ភាគ16

600 25 4
                                    

(ភាគ16)+ភូមិគ្រឹះjk បន្ទាប់ញុាំបាយជុំគ្នារួចក៏ឡើងសម្រាក
"ក្រាក!!!"ជុងគុកចេញពីបន្ទប់ទឹកដោយស្លៀកពាក់ឈុតគេងតាមទម្លាប់ តែក៏ត្រូវយូរីមកអោបពីក្រោយ
"ជុង~ពួកយើងខានមានអ្វីមួយគ្នាយូហើយ"នាងក៏មកអោបពីមុខហើយដៃលូកទៅប្រលះលែវអាវជុងគុក
"បងហត់ចង់សម្រាក"ជុងគុកក៏ក្រវាសដៃនាងចេញ
"មកពីអាក្មេងម្នាក់នោះមែនទេទើបបងក្លាយជាបែបនេះ!!!"យូរីស្រែកនិងតម្លើងសម្លេងដាក់នាយធំ
"បានហើយ!!វាគ្មានទាក់ទងនិងថេហ៍ទេ
ព្រោះខ្ញុំមិនដែលស្រលាញ់នាងតាំងពីដំបូង ខ្ញុំក៏ធ្លាប់ប្រាប់នាងអំពីរឿងនេះ រៀបការក៏ព្រោះធ្វើតាមប៉ាម៉ាក់សង់ខាង តែរស់នៅជាមួយគ្នាយូរ វាមិនបានផ្លាស់ប្តូរទេ វាមានតែការធុញថប់ដែលខ្ញុំទ្រាំអស់រយៈ8ឆ្នាំតាំងពីរៀបការមកដល់ពេលនេះ ពួកគួតែដើរផ្លូវរាងខ្លួនទៅ"
"បានន័យថាមិច"
"ពួកយើងលេងលះគ្នាទៅយូរីនាងគួតែរកបុរសល្អជាងខ្ញុំហើយស្រលាញ់នាងពិតប្រាកដនោះទើបជាសុភមង្គលពិត ហើយកុំបារម្ភខ្ញុំនិងដោះស្រាយរឿងទាំងអស់មួយប៉ាម៉ាក់នាង ខ្ញុំនិងទទួលកំហុសទាំងអស់មិនអោយប៉ះពាល់ដល់កិត្តិយសនាងទេ"ក្នុងនាមជាកូនប្រុសទោះយ៉ាងក៏ត្រូវតែចេញមុខទទួលខុសត្រូវ
"អត់ទេ!!អូនមិនលេងលះជាដាច់ខាត"ប្រ៉ាវ!!!"នាងក៏ក្រវាសគ្រឿងសម្អាងពីលើតុធ្លាក់បែកខ្ចាយ  ជុងគុកក្រវីក្បាលហួសចិត្តចរឹកឆេឆាវរបស់នាង ទើបបើកទ្វាទៅគេងបន្ទប់ផ្សេង
"គ្រប់យ៉ាងមកពីអាក្មេងថោកទាបនោះម្នាក់គត់យើងនិងសម្លាប់ឯឯ ចាំមើលពេលវាស្លាប់តើបងនៅស្រលាញ់វាទៀតទេ ខាង យូរី ម្នាក់នេះមិនព្រមចាញ់ជាដាច់ខាត ចាំទុក ចន ជុងគុក បើខ្ញុំមិនបានបងអាក្មេងនោះក៏មិនបានបងដូចគ្នាហុឹស!"នាងចាប់ក្តាប់អំបែងកែវឈាមក៏ហូរចេញពីកម្លាំងច្របាច់របស់នាងស្នាមញញឹមប្រៀបដូចបីសាចសម្លឹងមើលឈាមដែលស្រក់ចុះមក....
+ព្រឹកថ្ងៃថ្មី
ជុងគុកក៏ទៅធ្វើការលឿនតាមទម្លាប់ គេអោយដេលីជូនជុងគីទៅរៀនដូចរាល់ដង
នៅតុបាយធម្មតាមានតែជុងគីទេអង្គុយញុាំបាយម្នាក់ជួនកាលជុងគុកញុាំជាមួយកូនតែភាគច្រើននាយញុាំនៅក្រុមហ៊ុនតែថ្ងៃនេះចម្លែកដែលយូរីមកអង្គុយញុាំបាយជាមួយ
"ឃ្លានខ្លាំងណាស់មែនទេនេ៎..."ឈូ!!!"នាងក៏លើកកាហ្វេក្តៅជះលើខ្លួនជុងគី
"អូយ!!ហឹកៗក្តៅខ្លាំងណាស់ហឹកៗៗ"ជុងគីស្រែកយំភ្លាមៗគេក្តៅខ្លាំង...
"យើងស្អប់!ឯងក្មេងចង្រៃ ឆាប់មកតាមយើង"នាងក៏កញ្ឆស់ដៃជុងគីស្ទើរតែរបូតចេញពីស្មារអូសឡើងកាំជញ្តើរ 
"ពុទ្ធោអ្នកប្រុសជុងគីសុំទោសខ្ញុំមិនអាចជួយអ្វីបានទេហឹកៗ"សូជីយំសម្លឹងសម្មភាពដែលអានោចអាធម្មបំផុតត្រូវម្តាយចញ្ចឹមធ្វើបាបរាល់ថ្ងៃ
"ហឹកៗម៉ាក់កូនឈឺហឹកៗៗ"ជុងគីក៏ឡើងតាមកម្លាំងអូសរបស់នាងរហូតដល់បន្ទប់ដាក់ឥវ៉ាន់ចាស់ៗសុទ្ធតែធូលីដី ងងឹតស្លុបគួអោយខ្លាច
"ឯងដឹងទេពេលយើងឃើញមុខឯងធ្វើអោយយើងនឹកឃើញដល់ក្មេងថោកទាបកាលពី6ឆ្នាំមុន ហេតុអីក៏ឯងមុខដូចវាខ្លាំងម្លេះ"នាងចាប់ផ្ងើយមុខច្របាច់ចង្អារជុងគីបានត្រឹមទឹកភ្នែកហូររហាមស្រែកមិនបានព្រោះនាងច្របាច់ខ្លាំង
"ហាស៎ហា៎ ត្រូវហើយព្រោះឯងមានឈាមអាក្មេងថោកទាបនោះក្នុងខ្លួន ថ្ងៃនេះយើងនិងយកឈាមអាក្មេងនោះចេញពីខ្លួនឯងហុឹស!"ផាច់!!"នាងទះកំភ្លាងជុងគីមួយកម្លាំងដៃធ្វើអោយបែកឈាមចេញតាមកៀនមាត់
"ហឹកៗមាក់កុំវៃកូនអី កូនឈឺណាស់ហឹកៗ អូយ!!ហឹកៗ"ខ្វាច់!!!ៗ"យូរីទាញរំពាត់មកវាយលើខ្នងជុងគី
"យើងស្អប់ឯងអាក្មេងចង្រៃឯងមិនគួកើតមកទេយើងស្អប់ឈាមជ័រឯង"ខ្វាប់!!ៗៗ"នាងវាយមិនដកដៃសោះ
"ហឹកៗម៉ាក់កូនឈឺហឹកៗកុំវៃកូនហឹកៗ"លើខ្នងប្រែជាបែកឈាមមករឹមៗដោយសារកម្លាំដៃវាយខ្លាំងៗ
"ម៉ាក់ហេស៎!!យើងមិនមែនជាម៉ែរបស់ឯងទេអាក្មេងល្ងង់យើងគ្មានកូនដែលមានឈាមថោកទាបដូចឯងទេ!!!"នាងឆាប់មុខជុងគី អោយសម្លឹងមុខនាងចំ
"ហឹកៗចុះម៉ាក់បង្កើតខ្ញុំជាអ្នកណាហឹកៗៗ"និយាយទាំងឈាមហូរចេញគែមមាត់ទឹកភ្នែកហូរជោកជាំពេញមុខ ទោះបីជាបន្ទប់ងងឹតតែក៏អាចមើលដឹងពីជម្រៅនៃការឈឺឆាប់របស់កុមារអាយុ5ឆ្នាំត្រូវម្តាយចញ្ចឹមវៃធ្វើបាបគេខុសមែនទេដែលកើតមក
"ម៉ែរបស់ឯងជាក្មេងប្រុសថោកទាបគ្រប់យ៉ាងមកពីពួកឯងទាំងពីចូលក្នុងជីវិតគ្រួសារយើងទើបក្លាយជាបែបនេះ យើងនឹងបញ្ចប់ពីវិតពួកឯងក្នុងថ្ងៃស្អែកនេះ ហាស៎ៗ" សំឡេងសើចឮៗរបស់នាងដូចបីសាចចូលសន្ថិត ជុងគីឮហើយខ្លាចយំឡើងញរ័ខ្លួន...
+In call📱
"ហេឡូថេន ឆាប់តាមរកក្មេងប្រុសឈ្មោះ គីមថេយ៉ុង រូបថតចាំយើងផ្ញើរអោយតាមក្រោយ ចាប់វាដាក់ក្នុងឃ្លាំងចាស់របស់លោកប៉ាយើងទុកចោល "យូរីនិយាយទៅកាន់កូនចៅ
"បាទចៅហ្វាយ"
"ធ្វើការអោយបានល្អ លុយក៏ទទួលបានច្រើនតាមនិងដែលហុឹស!"
"បាទទានខ្ញុំមិនធ្វើអោយចៅហ្វាយខកបំណងទេ"
"ល្អណាស់!"ខ្សែទូរស័ព្ទក៏បានបិទ នាងចាក់សោរបន្ទប់ឃុំជុងគីនៅក្នុងនោះម្នាក់ឯង
"សូជីនាងដឹងហើយមែនទេ បើជុងគុកមកសួរកជុងគីប្រាប់គេងលក់បាត់ហើយកុំអោយគេទៅរកក្នុងបន្ទាប់អោយសោះ បើមិនចឹង...ផាំង!!!"យូរីទាញកាំភ្លើងមកបាញ់បញ្ឈិតជើងសូជី
"ច-ចា៎ៗលោកស្រីខ្ញុំដឹងហើយហឹកៗ"សូជីភ័យញរ័ខ្លួនលើកដៃសំពះ...
យូរីបើកឡានចេញទៅក្រៅធ្វើកិច្ចការផ្ទាល់ខ្លួនដែលមិនអាចស្មានដឹងថានាងកំពុងលេងអ្វី...
*សូមអធ្យាស្រ័យរាល់ពាក្យពេចន៍ខុសឆ្គង*









រឿង ឈាមរត់រកឈាម🩸{ចប់✓}🥀🔥Where stories live. Discover now