ភាគ9

485 12 2
                                    

ស្អែកឡេីង នៅមុខខនដូររបស់Ryujin YunaនឹងChaeryeongបានមកចាំពួកគេជាស្រេច លុះបានបន្តិចRyujinនឹងYejiក៏បានបណ្ដេីគ្នាចេញមក។

"រវល់ធ្វេីអី?មិចក៏យូរម្លេះ?" Yuna

"មិនអោយគ្នាចូលបន្ទប់ទឹកអីបន្តិចទេឬ?" Ryujin

"អ៎...ស្មានតែធ្វេីអីផ្សេង!" ChaeryeongនិយាយមេីលទៅYunaទាំងអឹមអៀន ពេលគិតដល់រឿងនោះ

"ពួកឯងទាំងពីរពិតជាផ្ដេសផ្ដាសមែនហេីយឥឡូវនេះ!" Yeji

"ថាមិនត្រូវទេ!!" Yunaឃេីញរាងស្ដេីងនិយាយមុខឡេីងក្រហមបែបនេះYunaកាន់តែបាញ់ថែម

"និយាយច្រេីនណាស់ពួកឯង...តោះឆាប់ទៅ!" មិនចង់និយាយអ្វីច្រេីនរាងក្រាស់ក៏កាន់ដៃរាងស្ដេីងចូលទៅក្នុងឡានមុន បេីសិននៅតែតិចទៀតមួយគូរគេនេះបាញ់ស្ពឹកមុខមិនខានទេ

ទាំងពីរគូរធ្វេីដំណេីរនៅតាមផ្លូវនិយាយសួរនាំគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយ ទម្រាំតែទៅដល់ប៊ូសានYejiក៏ទន់.កគេងលេីស្មារបស់Ryujinទៅហេីយ។
___________________

សណ្ឋាគារមួយនៅប៊ូសាន

"ឥវ៉ាន់យេីងអោយគេលេីកទៅបន្ទប់ហេីយ...ឯងឆាប់នាំមិត្តយេីងទៅសម្រាកសិនទៅ យេីងនឹងChaeryeongសុំទៅដេីរលេងនៅមាត់ឆ្នេរសិន!" Yuna

"អឹម~ទៅចុះ!!" Ryujinយេីងថាចប់ក៏បានលេីកបីYejiចេញពីឡានឡេីងទៅបន្ទប់មុន

ពេលមកដល់គេក៏បានដាក់នាងគេងនៅលេីគ្រែ រួចថែមទាំងជួយដោះស្បៃជេីងអោយនាងទៀតផង មុននឹងគេខ្លួនឯងឡេីងទៅគេងក្បែរនាងដែរ

"បងឆ្ងល់ណាស់...អូនមានចំណុចល្អអ្វីខ្លះទៅបានជាធ្វេីអោយបងដកចិត្តទៅណាមិនរួចសោះបែបនេះ?ឬមួយអូនដាក់ស្នេហ៍បងទេដឹងឆ្មាអាក្រក់?" Ryujin សួរYejiដែរកំពុងតែគេងបណ្ដេី យកដៃជួយវែកសក់ដែរបាំងមុខដ៏ស្រស់ភោផង់អោយនាងបណ្ដេី

"លង់នឹងអូនតែឯងសោះចេះតែមកចោទអូនថាដាក់ស្នេហ៍ហេីយ!!" ខណៈនោះរាងស្ដេីងបេីកភ្នែកឡេីងបណ្ដាលអោយរាងក្រាស់គេចង់ភ្ញាក់

"អូនដឹងខ្លួនពីពេលណា?"

"តាំងពីពេលបងដោះស្បែកជេីងអោយអូនម្ល៉េះ!!"

My សត្រូវ My ស្នេហាWhere stories live. Discover now