ភាគ22

679 27 0
                                    

(ភាគ22)"ចុះមិចបានរត់ចោលប៉ាៗហុឹម!"
"កូនសុំទោសប៉ាៗ"និយាយទាំងមុខក្រហមរកយំ
"មិនអីទេណាប៉ាសុំទោសកូនទើបត្រូវធ្វើអោយកូនជួបរឿងបែបនេះសឺត!"ឃើញទឹកមុខមិនល្អរបស់កូន នាយក៏បង្វែលនិយាយរឿងផ្សេង...
"កូនញាំបាយហើយនៅហុឹម!"
"កូនញុាំរួចហើយ"
"ក្មួយថេហ៍និងលោកចនញុាំអាហារពេលព្រឹកសិនមកខ្ញុំត្រៀមរួចហើយ"អ្នកស្រីក៏ហៅអ្នកបម្រើរៀបចំអោយពួកគេយ៉ាងយកចិត្តទុក
"ចុះលោកពូទៅណាហើយអត់ឃើញ"ថេហ៍ក៏សួរព្រោះឃើញតែអ្នកស្រី
"អ៎រគាត់ទៅចម្ការតាំងពីព្រលឹមម្លេះ ពិតមែនក្មួយថេហ៍និងលោកចននៅគេងនិង2-3ថ្ងៃសិនចាំទៅវិញ ខ្ញុំមានចម្ការស្ត្រូប៊ឺរី និង ចម្ការប៉ោម ខែនេះស្រ្តូបឺរីទុំច្រើនណាស់ក្រហមសឹងគ្រប់ដើមទេសភាពនៅទីនោះក៏ស្រស់ស្អាតចង់ទៅលេងទេជុងគី"គាត់អាចមើលដឹងប្តីប្រពន្ធមួយគូនិងប្រហែលត្រូវគ្នាវិញហើយទើបឃាត់ដំណើរអោយនៅលេង2-3ថ្ងៃ គាត់មាននិស្ស័យមួយរាងតូមិចមិនដឹងទេធ្វើអោយគាត់មានអារម្មណ៍ថាធ្លាប់មានកូនប្រុសមុខស្រស់ស្អាតកែវភ្នែកស្រទន់ដូចថេហ៍ចឹងវាស្រពិចស្រពិលដក់ជាប់ខួរក្បាលរបស់គាត់ព្រោះពេលនេះគាត់កំពុងបាត់ការចង់ដែលត្រូវព្យាបាលរាល់ខែគាត់តែងតែឈឺក្បាលនៅពេលគាត់ព្យាយាមចាំអ្វីមួយ។បន្ទាប់ពីញុាំអាហារពេលព្រឹករួចពួកគេក៏មកចំម្ការទីមួយនោះគឺ....
"ស្រ្តូបឺរី Wow ស្រស់ស្អាតខ្លាំងណាស់"រាងតូចនិយាយដោយក្តីរំភើបគេមិនដែលធ្លាប់ឃើញចម្ការស្រ្តូប៊ឺធំដល់ថ្នាក់នេះពីមុនទេ
"ពិតមែនហើយស្អាតខ្លាំងណាស់តែវាស្អាតចាញ់ថេហ៍របស់បងទេសឺត!"ជុងគុកដើរអោបចង្កេះរាងតូចពីក្រោយនៅឆ្លៀតថើបថ្ពាល់ក្រពុំ
"ជុង~"រាងតូចហៅបង្អូសសំឡេងព្រោះទីនេះមិនមែនមានតែពួកគេ2នាក់ទេអ្នកស្រីហារីនិងជុងគីក៏នៅទីនេះដែរ
"តោះជុងគីស្រ្តូប៊ឺរីខាងនោះទុំច្រើនណាស់មោះទៅបេះពីរនាក់យាយ"ឃើញប្តីប្រពន្ធកំពុងផ្អែមល្ហែមមួយគ្នាគាត់ក៏បង្វែលអោយអាល្អិតទៅខាងណោះវិញកុំអោយទៅកាត់ចង្វាក់ប៉ាៗ
"បាទលោកយាយ"អាល្អិតក៏ញញឹមនិងដើរតាមការដឹកដៃរបស់អ្នកស្រី
"សឺតៗក្រអូបណាស់ប្រពន្ធណាគេហុឹម"នាយក៏ចាប់អោបថើបពេញមុខរាងតូច
"មិនដឹងទេព្រោះមិនទាន់រៀបការហើយក៏គ្មានប្តីដែរ"
"Okចាំមួយភ្លេច"
"បងទៅណាជុងគុក"
"នៅនិងហើយកុំតាមបង"
"បងខឹងនិងអូនមែនទេជុង~អូនសុំទោស"រាងតូចថេយ៉ុងឈរសម្លឹងមើលជុងគុកពីចម្ងាយដែលនាយហាមមិនអោយទៅក្បែរ
ចំណែកជុងគុកមិនបានទៅណាឆ្ងាយទេគឺមកកាច់ទងផ្កាស្រ្តូប៊ឺរីក្រងធ្វើជាជញ្ជៀនយ៉ាងស្រស់ស្អាតដើរមករកថេយ៉ុងវិញទាំងញញឹមជាប់មាត់ វាក៏ធ្វើអោយរាងតូចស្រឡាំងកាំងព្រោះពេលនេះជុងគុកកំពុងលុតជង្គង់នៅចំពោះមុខគេហើយនិយាយ.....
"រៀបការជាមួយបងណា"នាយក៏លើកជញ្ជៀននោះបង្ហាញមុខរាងតូច
"អូន-អូនយល់ព្រម"ថេហ៍ភាំងទម្រំនិយាយចេញលាយលំទឹកភ្នែកគេមិននឹកស្មានថាបានឮពាក្យនេះចេញមាត់មនុស្សដែលគេលង់ស្រលាញ់កាល6ឆ្នាំមុនរហូតដល់ពេលនេះបេះដូងរបស់គេមានតែនាយម្នាក់គត់
ចំណែកជុងគុកញញឹមនិងបំពាក់ជញ្ជៀននោះសូកចូលម្រាមដៃនាងខាងឆ្វេងរបស់ថេហ៍និងលើកមកថើបលើដៃរាងតូច នាយក្រោកអស់កម្ពស់យកដៃជូតទឹកភ្នែកអោយរាងតូច
"បងស្រលាញ់អូន"
"អូនក៏ស្រលាញ់បងដូចគ្នា"ចប់សម្តីនាយអោបចង្កេះថេយ៉ុងអឹបនិងខ្លួនក៏អោនទៅថើបបរបូមាត់ផ្អែមស្រទន់របស់រាងតូចថេយ៉ុងក៏លើកដៃអោបកនាយនិងថើបតបវិញ....
"ហុឹស!មានក្តីសុខណាស់មែនទេបន្ទិចទៀតយើងនិងធ្វើអោយពួកឯងវិនាសដែលពួកឯងធ្វើអោយយើងស្ថិតក្នុងស្ថានភាពបែបនេះ យើងនិងសម្លាប់ឯងគីមយ៉ុងឯងដណ្តើមគ្រប់យ៉ាងពីយើង"ស្រ្តីម្នាក់ស្លៀកឈុតខ្មៅដែលយកក្រណាត់មករុំមុខយ៉ាងជិតសម្លឹងមើលពួកគេពីចម្ងាយ ចំណែកដៃអង្អែលកាំភ្លើងជាប់
"អ្នកស្រីប៉ូលីសកំពុងចាំយាមតាមចាប់យើងដល់មុខខុនដូរហើយ"បុរសម្នាក់ដែលជាកូនចៅក៏និយាយឡើង
"យើងនិងបញ្ចប់ជីវិតឯងគីមថេយ៉ុងបើយើងត្រូវស្លាប់ឯងក៏ត្រូវស្លាប់មុនយើងដែល".....

ថ្ងៃបន្ទាប់

+In call 📱
"ហេឡូដេលី"
"បាទចៅហ្វាយ"
"ឯងជួយមើលការខុសត្រូវក្នុងក្រុមហ៊ុនផងយើង2ថ្ងៃទៀតបានទៅវិញ"
"បាទៗទាន"
បញ្ចប់ការសន្ទា នាយក៏ដាក់ចុះតែក៏មានដៃតូចៗលូកអោបចង្កេះពីក្រោយ
"បងនិយាយមួយអ្នកណា"
"បងនិយាយមួយដេលី ខ្លាចបងនិយាយមួយស្រីមែនទេហុឹម!សឺត!"នាយចាប់បង្វែលរាងតូចអោយប្រឈមមុខខ្លួន
"ឆ្កួត!អូនគ្រាន់សួរតើ"រាងតូចក៏បញ្ចេញចរឹកងក់ងរ
"បងឆ្កួតព្រោះស្រលាញ់អូន"និយាយចប់នាយក៏លើកនាយតូចបីទៅក្នុងបន្ទប់
"អាយ៎!!ដាក់អូនចុះចង់នាំអូនទៅណា"ថេហ៍ភ័យ នាយលើកបីគេភ្លាមៗ
"ទៅងូតទឹកអោយបង"
"យ៉ា!!!បងជាក្មេង2ខួបឬមិនចេះងូតទឹកខ្លួនឯង"នាយតូចក៏ស្រែក
"អូយ៎!ចង់បែកក្រដាសត្រចៀក បើអូននៅតែស្រែកទៀតបងនិងទម្លាក់អូនអោយបាក់ចង្កេះ"មិននិយាយតែមាត់នាយក៏ច្រលរធ្វើដូចចង់ទម្លាក់មែនទែន
"អាយ៎!អត់ទេអូនឈប់ស្រែកហើយ"រាងតូចក៏តោងកនាយឡើងស្អិតខ្លាចនាយទម្លាក់មែនទែន។បន្ទាប់ពីងូតទឹកជាមួយគ្នាមហាសែនយូព្រោះមិនមែនងូតទឹកតែមួយមុខទេមានអ្វីលើសនិងទៀត🤭ពួកគេក៏បណ្តើរគ្នាចុះមកក្រោម
"ម៉ុមមីកើតអីគេក្រហមៗលើ ករ នោះ"អាល្អិតឆ្ងល់តាំងពីម្សិលមិញម្លេះ តែថ្ងៃនេះវាក្រហមស្រស់ៗនៅថ្មីពេក...
"អឺ-គឺប្រហែលជាមូសខាំហើយ"ថេហ៍ខាំមាត់សម្លក់ទៅជុងគុកដែលឈរសើចក្បែរ
"អាមូសចង្រៃហ៊ានខាំមុ៉មមីផង ចាំកូនយកថ្នាំបាញ់សម្លាប់វាអោយងាប់"
"ពុទ្ធោកូនសម្លាញ់ចង់សម្លាប់ឪវាទាំងរស់ផងហេស៎"
*សូមអធ្យាស្រ័យរាល់ពាក្យខុសឆ្គង*

រឿង ឈាមរត់រកឈាម🩸{ចប់✓}🥀🔥Where stories live. Discover now