នៅលេីដំបូលសាលា Ryujin បានដេកដកដង្ហេីមធំជាច្រេីនលេីកច្រេីនសារ មូលហេតុនោះគឺដោយសារគេបានគិតពីរឿងកាលពីយប់មិញ បណ្ដាលអោយគេនៅមិនសុខទាល់តែសោះ។
"ខ្ញុំគួរសួរសុខទុក្ខនាងឆ្មាអាក្រក់នោះដែរទេ?អេ៎...ហេតុអ្វីត្រូវខ្វល់ទៅ ចង់នាងស្លាប់ឬរស់មិនពាក់ព័ន្ធនឹងខ្ញុំទេ...អេីយ៎~ខ្មោច~!!" Ryujinភ្ញាក់ដល់ថ្នាក់ធ្លាក់ពីកន្លែងខ្លួនដេក ក្រោយឃេីញនណាមិនដឹងមកទម្លាក់សក់អោនមកសម្លឹងមុខគេ
"ខ្មោចណាគួរអោយស្រឡាញ់ចឹង?" ការពិតម្នាក់នោះគឺជាYejiសោះ នាងបន្ទាប់ពីធ្វេីអោយគេភ្ញាក់ហេីយក៏មកអង្គុយក្រលាស់សក់ធ្វេីមិនដឹង
"នាងឆ្មាអាក្រក់?មិចក៏មកទីនេះ?ដឹងទេមុខនាងធ្វេីអោយខ្ញុំវិសតែគាំងបេះដូងហេីយ!" ងេីបឈររៀបខ្លួនអោយត្រឹមត្រូវវិញ គេក៏មកស្ដីអោយនាង
"មកយកអាវសងអ្នកខ្លះ!នេះ...យកទៅ!!" គប់អាវទៅអោយគេវិញ
"គ្នាខំជួយស្រង់ពីទឹកហេីយអោយអាវខ្ចីទៀត...មិនគិតអគុណអីបន្តិចទេឬយ៉ាងមិចនាងឆ្មាអាក្រក់?" យកអាវមកទុកហេីយគេក៏សួរ រួចធ្វេីរឹកខ្មឺត ដេីម្បីចាំគេអគុណ
"បេីនាងមិនដេីរតាមខ្ញុំយប់នោះខ្ញុំក៏មិនធ្លាក់ទឹកដែរ...សរុបមកទុកថារួចគ្នាទៅចុះ ខ្ញុំមិនចូលចិត្តប្រកាន់ច្រេីន!" ស្ដាប់នាងនិយាយចប់ គេឡេីងចង់ដួលម្ដងទៀត
"ឆ្មាអាក្រក់សមជាឈ្មោះនាងពិតមែនហេីយ!"
"ចង់និយាយអីក៏និយាយទៅ...ព្រោះថាខ្ញុំស្ដាប់មនុស្សឆ្កួតនិយាយមិនចូលទេ!" ងេីបឈរវិញទាំងខ្មឺត
"នាង!!!" គេសឹងតែចង់ស្ទះខ្យល់ទៅហេីយ ព្រោះតែឈ្លោះនាងមិនឈ្នះ
"ដកដង្ហេីមមួយៗប្រយត្ន័ស្ទះស្លាប់!" នាងថាចប់ក៏ដេីរទៅវិញទៅ ដោយរឿងនេះRyujinយេីងមានការមួម៉ៅជាខ្លាំង
_____________________រយៈកាលក្រោយមក ក្រុមសិស្សៗរបស់ក៏ត្រូវប្រឡងដេីម្បីបញ្ចប់ការសិស្ស បន្ទាប់មកសាលាក៏មានពិធីជប់លៀងមួយដ៏ធំដេីម្បីលេីកទឹកចិត្តសិស្សគ្រប់គ្នា ដែរពិធីនោះដែរវាមានឈ្មោះថា ជ្រេីសរេីសម្ចាស់ក្សត្រីនឹងព្រះអង្គម្ចាស់ ឬម្យ៉ាងទៀតថា ព្រម ។
YOU ARE READING
My សត្រូវ My ស្នេហា
Romanceសាច់រឿងនិយាយពីរមនុស្សស្រីពីរនាក់ ដែលជាសត្រូវនឹងគ្នា អោយតែឃេីញមុខគ្នាឈ្លោះគ្នារាល់ពេល តែនៅពេលមួយនោះក្រោយពីបញ្ចប់ការសិក្សាក្នុងវិទ្យាល័យ ស្រាប់តែមាននៅរឿងមួយបានកេីតឡេីង ក្រោយមកមនុស្សស្រីម្នាក់នៅក្នុងអ្នកទាំងពីរក៏បានបាត់ខ្លួនចាប់តាំងពីពេលកេីតហេតុដល់ទៅ5ឆ...