្លាំងណាស់
"បាទចៅហ្វាយ"ខ្សែទូរស័ព្ទក៏បានកាត់ផ្តាច់ នាយងាកមើលអ្នកដែលគេងក្នុងរង្វង់ដៃនាយស្នាមញញឹមញោចចេញមកមិនដឹងខ្លួននាយអោនថើបមួយខ្សឺតយ៉ាងវែងទើបក្រោកទៅបន្ទប់ទឹកសម្អាតខ្លួនរួចក៏ចុះមកខាងក្រោម
"សូជីជួយធ្វើស៊ុបនិងទឹកផ្លែឈើលើកអោយថេហ៍ក្នុងបន្ទប់ផងបើគេឈឺឬកើតអីខលប្រាប់យើងផង"ជុងគុកមុនទៅធ្វើការក៏មិនភ្លេចផ្តែផ្តាំសូជីដែរ
"ចាលោកប្រុស"មួយសន្ទុះក្រោយមកថេក៏ចុះពីលើកាំជណ្តើរដើរមកខាងក្រោមក្នុងដំណើរមួយៗបើមិនទ្រោបទើបចម្លែកជុងគុកលេងដាក់ខ្លាំៗទាំងយប់ទាំងថ្ងៃចឹងគេស្ទើរតែគ្មានកម្លាំងដើរទៅហើយទាំងឈឺស្រគៀលពេញខ្លួន
"អុះ!អ្នកប្រុសថេហ៍យ៉ាងមិចហើយ"សូជីនិងយកអាហារទៅខាងលើហើយតែរាងតូចក៏ចុះមកល្មម
"គឺខ្ញុំអាចដើរបានមិនអីទេ"ថេហ៍និយាយនៅពេលសូជីចូលជួយគេ
"នេះអាហារសម្រាប់អ្នកប្រុស"នៅពេលនាយតូចអង្គុយនាងក៏លើកស៊ុបដែលទើបនិងធ្វើក្តៅៗដាក់លើតុព្រមទាំងទឹកផ្លែឈើស្រស់
"អគុណ"ថេនិយាយទាំងញញឹមហើយក៏ញុាំស៊ុបអស់ពីចានគេមិនបានញុាំអីតាំងល្ងាចមិញម្លេះ។
  +មួយខែក្រោយមក
សំឡេងក្អួតចង្កោចេញពីក្នុងបន្ទប់ទឹកតែម្នាក់គ្មាននរណាជួយរឹតទេគេមានអាការៈបែបនេះជិតមួយសប្តាហ៍ហើយដូចពេលនេះចឹង
"អួក~អួក~"ថេហ៍ប្រឹងក្អួតក្នុងបន្ទប់ទឹកម្នាក់ឯងដោយអស់កម្លាំងពេកគេក៏អង្គុយផ្អែកខ្នងទៅជញ្ជាំងបន្ទប់ទឹកមួយសន្ទុះក្រោយរាងធូបន្ទិចគេក៏រៀបចំសម្អាតខ្លួនរួចរាល់ចុះទៅខាងក្រោមដោយមានជុងគុកនិងយូរីអង្គុយចាំរួចជាស្រេច...
"នៅផ្ទះគេធ្វើខ្លួនដូចម្ចាស់ផ្ទះអោយគេចាំបាយទឹក"នាងនិយាយព្រមជាមួយកាយវិការសម្លក់សម្លឹងថេហ៍ចង់សុីសាច់ទាំងរស់
"យូរី~"នាយហៅឈ្មោះនាងដោយបង្អូសសំឡេងទាំងទឹកមុខរៀបស្មើរកុំអោយនាងនិយាយលើសលួសជាងនិងទៀតគេមិនចូលចិត្ត រីឯថេហ៍អោនមុខចុះមិនមាត់ក៏ដើរទៅតុរបស់ខ្លួន។ការញុាំអាហារដ៏សែនអួអាប់ថេហ៍គិតតែពីឈោកញុាំយកព្រោះមិនចង់ឃើញកាយវិការផ្អែមល្អែមរបស់ប្តីប្រពន្ធចំពោះមុខ
"នេះរបស់បងចូលចិត្ត "នាងក៏ដួសម្លូបដាក់ចានជុងគុក នាយមិនមាត់តែក៏ញុាំម្ហូបដោយសម្លឹងមើលថេមិនដាក់ភ្នែក
"អូនដឹងថាបងនៅតែចូលចិត្តម្ហូបនេះព្រោះនៅតែឆ្ងាញ់ញុាំច្រើនដងក៏មិនធុញ ចំណែកម្ហូបថ្មីញុាំពីបីដងក៏ត្រឡន់បាត់ទៅហើយ"នាងនិយាយសម្លឹងមើលមុខថេហ៍ចំហាក់បីដូចបញ្ឈឺចិត្តអ្នកខាងមុខបានត្រឹមតែឈោកមុខញុាំបាយលេបស្ទើរអួលហេតុអីវាជូចត់បែបនេះហេតុអីក៏ត្រូវឈឺយើងត្រឹមតែជាអ្នកដទៃត្រឹមជាអ្នកសុីឈ្នួលពពោះទៅស៊ូនិងគេប្រពន្ធស្រប់ច្បាប់មិចរួចនាងនិយាយត្រូវហើយ ទឹកភ្នែកដែលខំទប់ក៏ស្រក់តក់នៅលើចានបាយ តែក៏មានអារម្មណ៍ដូចជារមូលពោះចង់ក្អួតម្តងទៀតក៏ប្រញាប់រត់ទៅបន្ទប់ទឹកដែលមានខាងក្រោមស្រាប់ គ្រាន់តែមកដល់ភ្លាមនាយតូចក៏អោនមុខក្អួតដាក់ក្នុងចានបង្គន់ ឃើញដូច្នេះជុងគុកក៏រត់មកជួយរឹតខ្នង
"អួក~អួក~"ថេក្អួតស្ទើរតែទន់ខ្លួនលេងមានកម្លាំងក្រោកដើរហើយតើគេកើតអីក្រពះរើសឡើងដោយសារញុាំអាហារមិនទាងពេល
"យ៉ាងមិចហើយ ចាំយើងជូនទៅពេទ្យមើលទៅឯងស្លេកស្លាំងខ្លាំងណាស់"ដោយសារឃើញថេហ៍អង្គុយស្ងៀមលេងក្អួតនាយក៏សួឡើងទាំងបារម្ភ
"ខ្ញុំមិនអីទេប្រហែលជាឈឺក្រពះហើយ ញុាំថ្នាំទៅលេងអីហើយ"
"មិនអីយ៉ាងមិចនេះឯងក្អួតបែបនេះមួយសប្តាហ៍ហើយឬមួយឯង?"នឹកដល់ត្រឹមនេះនាយក៏នឹកឃើញដល់រឿងម្យ៉ាងស្នាមញញឹមក៏ផុសលើផ្ទៃមុខស្រស់សង្ហារ
"ខ្ញុំ-ខ្ញុំយ៉ាងមិច?"ថេហ៍ក៏ឆ្ងល់គេយ៉ាងមិចហេតុក៏នាយញញឹម
"បើចង់ដឹងទាល់តែទៅពេទ្យ មោះ!អឹប!"មិនសូញសាញច្រើននាយក៏លើកបីរាងតូចចេញពីបន្ទប់ទឹកសំដៅទៅឡាន
"លោកខ្ញុំអាចដើរបានដាក់ចុះទៅ" ចំណែកនាយតូចក៏ភ័យមិនតិចដែលកាលបើគេមកបីភ្លាមៗបែបនេះតែត្រៀមខ្លួនទាន់តែក៏មិនភ្លេចលើកដៃអោបករនាយព្រោះខ្លាចធ្លាក់
"នៅអោយស្ងៀមប្រយ័ត្នយើងទម្លាក់បាក់ចង្កេះ"នាយបីរាងតូចចេញមកខាងក្រៅ យូរីឃើញបែបនេះក៏រត់មកពាំងមុខសួភ្លាមៗ
"បងចង់នាំគេទៅណា"នាងសួទាំងទឹកមុខខឹងសម្បាយនិងថេហ៍មិនដឹងទៅមាយាស្អីទេបានជាអោយជុងគុកបីបែបនេះ
"បងនាំថេហ៍ទៅមន្ទីពេទ្យគេមិនស្រួលខ្លួន"ចប់ប្រយោគនាយដើរហួសចូលឡានតែម្តង។
"នេះយើងគិតខុសឬត្រូវដែលអោយអាក្មេងនោះពពោះ"យូរីបានត្រឹមតែឈរកណ្តាប់ដៃយ៉ាងណែនសម្លឹងមើលឡានដែលចេញផុត
*តើរឿងអីទៅដែលធ្វើអោយជុងគុកញញឹនៅពេលនិយាយមួយថេហ៍ក្នុងបន្ទប់ទឹក?
*អ្នកអានចាំយូរហើយមែនគ្មានបំណងទុកចោលទេដោយសារវល់ តែឥឡូវផុសកាត់យប់ម៉ង់😁


រឿង ឈាមរត់រកឈាម🩸{ចប់✓}🥀🔥Where stories live. Discover now